ឆ្នាំ ២០២៣
ព្រះយេស៊ូវ​បង្រៀន​នៅក្នុង​ព្រះវិហារបរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​បង្រៀន​នៅក្នុង​ព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២៤–២៥ ។

ដំណើររឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បង្រៀន​នៅក្នុង​ព្រះវិហារបរិសុទ្ធ

សូម​ហែក​ទំព័រ​នេះចេញ ហើយ​បត់វា​ជាពីរ ។ បន្ទាប់មក​សូម​លើក​រូបភាព​ឡើង​នៅពេល​ប្អូន​និទាន​រឿង​នោះ ។

រូបភាព
ដំណើររឿងជា PDF

នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះ​ជន្ម ១២ ឆ្នាំ ទ្រង់​បានយាង​ទៅ​យេរ៉ូសាឡិម​ជា​មួយ ម៉ារា និង​យ៉ូសែប ។

នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ ម៉ារា និង​យ៉ូសែប បាន​ដឹងថា ព្រះ​យេស៊ូវ​មិន​បាន​គង់​នៅ​ជាមួយ​ពួកលោក​នោះ​ទេ ។ ពួកលោក​បាន​ប្រញាប់ប្រញាល​ត្រឡប់​ទៅ​យេរ៉ូសាឡិម​វិញ​ដើម្បី​ស្វែងរក​ទ្រង់ ។

ម៉ារា និង​យ៉ូសែប បាន​រក​ទ្រង់គ្រប់​ទិសទី ។ ទីបំផុត ពួកលោក​បាន​រក​ព្រះ​យេស៊ូវ​ឃើញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទ្រង់​កំពុង​បង្រៀន​មនុស្ស ហើយ​ឆ្លើយ​សំណួរ​របស់​ពួកគេ ។ មនុស្សគ្រប់​គ្នា​មាន​ចិត្ត​ស្ងប់ស្ងែង​ពី​របៀប​ដែល​ទ្រង់​បាន​ជ្រាប​ដឹង​អំពី​ដំណឹង​ល្អ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ សូម្បី​តែ​ទ្រង់​នៅ​តូច​ក្តី ។

យើង​អាចជួយ​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​ផង​ដែរ ។ ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ ។ ខ្ញុំ​អាច​រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ ។ អ្វីៗ​ទាំងនេះ​នឹង​ជួយ​យើង​រៀន ហើយ​រីកចម្រើន​ដូចជា​ព្រះ​យេស៊ូវ ។