ឆ្នាំ ២០២៣
ការអធិដ្ឋាន​របស់ រ៉ូស៊ី
ខែ ឧសភា ឆ្នាំ ២០២៣


« ការអធិដ្ឋាន​របស់ រ៉ូស៊ី » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១៤–១៥ ។

ការអធិដ្ឋាន​របស់ រ៉ូស៊ី

រ៉ូស៊ី មាន​អារម្មណ៍​នឿយហត់​ដែល​មាន​អារម្មណ៍​ដូចជា​មិន​ចុះ​ចំណោម​នឹង​គេ ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

រូបភាព
ក្មេង​ស្រី​កំពុង​អង្គុយ​នៅលើ​សាឡុង​មិន​សប្បាយ​ចិត្ត ខណៈ​ដែល​ម្តាយ​របស់​នាង​ឱប​នាង

រ៉ូស៊ី បាន​ទម្លាក់​កាបូបស្ពាយ​របស់​នាង​នៅ​លើ​ឥដ្ឋ ។ នាង​ទើប​តែ​រៀន​បាន​ថ្ងៃ​ទីពីរ​នៅ​ថ្នាក់​ថ្មី​របស់​នាង ។ ហើយ​វា​មិនមែន​ជា​ថ្ងៃ​ល្អ​ទេ ។

« មាន​រឿងអី ?» ម៉ាក់​បានសួរ ។

រ៉ូស៊ី បាន​ទម្លាក់​ខ្លួន​នៅលើ​សាឡុង ។ នាង​បាន​និយាយ​ថា « ក្មេងៗ​ខ្លះ​នៅ​ថ្នាក់​របស់​នាង​និយាយ​មិន​ល្អ​ចំពោះ​ខ្ញុំ » ។ « អំពីសម្បុរ​ពណ៌​លឿង​របស់​ខ្ញុំ » ។

​ក្មេងជា​ច្រើន​នៅ​សាលា​របស់​នាង​មិនមាន​សម្បុរដូច រ៉ូស៊ី ឡើយដូច្នេះហើយ​នាង​​មាន​អារម្មណ៍មិន​ចុះ​ចំណោមនឹង​គេ​ទេ ។ ប៉ុន្តែ​ការលេងសើច​បាន ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិនល្អ​រាប់រយ​ដង ។

ម៉ាក់​មើល​ទៅ​បារម្ភ​ណាស់ ។ គាត់​បាន​និយាយ​ថា « ម៉ាក់​សោកស្តាយ​ណាស់ » ។ គាត់​បាន​ឱប រ៉ូស៊ី ។ « ម៉ាក់​នឹង​និយាយ​ជាមួយ​គ្រូ​របស់កូន​អំពី​រឿង​នេះ » ។

ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​នៅ​សាលា រ៉ូស៊ី​ រង​នូវការលេងសើច​ម្តងទៀត ។ ក្មេង​ប្រុស​ម្នាក់​នៅក្នុង​ថ្នាក់​របស់​នាង និយាយ​មិនល្អ​ចំពោះ​នាង​ពេញ​មួយ​ថ្ងៃ ។

រ៉ូស៊ី​ មាន​អារម្មណ៍​មិន​ល្អ​ទេ ។ ហើយ​នាង​ក៏មាន​អារម្មណ៏ខឹងណាស់ដែរ ។ ពេល​ខ្លះ​នៅពេល​គាត់​ឈ្លើយ​ដាក់​នាង រ៉ូស៊ី បាន​ប្រកែក​តប​វិញ ។ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ នោះ​ទេ ។

នៅ​ថ្ងៃមួយនៅពេល រ៉ូស៊ី បាន​មក​ដល់​ផ្ទះ​ពី​សាលា នាង​រត់​តម្រង់​ទៅ​បន្ទប់​របស់​នាង ។ នាង​ធុញថប់​នឹង​ការលេងសើច​នោះ​ណាស់ ។ នាង​នឿយហត់​ចំពោះ ការ​មានអារម្មណ៍​ថា​មិន​ចុះ​ចំណោម ។ នាង​បានផ្តាប់​មុខ​លើ​ខ្នើយ ហើយ​យំ ។

នាង​បាន​គិត​ថា តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ទៅ ? នាង​មិន​ចង់​មាន​អារម្មណ៍​ដូច​នេះ​​ពេញ​មួយ​ឆ្នាំ​សិក្សា​នេះ​ទេ ។

រ៉ូស៊ី បាន​ជូតទឹកភ្នែក​របស់​នាង ។ បន្ទាប់មក នាង​ងើយ​មើល​លើ​រូប​សំណាក​ដ៏​តូច​របស់​ព្រះ​យេស៊ូវ​នៅលើ​ធ្នើរ​របស់​នាង ។ ម៉ាក់​បាន​ឲ្យ​វា​ទៅ​រ៉ូស៊ី ដើម្បី​ជួយ​នាង​ចងចាំ​ពី​ព្រះ​យេស៊ូវ ។

នាង​បាន​គិតថា ប្រហែល​ជា​ខ្ញុំ​ត្រូវ​អធិស្ឋាន ។ នាង​បាន​លុតជង្គង់​ចុះ ហើយ​បាន​ឱបដៃ ។

រូបភាព
ក្មេង​ស្រី​កំពុង​លុតជង្គង់​អធិស្ឋាន

« ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ខ្ញុំ​ម្ចាស់​ពិតជា​ឈឺចាប់​ក្នុង​ចិត្ត​ណាស់ ។ មិត្ត​រួមថ្នាក់​របស់​ខ្ញុំ​ម្ចាស់​បាន​ធ្វើ​មិន​ល្អ​ដាក់​ខ្ញុំម្ចាស់ ពីព្រោះ​ខ្ញុំ​មាន​សម្បុរ​ពណ៌​លឿង ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍​មិន​ល្អ ។ សូម​ជួយ​ខ្ញុំម្ចាស់​ផង ។

វា​មាន​អារម្មណ៍​ល្អ​ណាស់​ដើម្បី​ទូលប្រាប់​ពី​អារម្មណ៍​របស់​នាង​ទៅកាន់ព្រះវរបិតាសួគ៌ ។ នាង​ដឹងថាទ្រង់​ស្តាប់ ។ នាង​មាន​អារម្មណ៍​កក់ក្ដៅ និង​ទទួល​ក្តី​ស្រឡាញ់ ដូចជា​ភួយ​ដ៏​ទន់​មក​រុំ​ជុំវិញ​នាង ។ នាង​មាន​អារម្មណ៍​ដូចជា​ពណ៌សម្បុរ​របស់​នាង​ស្រស់​ស្អាត​ណាស់ ។ នាង​ជា​បុត្រី​របស់​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​នាង ។

នៅពេល រ៉ូស៊ី បាន​អធិស្ឋាន​ចប់ នាង​មាន​គំនិត​មួយ ។ ប្រហែល​ជា​មាន​អ្វី​ច្រើន​ដែល​នាង​អាច​ធ្វើ​ដើម្បី​ជួយ​សាលា​នាង ។

នៅ​សប្តាហ៍​ក្រោយ រ៉ូស៊ី និង​ម៉ាក់​របស់​នាង​បាន​ជួប​ជាមួយ​អ្នក​គ្រប់គ្រង​នៅ​សាលា​ទាក់ទងនឹង​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ថ្នាក់​របស់​នាង ។ រ៉ូស៊ី បាន​រកមើល​ក្មេង​នៅ​សាលា​ដែល​បាន​ធ្វើ​បាប​នាង ហើយ​បាន​ធ្វើ​ជា​មិត្ត​នឹង​ពួកគេ ។ នាង​ព្យាយាម​មិន​ខ្វល់ខ្វាយ​ពី​ក្មេងប្រុស​ដែល​លេងសើច​នឹង​នាង ហើយ​នៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ នាង​បាន​ចែកចាយ​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់ មនុស្ស​គ្រប់​គ្នា ។

អ្វីៗ​នៅ​សាលា​មិន​ល្អ​ប្រសើរ​ភ្លាមៗ​នោះ​ទេ ។ ប៉ុន្តែ​នៅពេល​វា​ពិបាក រ៉ូស៊ី នឹកឃើញ​ពី​របៀប​ដែល​នាង​ទទួល​អារម្មណ៍​អំឡុង​ការអធិស្ឋាន​របស់​នាង ។ នាង​គឺជា​បុត្រី​របស់​ព្រះ ហើយ​នាង​ទទួល​បាន​ក្តី​ស្រឡាញ់​នោះ ។ ហើយ​ដោយសារ​នាង​បាន​ដឹង​ពី​រឿង​នោះ នាង​អាច​ធ្វើ​អ្វី គ្រប់​យ៉ាង ។

រូបភាព
ដំណើររឿងជា PDF

រចនា​រូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី