ឆ្នាំ ២០២៣
ចម្លើយ​អំពី​ព្រះវិហារ​បរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២៣


« ចម្លើយ​អំពី​ព្រះវិហារ​បរិសុទ្ធ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៣៨–៣៩ ។

ចម្លើយ​អំពី​ព្រះវិហារ​បរិសុទ្ធ

តើ​នៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​សភាព​បែបណា ?

រូបភាព
រូបថតនៅខាងក្នុង​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​ស្អាតបាត និង​ស្រស់ស្អាត​នៅ​ខាងក្នុង ។ មនុស្សគ្រប់​គ្នា​ស្លៀកពាក់ស ហើយ​ព្យាយាម​មាន​គារវភាព ។ វា​ជា​កន្លែង​ដែល​សុខសាន្ត​ដើម្បី​ថ្វាយបង្គំ​ព្រះ រៀន និង​ទទួល​អារម្មណ៍​ពី​ក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

តើ​មនុស្សធ្វើ​អ្វី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

រូបភាព
រូបថត​ក្មេងស្រី និង​ក្មេងប្រុស​នៅជិត​រូបថត​បុព្វការីជន​របស់​ពួកគេ

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើងរៀន​ពី​ផែនការ​របស់​ព្រះ ហើយ​ធ្វើ សេចក្តី​សញ្ញា ជាមួយ​ទ្រង់ ។ យើង​ធ្វើ​ការណ៍​នេះ ដោយ​ការ​ធ្វើចំណែក​នៅក្នុង ពិធី​បរិសុទ្ធ​នានា ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ និង​ការ​ផ្សារភ្ជាប់​នៅក្នុង​ក្រុមគ្រួសារ ។

តើ​ខ្ញុំ​ស្លៀកពាក់​យ៉ាង​ដូចម្តេច​ពេលទៅព្រះវិហារ​បរិសុទ្ធ ?

រូបភាព
ក្មេងប្រុស​ពាក់​ខោអាវ​ធំ និង​ក្រវ៉ាត់​ក​នៅជិត​ក្មេងប្រុស​ដែល​ពាក់​អាវ​ធំ​ពណ៌ស

អ្នក​គួរតែ​ពាក់​សម្លៀកបំពាក់​ដែល​ល្អ​ជាងគេ​របស់​អ្នក​ពេល​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​អ្នក​នៅ​ខាងក្នុង ប្អូន​នឹង​ប្តូរ​ទៅ​សម្លៀកបំពាក់​ពិសេស​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ ។ សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក អ្នក​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ឲ្យ​អ្នក​ពាក់​រ៉ូប​ពណ៌ស ។

តើ​អ្វី​ទៅជា​ប័ណ្ណ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

រូបភាព
ក្មេងប្រុស​កំពុង​ញញឹម និង​យក​ប័ណ្ណ

ប័ណ្ណ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​គឺជា​ក្រដាស​តូច​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូលទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​ទទួល​បាន​ប័ណ្ណ​មួយ​ពី​សមាជិក​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា​របស់​អ្នក ។ គាត់​នឹង​សួរ​សំណួរ​អ្នក ប្រសិនបើ​ប្អូន​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ប្រសិនបើ​អ្នក​មាន​ទីបន្ទាល់ ។ ប្រសិនបើ​អ្នក​មាន​ភាព​ស័ក្តិសម ហើយ​ត្រៀមខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​គាត់​នឹង​ផ្តល់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ​ឲ្យ​អ្នក ។

តើ​វា​មាន​ន័យ​ដូចម្តេច​ដើម្បី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ឲ្យ​មរណជន ?

រូបភាព
ក្មេងស្រីម្នាក់​កំពុង​ទទួល​បុណ្យជ្រមុជទឹក​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​មិន​បាន​ទទួល​បុណ្យជ្រមុជទឹក ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ដោយ​ពុំបាន​ទទួល​បុណ្យជ្រមុជទឹក ។ អ្នក​នឹង​ស្លៀកពាក់​ពណ៌ស ហើយ​ជ្រមុជ​ចូលទៅ​ក្នុង​ទឹក ( ចូលទៅ​ក្នុង​ទឹក ) ។

រូបភាព
ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ ស៊ីមីនី ប្លកឃើរ