២០១៨
អព្ភូតហេតុ
ខែ មិថុនា ឆ្នាំ ២០១៨


អព្ភូតហេតុ

ដោយស្រទន់

រូបភាព
The Miracle

ព្រះយេស៊ូវបានយាងនៅលើទឹក ។

រម្ងាប់សន្ធឹកសមុទ្រឲ្យព្យុះ​ស្ងប់សូន្យ ។

មនុស្សឃ្លង់ទ្រង់ប្រោសឲ្យបាន​ជាស្អាត ។

មនុស្សខ្វិនឲ្យដើរបានមនុស្សខ្វាក់ឲ្យមើលឃើញ ។

ប្រទានអាហារមនុស្សមួយពាន់នាក់ដោយនំប៉័ងមួយដុំពីរ ។

ប្រោស​ជីវិតកូនស្រីមេសាលា

ឲ្យ​មានសង្ខារឡើងវិញ ។

ព្រះយេស៊ូវជាព្រះនៃអព្ភូតហេតុ ។

គ្មានអ្វីសោះឡើយដែលទ្រង់មិនអាចធ្វើ ។

ខ្ញុំក៏ដឹងទៀតដែរថា ៖

ក្នុងចំណោមអព្ភូតហេតុនោះណាមានអព្ភូតហេតុអស្ចារ្យ

គឺអព្ភូតហេតុទ្រង់សង្គ្រោះខ្ញុំ !

ទ្រង់សុគត​ដើម្បីសង្គ្រោះខ្ញុំ—

ជាតម្លៃមហិមាខ្ញុំមិនអាចបង់សង ។

ពេលទ្រង់មានព្រះជន្មរស់ឡើងវិញ

ប្រទានអ្នកផងនិងខ្ញុំអំណោយមហិមា !

ទ្រង់ពិតជាអភ័យទោសដល់ខ្ញុំគ្រប់គ្រាពេលខ្ញុំប្រែចិត្ត

ថ្ងៃមួយទ្រង់នឹងលើកខ្ញុំទៅរស់នៅជាមួយទ្រង់ម្ដងទៀត ។

ព្រះយេស៊ូវជាព្រះនៃអព្ភូតហេតុ ។

គ្មានអ្វីសោះឡើយដែលទ្រង់មិនអាចធ្វើ ។

ខ្ញុំក៏ដឹងទៀតដែរថា ៖

ក្នុងចំណោមអព្ភូតហេតុនោះណាមានអព្ភូតហេតុអ ស្ចារ្យ

គឺអព្ភូតហេតុទ្រង់សង្គ្រោះខ្ញុំ

គឺអព្ភូតហេតុទ្រង់សង្គ្រោះអ្នកនិងខ្ញុំ !

© 2018 by Shawna Belt Edwards. All rights reserved. This song may be copied for incidental, noncommercial church or home use. This notice must be included on each copy made.