ឆ្នាំ ២០២៣
ជម្រាប​សួរ​ពី​កាប់ វែរ !
ខែ ឧសភា ឆ្នាំ ២០២៣


« ជម្រាប​សួរ​ពី​កាប់ វែរ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២២–២៣ ។

ជម្រាប​សួរ​ពី កាប់ វែរ !

សូម​រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
ទង់ជាតិ​របស់​កាប់ វែរ

រចនា​រូបភាព​ដោយ ខារ៉ូលីណា ហ្វារ៉ាស

កាប់ វែរ គឺជា​ប្រទេស​កោះ​មួយ​នៅ​ជិត ឆ្នេរ​នៃ​អាហ្វ្រិក​ខាងលិច ។ មាន​ប្រជាជន​ប្រមាណ​ជា ៤៨០ ពាន់​នាក់​រស់នៅ​ទី​នោះ ។

ភាសា

រូបភាព
ក្មេង​ស្រី​ពីរ​នាក់​និយាយ​គ្នា

ព័រទុយហ្កាល់​ជា​ភាសា​ផ្លូវការ ។ ប្រជាជន​ក៏​និយាយ ភាសា​កាប់វែរ វើដេន ក្រេអូល ឬ គ្រីអូលូ ដែល​មាន​មូលដ្ឋាន​នៅ​ព័រទុយហ្គាល់​ដែរ ។

ភ្នំភ្លើង

រូបភាព
ភ្នំភ្លើង

កាប់វែរ មាន​កោះ​ចំនួន ១០ ដែល​កើតឡើង​ដោយ​ភ្នំភ្លើង ។ ភ្នំភ្លើង​ដ៏​សកម្ម​ធំ​ជាង​គេ​គឺ​ត្រូវ​បាន​ហៅ​ថា ភីកូ ដូ ហ្វូហ្គូ ។ វា​មាន​កម្ពស់ ៩,២៨១ ហ្វីត ( ២,៨២៩ ម៉ែត្រ ) ។

សាសនា

រូបភាព
អគារ​សាសនាចក្រ

ប្រហែល ៨០ ភាគរយ​នៃ​ប្រជាជន​គឺ​កាតូលិក ។ ក៏​មាន​សមាជិក​សាសនាចក្រ​ប្រមាណ​ជា ១ ម៉ឺន ៦ ពាន់​នាក់​ដែរ ។

តន្ត្រី

រូបភាព
គ្រួសារ​កំពុង​ច្រៀង​ចម្រៀង

ប្រជាជន​កាប់វែរ​ ចូលចិត្ត​តន្រ្តី​ណាស់ ! ជា​ធម្មតា​ពួកគេ​ច្រៀង​នៅ​ក្រេអូល ហើយ​តន្រ្តី​របស់​ពួកគេ​លាយ​គ្នា តាមបែប ព័រទុយហ្គាល់ ប្រេស៊ីល និង​អាហ្វ្រិក​ខាងលិច ។

ព្រះវិហារ​បរិសុទ្ធ ប្រៃអា

រូបភាព
ព្រះវិហារ​បរិសុទ្ធ ប្រៃអា កាប់វែរ

ព្រះវិហារ​បរិសុទ្ធ​ដំបូង​របស់ កាប់វែរ បាន​ឧទ្ទិសឆ្លង​នៅ​ឆ្នាំ​មុន !