២០១៨
ដេវឡា ណេថានី
ខែ មិថុនា ឆ្នាំ ២០១៨


ការបង្ហាញ​អំពី​សេចក្តីជំនឿ

ដេវឡា ណេថានី

កាលីហ្វូញ៉ា ស.រ.អា.

រូបភាព
Netane family

ដេលវ៉ា និង​ ឃើគូម ណេថានី រីករាយ​ចំពោះ​ពេលវេលា​ដែល​ពួកគេ​នៅ​ជាមួយ​កូនៗ​, តេស្សា ( ស្តាំដៃ ) និង មេឡា ( ឆ្វេង​ដៃ ) ។1.ចាប់តាំងពីនោះមក គ្រួសាររបស់ណេថានី បានទទួលពរដោយមានកូនពីរនាក់បន្ថែមទៀត ។

រូបភាព
Netane family

ទោះបីជា​ការពរពោះ​លើក​ទី​ពីរ​របស់​ ដេលវ៉ា មាន​ការលំបាក​ក្តី ដេលវ៉ា និង​ឃើគូម​ មាន​អំណរគុណ​ដល់​ពរជ័យ​នានា​ដែល​ពួកគេ​បាន​ទទួល ។ ដេលវ៉ា និយាយ​ថា « បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​យើងខិត​កាន់តែ​ជិតគ្នា និង​ខិតកាន់តែជិត​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។

រូបភាព
Netane family

ដោយ​រំឭក​ពី​ការពរពោះ​ដ៏​លំបាក​នោះ ឃើគូម និយាយ​ថា « ខ្ញុំ​បាន​មាន​ចិត្តច្របូកច្របល់ ។ ប៉ុន្តែ​ភរិយាខ្ញុំ និង​ខ្ញុំ​បាន​បន្ត​រឹងមាំ​ទៅ​នឹង​ទីបន្ទាល់​របស់​យើង​អំពីដំណឹង​ល្អ ។ យើង​បន្ត​មាន​សេចក្តីសង្ឃឹម ហើយ​យល់​ព្រម​ថា ប្រសិនបើ​មាន​ឱកាស​ដែល​យើង​អាច​ផ្តល់​ដល់​កូនស្រី​យើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង » ។

រូបភាព
Netane family

ឃើគូម និយាយ​ថា « វា​គឺ​ជា​ពរជ័យ​មួយ​ដែល​យើង​អាច​លេង​ជាមួយ​មេឡា​រៀងរាល់​ថ្ងៃ ហើយ​ឃើញ​នាង​ញញឹម » ។ « វា​គឺជា​សាក្សី​យ៉ាង​ខ្ជាប់ខ្ជួន​ដល់​យើង​ថា ព្រះ​គ្រប់គ្រង​លើ​យើង ហើយ​ចម្លើយ​នៃ​ការអធិស្ឋាន​អាច​កើត​មាន​ដល់​យើង​កាន់តែ​ច្បាស់លាស់ និង​រស់រវើក​លើ​សពី​អ្វី​ដែល​យើង​អាច​ស្រមៃដល់ » ។

រូបភាព
Netane family

បួន​ខែ​នៅក្នុង​ការពរពោះ​លើកទីពីរ​របស់​គាត់ វេជ្ជបណ្ឌិត​បាន​ប្រាប់ ដេលវ៉ា ថា កូនរបស់​គាត់​មាន​វិបត្តិ​ក្រូម៉ូសូម​ដ៏​កម្រ​មួយ​ដែល​ហៅ​ថា ទ្រីសូមី ១៣ ។ កូន​របស់​គាត់​មាន​ឱកាស​តិចតួច​ណាស់​ដើម្បីមាន​ជីវិត​រស់ ហើយ​ដោយសារ​ជីវិត​របស់​ដេលវ៉ា​ក៏អាច​ស្ថិតក្នុង​ហានិភ័យ នោះ​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ម្តង​ហើយ​ម្តង​ទៀត​ដល់​គាត់ ឲ្យ​រំលូត​កូន​នោះ​ចោល ។ ដោយ​ប្រឈម​ជាមួយ​នឹង​លទ្ធផល​ដែល​ពុំ​ប្រាកដ​ប្រជា នោះ​ដេលវ៉ា​បាន​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ទោះបី​ជា​មាន​រឿង​អ្វី​នឹង​កើត​ឡើង​ក៏ដោយ ។

គ្រីស្ទីណា ស្ម៊ីធ ជាង​ថត​រូប

វេជ្ជបណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា កូន​របស់​ខ្ញុំ​បើ​មាន​ជីវិត គឺ​មិន​លើស​ពី​មួយ​ម៉ោង​ឡើយ ។ ហើយ​ប្រសិនបើ​គាត់​នៅរស់ នោះ​សុខភាព​គាត់​ក៏​មិន​ល្អ​ដែរ ។ វេជ្ជបណ្ឌិត​របស់​ខ្ញុំ​បាន​ទូន្មាន​ខ្ញុំ​យ៉ាង​ខ្លាំង​ឲ្យ​បញ្ចប់​គ៌រ​នោះ ។ ខ្ញុំ​បាន​ទៅជួប​វេជ្ជបណ្ឌិត​ម្នាក់​ទៀត ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​នូវ​រឿង​ដដែល​នោះ ៖ គឺ​ត្រូវ​បញ្ចប់គ៌រ​នោះ ។

ក្រោយ​មក​ខ្ញុំ​បាន​ទៅជួប​វេជ្ជបណ្ឌិត​ម្នាក់​ទៀត​ជា​មិត្តភក្តិ​ខ្ញុំ​ដែល​ជា​សមាជិក​សាសនាចក្រ ។ ខ្ញុំ​បាន​រំពឹង​ថា ព្រះវិញ្ញាណ​នឹង​បំផុសគំនិត​គាត់​ឲ្យ​ផ្តល់​រោគវិនិច្ឆ័យ​មួយ​ផ្សេង​ពីនោះ ។ គាត់​បានមើល​គ្រប់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ទាំងអស់ និង​ការពិនិត្យ​ដោយ​អេកូ ហើយ​បាន​បង្ហាញ​នូវ​កង្វល់​ដូចគ្នា​ដែល​វេជ្ជបណ្ឌិត​ផ្សេង​ទៀត​បាន​ប្រាប់​ផងដែរ ។ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​តមអាហារ និង​អធិស្ឋាន​សម្រាប់​គ្រួសារ​ខ្ញុំ ហើយ​រំពឹង​រង់ចាំ​ដំណឹង​ដ៏​ល្អ​បំផុត ។

ខ្ញុំ​បាន​ឃើញ​វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​ផ្សេងៗ​ជា​ច្រើន​អំឡុងពេល​ការពរពោះ​របស់​ខ្ញុំ ។ រៀងរាល់​ពេល ពួកគាត់​បាន​ផ្តល់​យោបល់​ឲ្យ​បញ្ចប់​គ៌រ ដោយសារ​ពួកគាត់​ខ្លាច​ថា គ៌រ​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​គ្រោះថ្នាក់ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ស្រមៃ​ថា នឹង​ធ្វើ​រឿង​នោះ​ឡើយ ។

ស្វាមីខ្ញុំ និង​ខ្ញុំ​បាន​សុខ​ចិត្ត​រស់នៅ​ជាមួយ​នឹងរឿង​ដែល​នឹង​កើត​ឡើង ។ ប្រសិនបើ​កូនស្រី​របស់​យើង​ស្លាប់ នោះ​យើង​នឹង​ដឹង​ថា នាង​គឺ​ជា​វិញ្ញាណ​ដ៏​មាន​តម្លៃ ។ ប្រសិនបើ​នាង​រស់នៅ ហើយ​វា​នឹង​មាន​ការលំបាក នោះ​យើង​មាន​ជំនឿ​ដែល​ថា យើង​នឹង​អាច​ទ្រាំទ្រ​នឹង​រឿង​នោះ​បាន ។

វា​នៅតែ​មាន​ការលំបាក​ណាស់ ។ ខ្ញុំ​បាន​ព្យាយាម​រក្សា​អារម្មណ៍​របស់​ខ្ញុំ​នៅក្នុង​ចិត្ត​ ដោយសារ​ខ្ញុំ​មាន​កូនស្រី​អាយុពីរ​ឆ្នាំ​ម្នាក់ ហើយ​ខ្ញុំ​ពុំ​ចង់​ឲ្យ​នាង​ឃើញ​ខ្ញុំ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ខ្ញុំ​ឡើយ ។ ខ្ញុំ​ពុំ​ដឹង​ថា ត្រូវធ្វើ​អ្វី គិត​អ្វី ឬ​ក​ន្លែង​ណា​ដែល​ខ្ញុំ​ងាក​ទៅរក​ជំនួយ​ឡើយ ។ ស្វាមី​ មិត្តភក្ដិ និង​គ្រួសារ​របស់​ខ្ញុំ​មាន​ការជ្រោមជ្រែង ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​យល់​ទាំងអស់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ហែល​ឆ្លង​កាត់​ឡើយ ។ បុគ្គល​ម្នាក់​គត់​ដែលពិតជា​អាច​យល់​ពី​ខ្ញុំ​នោះ​គឺ មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ ខ្ញុំ​បានបន្ត​អធិស្ឋាន​ទូលសូម​ការលួងលោម និង​ការណែនាំ ។

ទីបំផុត ខ្ញុំ​បាន​ជួប​ប៊ីស្សព​របស់​យើង ហើយ​ពន្យល់​លោកអំពី​អ្វី​ដែល​កំពុង​កើត​ឡើង ។ គាត់​បាន​អញ្ជើញ​សមាជិក​វួដ​ទាំងអស់​ឲ្យ​តមអាហារ​សម្រាប់​គ្រួសារ​របស់​យើង ។ នេះ​ជា​គ្រា​ដែល​ខ្ញុំ​ចាប់ផ្តើម​មាន​សង្ឃឹម​អំពី​រឿង​នោះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃ​ពន្លឺ​ណែនាំ​ពីស្ថានសួគ៌​នៅក្នុង​ការសម្រេច​ចិត្ត​ដែល​ខ្ញុំ​បានធ្វើ ។

នៅ​ពេលគ៌រ​ប្រាំបី​ខែ​កន្លះ ខ្ញុំ​បាន​ទៅ​ពិនិត្យ​ដោយ​អេកូ 4D ។

កូនរបស់​យើង​នឹង​កើតក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ទៀត ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​អាច​ជាទីបញ្ចប់​ហើយ ។ ខ្ញុំ​ក៏​ចង់​ធ្វើ​ការកត់ត្រា​នូវ​ចង្វាក់​បេះដូង​របស់​កូន​ស្រី​ខ្ញុំ ដាក់​រូប​តុក្កតា​ខ្លា​ឃ្មុំនៅ​ក្បែរនោះដើម្បី​ជា​អ្វី​មួយ​ក្នុងការ​ចងចាំ​អំពី​នាង ។​

នៅក្នុង​ការពិនិត្យ​ដោយ​អេកូ​លើក​មុន វេជ្ជបណ្ឌិត​ពុំ​បាន​ឃើញ​លក្ខណៈពិសេស​នៃ​រូបរាង​កាយ​ឡើយ ។ ដោយសារតែ​រឿង​នេះ ពួកគេ​និយាយ​ថា ដៃ​របស់​កូនស្រី​ពួកយើង​នឹង​កំបុត ហើយ​មុខ​របស់​នាង​នឹងខូច​ទ្រង់ទ្រាយ ។​ រូបភាព​នៅក្នុង​អេកូ 4D គឺ​មាន​ភាពលម្អិត​កាន់តែ​ខ្លាំង ដូច្នេះ​នៅពេល​អ្នក​ឯកទេស​នោះ​បាន​ចាប់ផ្តើម​ធ្វើ​អេកូ នោះ​ខ្ញុំ​បាន​ឃើញ​រូបរាង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​កូនស្រី​ខ្ញុំ​គ្រវីដៃ​ដាក់​ខ្ញុំ​តាម​កញ្ចក់​អេក្រង់ ។ ខ្ញុំ​ក៏​បានឃើញ​ភ្នែក​ទាំងគូ​ដ៏​ស្រស់ស្អាត និង​មាត់​ដ៏​ល្អ​ឥត​ខ្ចោះ​ផងដែរ ។ ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​ណាស់​ដែល​ថា នាង​នឹង​ស្លាប់ ។

នៅពេល​កូនស្រី​របស់​យើង មេឡា បាន​កើត​មក វេជ្ជបណ្ឌិត​ឯកទេស​បាន​ឈរ​រង់ចាំ​ជួយ​នៅ​ទីនោះ ប៉ុន្តែ​គ្មាន​អ្វី​ចាំបាច់​ឡើយ ។ មេឡា​គ្មាន​ជំងឺ​ទ្រីសូមី​ ១៣ ឡើយ ។ វេជ្ជបណ្ឌិត និង​អ្នក​ឯកទេស​ពុំ​អាច​ពន្យល់​អំពី​មូលហេតុ​នោះ​ឡើយ ប៉ុន្តែ​ស្វាមី​ខ្ញុំ និង​រូប​ខ្ញុំ​បាន​ដឹង​ថា នោះ​គឺ​ជា​អព្ភូតហេតុ ។

បន្ទាប់​ពីមេឡា​បាន​កើត​មក វេជ្ជបណ្ឌិត​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បន្ថែម​ការធ្វើ​តេស្ត​លើ​ផ្នែក​ស្សែន​ដើម្បី​កំណត់​ថា តើ​នាង​មាន​ភាពមិន​ប្រក្រតី​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​អត់ ។ លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា នាង​គ្មាន​លក្ខខណ្ឌកម្រ​ណា​មួយ​ផ្នែកស្សែនឡើយ ។ អ្នក​ឯកទេស​ស្សែន​មាន​កង្វល់​ថា មេឡា ​នឹង​ខ្វាក់​ភ្នែក, ថ្លង់ ហើយ​មិនអាច​ដើរ និង​មិន​អាច​និយាយ​បាន​ឡើយ ។ ទោះជាយ៉ាង​ណា​ក្តី សព្វ​ថ្ងៃ​នេះ អំឡុងពេលដែល​នាង​មាន​ការអភិវឌ្ឍ​មួយ​ចំនួន​យឺតយ៉ាវ​ក្តី មេឡា អាច​មើល​ឃើញ ស្តាប់​ឮ ហើយ​ប្រើប្រាស់​ឧបករណ៍​បំពាក់​បំពាន់​ដើម្បី​ជួយ​នាង​ក្នុង​ការដើរ ។ នាង​ក៏​អាច​និយាយ​បានម្តង​ម្កាល​ផងដែរ ។ នាង​គឺ​ជា​ក្មេង​ដែល​មាន​សុភមង្គល​បំផុត ។

យើង​មានអំណរគុណ​ចំពោះ​ពរជ័យ​ដែល​យើង​បាន​ទទួល តាមរយៈ​ដំណើរ​ការទាំង​មូលនេះ ។ យើងដឹង​ថាព្រះវរបិតាសួគ៌​គឺ​ជា អង្គបង្កបង្កើត​ដ៏អស្ចារ្យ និង​ជា​អ្ន​កសម្រេច​ផ្តល់​ជីវិត​ឲ្យ​ដ៏​អស្ចារ្យ ។ យើង​មាន​ពរ​ណាស់​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ ។ រៀងរាល់​ថ្ងៃ យើង​មើលមេឡា ហើយ​ដឹ​ងថា នាង​គឺ​ជា​អព្ភូត​មួយ ។ កូនៗ​របស់​យើង​នាំ​សុភមង្គល​មក​កាន់​ជីវិត​របស់​យើង ហើយ​រំឭក​យើង​ថា យើង​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​មាន​អំណរគុណ ។