ឆ្នាំ ២០២៣
សម្ដែង និង​និទាន​ប្រាប់​អំពី​សន្និសីទ
ខែ ឧសភា ឆ្នាំ ២០២៣


« ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៦–៧ ។

សម្ដែង និង​និទាន​ប្រាប់​អំពី​សន្និសីទ

រូបភាព
alt text

« មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​គ្រប់​ទារក​ទាំងអស់ » អាដា ដាប់បុលយូ អាយុ ១០ ឆ្នាំ រដ្ឋ​យូថាហ៍ ស. រ. អា.

រូបភាព
alt text

រ៉ូយីន អេច អាយុ ១១ ឆ្នាំ ខេត្ត​តៃវ៉ាន់ ប្រទេស​តៃវ៉ាន់

រូបភាព
alt text

« ថ្លែង​ទីបន្ទាល់​ថា​ព្រះ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ » មរ៉ូណៃ អាយុ ៨ ឆ្នាំ សៅ​ប៉ូឡូ ប្រទេស​ប្រេស៊ីល

រូបភាព
alt text

ហ្គេប៊ីន អេហ្វ អាយុ ៧ ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក

រូបភាព
alt text

« ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ » ជេ.ឌី. ប៊ី អាយុ ៧ ឆ្នាំ រដ្ឋ​អាឡាបាម៉ា ស.រ.អា.

រូបភាព
alt text

សុន្ទរកថា​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​មក​ពី​ព្យាការី ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​បងប្អូន​ប្រុស​ខ្ញុំ​សំខាន់​ប៉ុណ្ណា​ចំពោះ​ខ្ញុំ ។ ខ្ញុំ​អាច​ធ្វើ​ល្អ​ជាង​មុន​​ចំពោះ​ពួកគេ ហើយ​ធ្វើ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។

លីឌា អាយុ ៨ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.

រូបភាព
alt text

យើង​ធ្វើ​ដំណើរ​ទៅ​មើល​សន្និសីទ​ទូទៅ​នៅ​សណ្ឋាគារ​មួយ​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​របស់​យើង ។ ខ្ញុំ​ចូលចិត្ត​ឃើញ​មិត្តភក្តិ​របស់​ខ្ញុំ​ពី​សាខា​ផ្សេង​ទៀត ហើយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នកឡើង​និយាយ​ទាំងឡាយ ។

អេលីស អេម អាយុ ១០ ឆ្នាំ រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា

រូបភាព
alt text

ផ្នែក​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​តន្ត្រី ជា​ពិសេស​ការ​មើល​ម្រាម​ដៃ​របស់​អ្នក​លេងព្យាណូ​ចុច​លើ​ខ្ទង់​ផ្សេងគ្នា ។ សន្និសីទ​នេះ​មាន​លក្ខណៈ​ពិសេស​ណាស់ ព្រោះ​មិត្ត​របស់​យើង​បាន​មក​ពី​តៃវ៉ាន់​មក​ច្រៀង​ជាមួយ​ក្រុម​ចម្រៀង​នេះ ។ យើង​មាន​មោទនភាព​ចំពោះ​នាង​ណាស់ !

ធ្រីសស្តាន ដាប់បុលយូ អាយុ ៧ ឆ្នាំ ទីក្រុង​តៃប៉ិ​ថ្មី ប្រទេស​តៃវ៉ាន់

រូបភាព
alt text

ខ្ញុំ​ចូលចិត្ត​សន្និសីទ​ណាស់​ដោយសារ​ខ្ញុំ​អាច​ឮ​ព្រះបន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​តាម​រយៈ​ព្យាការី និង​សាវក​ទាំងឡាយ​បាន ។

ស្ស៊ីលែម ជី អាយុ ៦ ឆ្នាំ ទីក្រុង​ឌូរាំងហ្គូ ប្រទេស​ម៉ិកស៊ិក

រូបភាព
alt text

សន្និសីទ​ទូទៅ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ! សារលិខិត​ដ៏​បំផុស​គំនិត​ពី​ព្យាការី​ធ្វើ​ឲ្យ​ខ្ញុំ​មាន​នូវ​អំណរ ។

មីឆែល អូ អាយុ ៧ ឆ្នាំ រដ្ឋ​រីវើរ ប្រទេស​នីហ្សេរីយ៉ា

រូបភាព
alt text

ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​នៅ​ពេល​សន្និសីទ​ជាមួយ​គ្រួសារ​ខ្ញុំ​ដើម្បី​មើល​ព្យាការី​នៅ​លើ​អេក្រង់​ធំ ។ ខ្ញុំ​មាន​អារម្មណ៍ថា​ព្រះវិញ្ញាណ​មាន​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។

លីវៃ ប៊ី អាយុ ៩ ឆ្នាំ រដ្ឋ​វីតូរីយ៉ា ប្រទេស​អូស្ត្រាលី

រូបភាព
alt text

យើង​ជួប​ជុំ​គ្នា​ជា​គ្រួសារ​មុន​សន្និសីទ ហើយ​សរសេរ​នូវ​សំណួរ​ដែល​យើង​មាន ។ យើង​មើល​សន្និសីទ ហើយ​ជួយ​គ្នា​ទៅវិញ​ទៅមក​ស្តាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ។

ខាធើរ អាស្ស៊ឺរ សារ៉ា ជែត និង វីលឡូវ អាយុ ៦ ១២ ៨ ១០ និង ២ ឆ្នាំ រដ្ឋ​ឃ្វីនស៍ឡែន ប្រទេស​អូស្ត្រាលី