២០១៥
សំបុត្រ​ចំណត
ខែ តុលា ឆ្នាំ ២០១៥


សំបុត្រ​ចំណត

អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង បាចា កាលីហ្វូញ៉ា ប្រទេស​ម៉ិកស៊ីកូ ។

រូបភាព
illustration of girl walking toward her car.

ហ្វាទីម៉ា!

រចនា​រូបភាព​ដោយ ស្កត ហ្គ្រៀ

ខ្ញុំ​បាន​ទៅ​មើល​កុន​ជាមួយ​មិត្ត​ភក្តិមួយ​ចំនួន​របស់​ខ្ញុំ​មក​ពី​ព្រះវិហារ ។ នៅពេល​យើង​ចូល​ទៅក្នុង​ផ្សារ ទំនើប​យើង​ត្រូវ​បាន​សំបុត្រ​ដើម្បី​ចត​ឡាន ។ បន្ទាប់​ពី មើល​កុន​រួច យើង​បាន​ដឹង​ថា យើង​បាន​បាត់​សំបុត្រ​ចំណត​នោះ ។ ដំបូង​យើង​បាន​គិត​ថា យើង​អាច​គ្រាន់តែ​បង់​ថ្ងៃ​សំបុត្រ ប៉ុន្តែ​ពួកយើង​គ្មាន​ប្រាក់ ១៨០ ពេសូ​ដើម្បី​បង់​ការពិន័យ​នោះឡើយ ។

លទ្ធផល​នៃ​ការមិន​បង់ប្រាក់​ចំណត​នោះ​គឺ​ត្រូវ​ទុក​ឡាន​នៅ​ឯ​ផ្សារ​ទំនើប​នោះ​ដើម្បី​ឲ្យ​គេ​សណ្តោង​ដែល​ការធ្វើ​បែប​នេះ​ចំណាយ​កាន់​ថ្លៃ​ថែម​ទៀត ។ មិត្ត​ភក្តិ​ខ្ញុំ​បាន​អស់​សង្ឃឹម ជា​ខ្លាំង ជាពិសេស​មិត្ត​ម្នាក់​ដែល ជា​ម្ចាស់​ឡាន​ដោយសារ​ឡាន​នោះ ជា​របស់​ឪពុក​គាត់ ។ ខ្ញុំ​បាន​ដក​ខ្លួន​ចេញ​បន្តិច ហើយ​អធិស្ឋាន ។ ខ្ញុំ​បាន​សុំ​ព្រះវរបិតាសួគ៌ ដោយ​អស់​ពី​សេចក្តី​ជំនឿ​ខ្ញុំ និង ក្តីរាបសា​ឲ្យ​ប្រទាន​មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​យើង​វិញ​ដោយ​សុវត្ថិភាព ។ ខ្ញុំ​នឹង​ពុំ​ភ្លេច​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ខ្ញុំ​បាន​អធិស្ឋាន​ចប់​ភ្លាម​នោះ ។

នៅពេល​ខ្ញុំ​ដើរ​ត្រឡប់​ទៅ​រក​ឡាន​វិញ មាន​មនុស្ស​ម្នាក់​នៅ​ពី ក្រោយ​ខ្ញុំ​បាន​ហៅ​ឈ្មោះ​ខ្ញុំ ។ ម្នាក់​នោះ​ឈ្មោះ ហ្វ្រាន់ស៊ីស្កូ ជា​អ្នក​រៀន​នៅ វិទ្យាល័យ​ជា​មួយ​គ្នា ។ គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​បាន​កើត​ឡើង ។ ដោយ​មិន​រុញរា​ឡើយ គាត់​បាន​ដក​កាបូប​ដៃ​គាត់​ចេញ​មក ហើយ​ឲ្យ​ប្រាក់​ខ្ញុំ​គ្រប់គ្រាន់​ដើម្បី​បង់ថ្ងៃ​បាត់​សំបុត្រ​នោះ ។ ទង្វើ​នៃ​សេចក្តី​សប្បុរស​នេះ​គឺ​ជា​ការឆ្លើយតប​ភ្លាមៗ​ចំពោះ​ការទូលអង្វរ​ដល់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។

ហ្វ្រាន់ស៊ីស្កូ​នឹង​មិន​ដឹង​ឡើយ​ថា គាត់​គឺ​ជា​ជំនួយ​ដ៏​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​ថ្លែង​អំណរគុណ​ចំពោះ​ការណ៍​នោះ ពេញ​មួយ​ជីវិត​ខ្ញុំ ។

ពេលខ្លះ​របៀប​ដែល​ព្រះវរបិតាសួគ៌​ឆ្លើយតប​ចំពោះ ការអធិស្ឋាន​របស់​យើង​គឺ​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ​ភាព​ចៃដន្យ​នោះ​វា​គ្មាន​ទេ ។ ព្រះវរបិតាសួគ៌របស់យើង និង ព្រះយេស៊ូវគ្រីស្ទ ស្គាល់​យើង​ច្បាស់ ហើយ​ផ្តល់​ការណែនាំ​ដល់​ជីវិត​យើង ។

ខ្ញុំ​ដឹង​ថា​នៅពេល​យើង​រស់នៅ​ដោយ​សុចរិត នោះ​យើង​រីករាយ​នឹង​ពរជ័យ​ដែលរាប់​មិន​អស់​ដែល​មាន​តែ​ព្រះវរបិតា​ប៉ុណ្ណោះ ដែល​អាច​ប្រទានដល់​យើង រួម​ទាំង​ការសន្យា​ទ្រង់​ដល់​យើង​ថា « បើសិន [ យើង ] ធ្វើ​កិច្ចការ​ទាំង​នេះ នោះ [ យើង ] នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ » ( អាលម៉ា ៣៧:៣៧ ) ។