ឆ្នាំ ២០២៣
ពិធី​បើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២៣


« ពិធី​បើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១៦–១៧

ពិធី​បើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ

ស្វេតាន មាន​ចិត្ត​រំភើប​ណាស់​ក្នុង​ការចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
គ្រួសារ​មួយ​កំពុង​ដើរ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ស្វេតាន មាន​អារម្មណ៍​រំភើប ។ គ្រួសារ​របស់​គាត់​បាន​ផ្លាស់​លំនៅ​មកពី អាហ្សង់ទីន មករស់​នៅ​សហរដ្ឋ ។ ហើយ​ឥឡូវ​នេះ​វា​ដល់​ពេល​ឡើង​យន្ត​ហោះ​ធំ​ហើយ !

ស្វេតាន បាន​សម្លឹង​មើល​តាម​មាត់​បង្អួច​កាល​ដែល​យន្តហោះ​ហោះ​ឡើង ។ គាត់​បាន​ឆ្ងល់​ថាតើ​ផ្ទះ​ថ្មី​របស់​គាត់​នឹង​មាន​លក្ខណៈ​បែបណា ។ អ្វីៗ​គ្រប់​យ៉ាង​នឹង​ខុសប្លែក​គ្នា​ហើយ ។ ផ្ទះ​ថ្មី ។ បន្ទប់​គេង​ថ្មី ។ អ្នក​ជិតខាង​ថ្មី ។ ហើយជួប​មិត្តភក្តិ​ថ្មី ! ស្វេតាន រំភើប​ខ្លាំង​ណាស់ ។

ស្វេតាន ក៏​បាន​ដឹង​ដែរ​ថា ផ្ទះ​ថ្មី​របស់​គាត់​នៅ​ជិត​ព្រះវិហារ​មួយ ដែល​ទើប​តែ​ត្រូវ​បាន​សាងសង់ ។ នៅ​ប្រទេស អាហ្សង់ទីន ព្រះវិហារ​រិសុទ្ធ​នៅ​ឆ្ងាយ​ណាស់ ។ គាត់​គ្រាន់តែ​បានឃើញ​តាម​រូបភាព​ប៉ុណ្ណោះ ។

ស្វេតាន បាន​ងាក​ទៅរក​ម៉ាក់ ។ « តើ​ម៉ាក់​គិតថា យើង​នឹង​អាច​មើលឃើញ​ព្រះវិហារ​បរិសុទ្ធ​ពី​លើ​មេឃ​ដែរឬ​ទេ ? »

ម៉ាក់​បាន​ញញឹម ។ « ម៉ាក់​គិតថា មើល​មិនឃើញ​ទេ ។ ប៉ុន្តែ​យើង​នឹង​បានឃើញ​ព្រះវិហារបរិសុទ្ធ​ឆាប់ៗ​នេះ​ហើយ » ។

ស្វេតាន បាន​ញញឹម​ដាក់​វិញ ។ ម៉ាក់ និង​ប៉ា បាន​មាន​ប្រសាសន៍​ថា ព្រះវិហារ​បរិសុទ្ធ​មិន​ទាន់​បើក​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​​នឹង​បើក​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ នោះ​មានន័យ​ថា មនុស្ស​អាច​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​មើល​ពី​មុន​ព្រះវិហារ​បរិសុទ្ធ​ឧទិ្ទសឆ្លង ។ ហើយ​គ្រួសារ​របស់​ស្វេតាន នឹង​ទៅ​ចូលរួម​ការ​បើកសម្ភោធ​នេះ ! គាត់​មិន​អាច​រង់ចាំ ដើម្បី​ចូលទៅ​មើល​ព្រះវិហារ​បរិសុទ្ធ​ពិតៗដោយផ្ទាល់​នោះ​ទេ ។

ប៉ុន្មាន​ម៉ោង​ក្រោយមក ស្វេតាន និង​គ្រួសារ​របស់​គាត់​បាន​នៅ​ផ្ទះ​ថ្មី​របស់​ពួក​គាត់ ។ មាន​អ្វីៗជាច្រើន​ដែល​ត្រូវ​ធ្វើ ។ ស្វេតាន បាន​ជួយ​រើ​ឥវ៉ាន់​ពី​ប្រអប់​របស់​ពួកគេ ហើយ​រៀបចំផ្ទះ​ឲ្យ​ស្អាត​បាត ។

នៅ​មួយ​ថ្ងៃ​មុន​ពេល​បើក​សម្ពោធ ពួកគាត់​បាន​អង្គុយចុះ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ដើម្បី​ជជែក​គ្នា ។

ម៉ាក់​បាន​មាន​ប្រសាសន៍​ថា « ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះ » ។ « នៅពេល​យើង​នៅ​ខាង​ក្នុង យើង​ត្រូវតែ​មាន​គារវភាព ។ តើ​កូន​ដឹងថា នោះ​មានន័យ​យ៉ាង​ណា​ទេ ? »

« ត្រូវ​និយាយ​ដោយ​តិចៗ​ដើម្បី​យើង​អាច​ស្តាប់ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ​មែនទេ ? » ស្វេតាន បាន​សួរ ។

ម៉ាក់​បាន​ឆ្លើយ​ថា « ត្រូវហើយ​កូន » ។ « យើង​អាច​រៀន​ជាច្រើន​នៅពេល​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ស្វាតាន បាន​ងក់​ក្បាល ។ គាត់​ចង់​មាន​គារវភាព​ដើម្បី​គាត់​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ព្រឹក​បន្ទាប់ ស្វេតាន បាន​ក្រោក​ពី​ព្រលឹម ។ គាត់​បាន​ស្លៀក​សម្លៀក​បំពាក់​ថ្ងៃ​អាទិត្យ​របស់​គាត់ ។ មិន​យូរ​ប៉ុន្មាន​ក៏​ដល់​ម៉ោង​ទៅ ។

គ្រួសារ​របស់​ស្វេតាន បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ ។ មនុស្ស​ម្នា​បាន​ជួយ​ពួកគេ ស្រោប​ស្បោង​ផ្លាស្ទិក​នៅលើ​ស្បែកជើង​របស់​ពួកគាត់ ។

រូបភាព
ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ពាក់​ថង់​នៅលើ​ស្បែកជើង​របស់​ក្មេងប្រុស

« ហេតុអ្វី​បាន​ជា​ពួកគាត់​ដាក់​ថង់​នៅលើ​ជើង​របស់​ខ្ញុំ ម៉ាក់ ? » ស្វេតាន បាន​សួរ ។

« ព្រោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អ្វីៗ​គ្រប់យ៉ាង​ថ្មី ហើយ​ស្អាត ។ យើង​ត្រូវតែ​ជួយ​ថែ​វា » ។

ស្រ្តីម្នាក់​ស្វាគមន៍​ពួកគាត់ ។ នាង​បាន​អាន​ពាក្យ​នៅលើ​ទ្វារ​ព្រះវិហារ​បរិសុទ្ធ​ថា ៖ « បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់—ដំណាក់​នៃ​ព្រះយេហូវ៉ា » ។

រូបភាព
ស្រ្តី​ម្នាក់​ឈរ​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ

ស្វេតាន ​កាន់ដៃ​របស់​ម៉ាក់ ។ ពួកគាត់​​ដើរ​ចូល​ក្នុង ។ អ្វីៗ​គ្រប់​យ៉ាង​ស្អាត ខ្លាំង​ណាស់ ! ប្រហែល​ជា​ស្ថានសួគ៌​មាន​លក្ខណៈ​បែប​នេះ​ដែរ​ហើយ ។

« មើល​ន៏ ! » ស្វេតាន ​និយាយខ្សឹបៗ ។ គាត់​បាន​ចង្អុល​ទៅ​ផ្ទាំង​គំនូរ ។ « នោះ​ជា​រូប​ព្រះ​យេស៊ូវ ! »

ពេល​ពួកគាត់​មើល​ហើយ ស្វេតាន មានអារម្មណ៍​សប្បាយ​ចិត្ត​ណាស់ ។ គាត់​មាន​អំណរគុណ​ដែល​គាត់​អាច​ចូលទៅ​ខាងក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ចង់​ចូលទៅ​ខាង​ក្នុង​ម្តងទៀត នៅពេលគាត់​ធំ​ឡើង ។

រូបភាព
ដំណើររឿងជា PDF

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន