ឆ្នាំ ២០២៣
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ ឧសភា ឆ្នាំ ២០២៣


« ចូរ​មក​តាម​ខ្ញុំ សកម្មភាព​នានា » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការសិក្សា​ព្រះគម្ពីរ ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ការបង្ហាញ​អំណរគុណ

រូបភាព
ច្រវ៉ាក់​ក្រដាស

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

សម្រាប់ លូកា ១២–១៧; យ៉ូហាន ១១

ដំណើររឿង ៖ សូម​អាន​ដំណើររឿង « បុរសចេះដឹងគុណ​ម្នាក់ » នៅលើ​ទំព័រ ៤៦ ។ តើ​អ្នក​អាច​បង្ហាញ​ការដឹងគុណ​ដោយ​របៀប​ណា ?

ចម្រៀង ៖ « អរគុណ​ព្រះបិតា » ( សៀវភៅ​ចម្រៀងកុមារ ទំព័រ ១៥ )

សកម្មភាព ៖ កាត់​ក្រដាស ១០ កង់ ។ នៅលើ​កង់​នីមួយៗ សូម​សរសេរ​រឿង​មួយ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ ។ ចង​កង់​ជាប់​គ្នា និង​បិទ​កាវ ឬ​បិទ​ស្កុត​នៅ​ចុង​ជាមួយ​គ្នា​ដើម្បី​បង្កើត​ជា​ច្រវ៉ាក់ ព្យួរ​ច្រវ៉ាក់​អំណរគុណ​របស់​អ្នក​នៅ​កន្លែង​ណា​មួយ​ដែលអ្នក​នឹង​ឃើញ​វា​ជា​ញឹកញាប់ ។

កំពូល​វីរបុរស​ធ្វើ​ការបម្រើ

រូបភាព
ក្មេង​ប្រុស​ពាក់​សម្លៀកបំពាក់​កំពូល​វីរៈបុរស​ឈរ​ក្បែរ​ស្ត្រី​វ័យ​ចំណាស់​ដែល​កាន់​ឈើច្រត់

សម្រាប់ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀនថា យើង​គួរ​ជួយ​មនុស្ស​ដែល​ខ្វះខាត ( សូមមើល ម៉ាកុស ១០:១៧–២២ ) ។ សូម​អាន « សត្វទីទុយ និង​សត្វ​អ័រកា » នៅលើ​ទំព័រ ៨ ដើម្បី​រៀន​ពី​របៀប​ដែល​ក្មេងប្រុស​ម្នាក់​ឈ្មោះ ដាយធឺ បាន​ធ្វើតាម​ព្រះ​យេស៊ូវ ។

ចម្រៀង ៖ « រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៨–៦៩ )

សកម្មភាព ៖ សូម​ចូល​ទៅ​កាន់ ទំព័រ ១២ និង​ធ្វើ​ដូចជា​កំពូល​វីរបុរស​ដែលធ្វើ​ការបម្រើ !

ដើមឈើ​ចេះស្តាប់

រូបភាព
កុមារ​ដាន​រូប​ដៃ​នៅលើ​ក្រដាស

សម្រាប់ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

ដំណើររឿង ៖ លោក សាខេ ចង់​ឃើញ​ព្រះ​យេស៊ូវ ប៉ុន្តែ​ហ្វូង​មនុស្ស​បាន​បាំង​មិន​ឲ្យ​លោក​ឃើញ ។ លោក សាខេ បាន​ឡើង​លើ​ដើម​ឈើ​ដើម្បី​លោក​អាច​មើលឃើញ និង​ឮ​ព្រះ​យេស៊ូវ​បាន​ប្រសើរ​ជាង ។ ( សូមមើល លូកា ១៩:២–៨ ) ។

ចម្រៀង ៖ « If I Listen with My Heart » ( តន្រ្តី​សម្រាប់​កុមារ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សកម្មភាព ៖ ធ្វើ​ដើម​ឈើ​ពី​បាតដៃ ! នៅលើ​សន្លឹក​ក្រដាស សូម​ដាន​រូប​បាតដៃ និង​ដៃ​របស់អ្នក ។ ដៃ​របស់​អ្នក​នឹង​ធ្វើ​ជា​គល់ ហើយ​ម្រាមដៃ​របស់អ្នក​នឹង​ធ្វើ​ជា​មែក ។ នៅជុំ​វិញ​មែក សរសេរ ឬ​គូរ​ពី​របៀប​ដែល​អ្នក​អាច​ស្តាប់ព្រះ​យេស៊ូវ ។

ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឥឡូវ​នេះ

រូបភាព
មនុស្ស​បួន​នាក់​អង្គុយ​ជា​រង្វង់​ដោយ​ដាក់​ជើង​ចេញ​ក្រៅ

សម្រាប់ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះ​បន្ទូល​ថា មុន​ពេល​ទ្រង់​យាងមក​ជា​ថ្មី​ម្តងទៀត ដំណឹងល្អ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ទាំង​អស់ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣១ ) ។ យើង​អាច​ជួយ​ត្រៀមរៀបចំ​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ ដោយ​ការចែកចាយ​ដំណឹងល្អ​ជា​មួយ​អ្នក​ដទៃ ។

ចម្រៀង ៖ « ខ្ញុំ​សង្ឃឹម​គេ​ហៅ​ខ្ញុំ​ទៅ​បម្រើ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩១ )

សកម្មភាព៖ សូម​ធ្វើ​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់អ្នក​ផ្ទាល់ ! សូម​សរសេរ​ឈ្មោះ​របស់​អ្នក​នៅលើ​សន្លឹក​ក្រដាស ហើយ​កាត់​វា​ចេញ ។ នៅ​ខាងក្រោយ សូម​សេរសេរ​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ឥឡូវ​នេះ ។ ខ្ទាស់ ឬ​បិទ​ឈ្មោះ​របស់​អ្នក​នៅលើ​អាវ​របស់អ្នក ។

ជើង​បម្រើ

សម្រាប់ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​លាង​ជើង​របស់​សាវក​ទ្រង់ ( សូមមើល យ៉ូហាន ១៣:៤–១៦ ) ។ ទ្រង់​ស្រឡាញ់​ពួកគេ ហើយ​ចង់​បម្រើ​ពួកគេ ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​តាម​គំរូ និង​បម្រើ​គ្នា​ទៅវិញ​ទៅ​មក ។

បទ​ចម្រៀង ៖ « អូរ​តូច​និយាយ​ថា ‹ ឲ្យ › » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ )

សកម្មភាព ៖ លេង​ល្បែង​ធ្វើ​ការបម្រើ​នេះ ។ មនុស្ស​គ្រប់​គ្នា​អង្គុយ​នៅលើ​ជើង​ជា​រាង​រង្វង់ ។ អ្នក​លេង​ម្នាក់​ជ្រើសរើស​លេខ​មួយ ។ ចាប់ផ្តើម​ជាមួយ​ជើង​របស់​ពួកគេ អ្នក​លេង​ចង្អុល​ទៅ​ជើង​នីមួយៗ​នៅក្នុង​រង្វង់ ហើយ​រាប់​ថយ​ក្រោយ​រហូត​ដល់​ពួកគេ​រាប់​ដល់​លេខ « មួយ » ។ ជើង​លេខ « មួយ » ចេញ ។ បន្ទាប់មក​អ្នក​លេង​នោះ​រើស​លេខ ហើយ​រាប់​ថយក្រោយ ។ អ្នក​ចុងក្រោយ​ដែល​មាន​ជើង​នៅក្នុង​រង្វង់​រើស​សកម្មភាព​បម្រើ​សម្រាប់​ឲ្យ​ក្រុម​ធ្វើ ។