ឆ្នាំ ២០២៣
បុរស​ម្នាក់​ដែលចេះ​ដឹងគុណ
ខែ ឧសភា ឆ្នាំ ២០២៣


« បុរស​ម្នាក់​ដែល​ចេះដឹងគុណ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

បុរស​ម្នាក់​ដែលចេះ​ដឹងគុណ

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​គង់​នៅពីមុខ​បុរស​មាន​រុំ​របួស

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

នៅ​ថ្ងៃ​មួយ​ព្រះ​យេស៊ូវ​បាន​ជួប​បុរស ១០ នាក់ ។ ពួកគាត់​ឈឺ​ធ្ងន់ ។

រូបភាព
ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះបន្ទូល​

បុរស​នោះ​បាន​ទូលសូម​ព្រះ​យេស៊ូវ​ឲ្យ​ព្យាបាល​ពួកគាត់ ។ ព្រះ​យេស៊ូវ​បាន​ប្រាប់ ពួកគាត់​ឲ្យ​ចេញ​ទៅ ហើយ​បង្ហាញ​ខ្លួន​ពួកគាត់​ដល់​ពួក​សង្ឃ ។

រូបភាព
បុរស​ញញឹម​ក្រោយ​ពី​បានជា

នៅ​តាម​ផ្លូវ​របស់​ពួកគាត់ បុរស​ទាំងនេះ​បាន​ជា​សះស្បើយ ! ពួកគាត់​បាន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ព្យាបាល​ពួកគាត់ ។

រូបភាព
បុរស​ម្នាក់​កំពុង​លុតជង្គង់​នៅ​ខាងមុខ​ព្រះ​យេស៊ូវ​គ្រីស្ទ

បុរស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​បាន​ត្រឡប់​មករក​ព្រះ​យេស៊ូវ​វិញ ។ គាត់​បាន​លុតជង្គង់​នៅ​ចំពោះ​ព្រះ​បាទា​របស់​ព្រះ​យេស៊ូវ ហើយ​បាន​អរគុណ​ទ្រង់ ។ ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា គាត់​បាន​ជា​ដោយសារ​តែ​សេចក្តីជំនឿ​របស់​គាត់ ។