ឆ្នាំ ២០២៣
ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ
ខែ ឧសភា ឆ្នាំ ២០២៣


សារលិខិត​សន្និសីទ​មកពី​ព្យាការី

ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ

ដកស្រង់​ចេញពី « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ។

ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ត្រូវ​ធ្វើ​ជា​គំរូ​អំពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ របៀប​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ស្គាល់​អ្នកដើរតាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​មើល​ថា តើ​បុគ្គល​នោះ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ដោយ​ចិត្ត​អាណិត​អាសូរ​ប៉ុនណា ។

ព្រះអង្គសង្គ្រោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​រឿងនេះ ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ » ( ម៉ាថាយ ៥:៩ សូម​មើល​ផងដែរ នីហ្វៃ​ទី​៣ ១២:៩ ) ។ សិស្ស​ដ៏​ពិត​របស់​ទ្រង់​ស្ថាបនា លើកស្ទួយ លើក​ទឹកចិត្ត និង​បំផុស​គំនិត—មិន​ថា​ស្ថានភាព​លំបាក​ប៉ុនណា​ទេ ។ សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា អ្នក​ដែល​ផ្សះផ្សា​គេ

របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ពិតជា​សំខាន់​ខ្លាំង​ណាស់ ! របៀប​ដែល​យើង​និយាយទៅកាន់ និង​អំពី​អ្នកដទៃ​នៅ​ផ្ទះ នៅ​ព្រះវិហារ និង​នៅ​តាម​អនឡាញ​គឺ​សំខាន់​ខ្លាំង​ណាស់ ។ យើង​ពិត​ជា​អាច​ផ្លាស់ប្ដូរ​ពិភពលោក​នេះ​បាន—ជាមួយ​មនុស្ស​ម្ដង​ម្នាក់ៗ និង​ការប្រាស្រ័យ​ទាក់ទង​ម្ដង​មួយៗ ។

ភាពខុស​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត ។ សូម​យើង​បង្ហាញ​ថា មាន​វិធី​ពេញ​ដោយ​ការគោរព​មួយ​ដើម្បី​ដោះ​ស្រាយ​ការខ្វែង​គំនិត​គ្នា ។ សូម​អធិស្ឋាន​ឲ្យ​មាន​ភាពក្លាហាន និង​ប្រាជ្ញា​ដើម្បី​និយាយ ឬ​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ ។

ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​បងប្អូន​ឲ្យ​ជ្រើសរើស​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ​នៅ​ពេល​ឥឡូវ​នេះ និង​ជានិច្ច​តទៅ ។

រូបភាព
Alt text

« ហើយ​ទ្រង់​បើក​ព្រះឱស្ឋ​បង្រៀន​ពួកគេ » ដោយ មៃឃើល ម៉ាម

យើង​អាច​ផ្លាស់ប្ដូរ​ពិភពលោក

ប្រធាន ណិលសុន បាន​ថ្លែងថា អ្វី​ដែល​យើង​ធ្វើ និង​និយាយ​ពិតជា​សំខាន់​ណាស់ ! នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​និយាយ​ដើម្បី​ជួយ​នាំ​ឲ្យ​មាន​ភាពសុខសាន្ត ។

តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​នរណា​ម្នាក់​ដែល​សោកសៅ ?

តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ពេល​នរណា​ម្នាក់​យក​របស់​អ្នក ?

តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ពេល​នរណា​ម្នាក់​ចិត្ត​អាក្រក់​ដាក់​អ្នក ?

រូបភាព
alt text here