ជំពូកទី ៥
នីហ្វៃ និងលីហៃប្រគល់ខ្លួនចំពោះការផ្សាយ — ឈ្មោះរបស់គេរំឭកគេឲ្យរស់នៅតាមគំរូរបស់ពួកអយ្យកោគេ — ព្រះគ្រីស្ទប្រោសលោះអស់អ្នកណាដែលប្រែចិត្ត — នីហ្វៃ និងលីហៃនាំមនុស្សជាច្រើនឲ្យប្រែចិត្តជឿ ហើយត្រូវជាប់គុក ហើយភ្លើងព័ទ្ធជុំវិញពួកគេ — ពពកនៃសេចក្ដីងងឹតមួយគ្របពីលើមនុស្សបីរយនាក់ — ផែនដីរញ្ជួយ ហើយសំឡេងមួយបញ្ជាមនុស្សឲ្យប្រែចិត្ត — នីហ្វៃ និងលីហៃសន្ទនាជាមួយនឹងពួកទេវតា ហើយក្រុមមនុស្ស ត្រូវឡោមព័ទ្ធជុំវិញដោយភ្លើង។ ប្រមាណជាឆ្នាំ ៣០ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំដដែលនេះ មើលចុះ កនីហ្វៃបានប្រគល់វេទិកាជំនុំជំរះឲ្យបុរសម្នាក់ ដែលមានឈ្មោះថា សេសូរាំ។
២ព្រោះដោយក្រឹត្យវិន័យទាំងឡាយរបស់គេ និងរដ្ឋាភិបាលរបស់គេ ត្រូវបានបង្កើតឡើង ដោយកសំឡេងរបស់ប្រជាជន ហើយពួកជនដែលខរើសការអាក្រក់ មានច្រើនជាងពួកជនដែលរើសការល្អ ហេតុដូច្នេះហើយ ពួកគេទុំល្មមសម្រាប់ការបំផ្លិចបំផ្លាញហើយ ព្រោះក្រឹត្យវិន័យទាំងឡាយ បានក្លាយទៅជាពុករលួយ។
៣មែនហើយ ហើយនេះពុំទាន់អស់ទេ ពួកគេជាប្រជាជនមួយដ៏រឹងទទឹង ដរាបដល់ពួកគេពុំអាចអភិបាលដោយក្រឹត្យវិន័យ ឬសេចក្ដីយុត្តិធម៌បានឡើយ លើកលែងតែដោយការបំផ្លិចបំផ្លាញប៉ុណ្ណោះ។
៤ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃបានក្លាយទៅជាទន់ខ្សោយ ដោយព្រោះអំពើទុច្ចរិតរបស់ពួកគេ ហើយលោកបានកប្រគល់វេទិកាជំនុំជំរះ ហើយស្ម័គ្រចិត្តទៅផ្សាយព្រះបន្ទូលនៃព្រះនៅថ្ងៃដែលនៅសល់ទាំងប៉ុន្មានរបស់លោក ហើយប្អូនរបស់លោក គឺលីហៃ ក៏ទៅផ្សាយនៅថ្ងៃដែលនៅសល់ទាំងប៉ុន្មានរបស់លោកដែរ
៥ព្រោះពួកគេបាននឹកចាំដល់ពាក្យទាំងឡាយ ដែលហេលេមិន គឺជាឪពុកបានពោលទៅគេ ហើយនេះជាពាក្យដែលលោកបាននិយាយថា ៖
៦មើលចុះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកមានបំណងចង់ឲ្យកូនចាំ ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយឪពុកចង់ឲ្យកូនប្រកាសដល់ប្រជាជននូវពាក្យទាំងនេះ។ មើលចុះ ឪពុកបានដាក់ឈ្មោះឲ្យកូនតាមឈ្មោះកពួកឪពុកដើមរបស់យើង ដែលបានចេញមកពីដែនដីយេរូសាឡិម ហើយឪពុកបានធ្វើយ៉ាងនេះ ដើម្បីកាលណាកូនចាំឈ្មោះរបស់កូន នោះកូនអាចនឹកចាំដល់ពួកគេ ហើយកាលណាកូននឹកចាំដល់ពួកគេ នោះកូនអាចនឹកចាំដល់កិច្ចការទាំងឡាយរបស់គេ ហើយកាលណាកូននឹកចាំដល់កិច្ចការទាំងឡាយរបស់ពួកគេ នោះកូនអាចដឹងនូវហេតុដែលបាននិយាយ ហើយបានសរសេរទុកមកផងថា ជាខការល្អ។
៧ហេតុដូច្នេះហើយ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនធ្វើនូវអ្វីៗ ដែលជាការល្អ ដើម្បីឲ្យត្រូវបាននិយាយអំពីកូន ហើយបានសរសេរទុក ដូចជាត្រូវបាននិយាយ ហើយបានសរសេរអំពីពួកគេដែរ។
៨ហើយឥឡូវនេះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ មើលចុះ ឪពុកមានការខ្លះទៀតដែលចង់ឲ្យកូនធ្វើ ឯបំណងនោះគឺថាកូនមិនត្រូវធ្វើការណ៍ទាំងនេះ ដើម្បីកូនអាចអួតអាងទេ ប៉ុន្តែគឺកូនធ្វើការណ៍ទាំងនេះ ដើម្បីរៀបចំសម្រាប់ខ្លួននូវកទ្រព្យសម្បត្តិមួយនៅលើស្ថានសួគ៌ មែនហើយ ដែលនៅអស់កល្បជានិច្ច ហើយដែលមិនសាបសូន្យទៅឡើយ មែនហើយ ដើម្បីកូនអាចមានអំណោយទានខដ៏វិសេសនៃជីវិតដ៏នៅអស់កល្បជានិច្ច ដែលយើងមានហេតុផលជឿថា ត្រូវបានឲ្យទៅពួកអយ្យកោរបស់យើង។
៩ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរចងចាំ ចូរចងចាំ នូវកពាក្យទាំងឡាយ ដែលស្ដេចបេនយ៉ាមីនបានមានបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ មែនហើយ ចូរចងចាំថា គ្មានផ្លូវ ឬមធ្យោបាយផ្សេងទៀត ដែលធ្វើឲ្យមនុស្សបានសង្គ្រោះឡើយ មានតែតាមរយៈព្រះលោហិតដែលធ្វើខឲ្យធួននៃព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ដែលនឹងយាងមក មែនហើយ ចូរចងចាំថា ទ្រង់នឹងយាងមកគប្រោសលោះឃមនុស្សលោក។
១០ហើយចូរចងចាំដែរ នូវកពាក្យទាំងឡាយ ដែលអាមូលេកបានពោលទៅកាន់ស៊ីអែសរ៉ុម នៅក្នុងទីក្រុងអាំម៉ូណៃហា ព្រោះលោកបាននិយាយទៅគាត់ថា ព្រះអម្ចាស់ទ្រង់ប្រាកដជានឹងយាងមកប្រោសលោះរាស្ត្រទ្រង់ ប៉ុន្តែថាទ្រង់នឹងមិនយាងមកប្រោសលោះពួកគេក្នុងអំពើបាបទាំងឡាយរបស់ពួកគេទេ ប៉ុន្តែមកប្រោសលោះពួកគេពីអំពើបាបរបស់គេវិញ។
១១ហើយទ្រង់មានព្រះចេស្ដា ដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដើម្បីប្រោសលោះពួកគេពីអំពើបាបរបស់គេ ដោយមកពីការប្រែចិត្ត ហេតុដូច្នេះហើយ ទ្រង់បានកចាត់ឲ្យពួកទេវតារបស់ទ្រង់ មកប្រកាសដំណឹងល្អអំពីលក្ខខណ្ឌទាំងឡាយនៃការប្រែចិត្ត ដែលនាំទៅកាន់ព្រះចេស្ដានៃព្រះដ៏ប្រោសលោះ ឲ្យបានដល់សេចក្ដីសង្គ្រោះព្រលឹងរបស់គេ។
១២ហើយឥឡូវនេះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅកលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់ខគ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងគខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ។
១៣ហើយហេតុការណ៍បានកើតឡើងថា នេះគឺជាពាក្យទាំងឡាយដែលហេលេមិន បានបង្រៀនកូនប្រុសទាំងឡាយរបស់លោក មែនហើយ លោកកបានបង្រៀនពួកគេនូវការណ៍ជាច្រើនទៀត ដែលពុំបានសរសេរទុក ហើយការណ៍ជាច្រើនផងដែរ ដែលត្រូវបានសរសេរទុក។
១៤ហើយពួកគេបានចាំពាក្យសម្ដីរបស់លោក ហេតុដូច្នេះហើយ ទើបពួកគេបានចេញទៅ ដោយកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដើម្បីទៅបង្រៀនព្រះបន្ទូលនៃព្រះ នៅក្នុងចំណោមប្រជាជននីហ្វៃទាំងអស់ចាប់ពីទីក្រុងបរិបូរណ៍
១៥ហើយចាប់ពីទីនោះ ឆ្ពោះទៅទីក្រុងគីឌ ហើយចាប់ពីទីក្រុងគីឌទៅទីក្រុងមូលេក
១៦ហើយពីទីក្រុងមួយទៅទីក្រុងមួយទៀត រហូតដល់ពួកគេបានទៅក្នុងចំណោមប្រជាជននីហ្វៃទាំងអស់ ដែលនៅក្នុងដែនដីខាងត្បូង ហើយចាប់ពីទីនោះ ទៅក្នុងដែនដីសារ៉ាហិមឡា នៅក្នុងចំណោមពួកសាសន៍លេមិន។
១៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានផ្សាយដោយអំណាចដ៏ធំ ដរាបដល់ពួកគេបានធ្វើឲ្យកពួកអ្នកដែលបែកបាក់ទាំងឡាយជ្រប់មុខ ដែលបានបែកចេញទៅពីពួកសាសន៍នីហ្វៃ ដរាបដល់ពួកគេបានចេញមក ហើយបានទទួលសារភាពនូវអំពើបាបទាំងឡាយរបស់គេ ហើយបានទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត ហើយបានត្រឡប់មកខាងពួកសាសន៍នីហ្វៃវិញភ្លាម ដើម្បីខិតខំកែប្រែនូវការខុសឆ្គងទាំងឡាយ ដែលពួកគេបានប្រព្រឹត្តមក។
១៨ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃ និងលីហៃបានផ្សាយដល់ពួកសាសន៍លេមិន ដោយអានុភាព និងសិទ្ធិអំណាចដ៏ខ្លាំង ព្រោះពួកគេមានអានុភាព និងសិទ្ធិអំណាច ដែលបានប្រទានដល់គេ ដើម្បីឲ្យគេអាចកនិយាយ ហើយពួកគេក៏មានដែរ នូវអ្វីៗដែលពួកគេត្រូវនិយាយដែលបានប្រទានដល់គេ។
១៩ហេតុដូច្នេះហើយ ពួកគេបាននិយាយ ដែលធ្វើឲ្យមានសេចក្ដីអស្ចារ្យដល់ពួកសាសន៍លេមិនជាខ្លាំង ក្នុងកការបរិវត្តន៍ពួកគេ ដរាបដល់មានសាសន៍លេមិនប្រាំបីពាន់នាក់ ដែលនៅក្នុងដែនដីសារ៉ាហិមឡា និងនៅព័ទ្ធជុំវិញនោះបានទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត ហើយត្រូវបានបរិវត្តអំពីសេចក្ដីទុច្ចរិតនៃសណ្ដាប់ទាំងឡាយ នៃពួកអយ្យកោរបស់គេ។
២០ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃ និងលីហៃបានបន្តពីនោះទៅកាន់ដែនដីនីហ្វៃ។
២១ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបានចាប់ដោយកងទ័ពលេមិនមួយកង ហើយត្រូវបានដាក់កគុក មែនហើយ គឺជាគុកដដែល ដែលអាំម៉ូន និងបងប្អូនរបស់លោកត្រូវបានដាក់ក្នុងនោះ ដោយពួកអ្នកបម្រើរបស់លិមហៃ។
២២ហើយបន្ទាប់ពីពួកគេត្រូវបានដាក់គុក ដោយអត់អាហារអស់រយៈជាច្រើនថ្ងៃមក មើលចុះ ពួកវាបានចូលមកចាប់ពួកគេនៅក្នុងគុក ដើម្បីពួកវាអាចសម្លាប់ពួកគេចោល។
២៣ហើយហេតុការណ៍បានកើតឡើយថា នីហ្វៃ និងលីហៃត្រូវបានហ៊ុមព័ទ្ធជុំវិញ ហាក់បីដូចជាកភ្លើង គឺដរាបដល់ធ្វើឲ្យពួកវាមិនហ៊ានយកដៃទៅពាល់ពួកគេឡើយ ព្រោះខ្លាចក្រែងភ្លើងឆេះ។ ទោះជាយ៉ាងណាក៏ដោយ គង់តែនីហ្វៃ និងលីហៃពុំត្រូវឆេះដែរ ហើយពួកគេកំពុងតែឈរនៅកណ្ដាលភ្លើង ហើយពុំត្រូវឆេះសោះ។
២៤ហើយកាលពួកគេបានឃើញថា ពួកគេត្រូវបានហ៊ុមព័ទ្ធដោយកបង្គោលភ្លើងមួយ ហើយថា វាពុំធ្វើឲ្យគេឆេះសោះ នោះពួកគេមានចិត្តក្លាហានឡើង។
២៥ព្រោះពួកគេបានឃើញថា ទ័ពលេមិនពុំហ៊ានយកដៃមកពាល់ពួកគេឡើយ ហើយគេក៏មិនហ៊ានមកជិតពួកគេដែរ តែឈរហាក់ដូចជាពួកវាត្រូវធ្វើឲ្យគ ដោយការភ្ញាក់ផ្អើល។
២៦ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃ និងលីហៃបានឈរឡើង ហើយបានចាប់ផ្ដើមនិយាយទៅកាន់ពួកគេថា ៖ ចូរកុំខ្លាចអី ត្បិតមើលចុះ នេះគឺជាព្រះទេតើ ដែលបានបង្ហាញដល់ពួកអ្នកនូវការណ៍ដ៏អស្ចារ្យនេះ ដែលសម្ដែងឲ្យអ្នកឃើញថា អ្នកមិនអាចដាក់ដៃ មកលើយើងបានឡើយ។
២៧ហើយមើលចុះ កាលពួកគេបាននិយាយពាក្យទាំងនេះហើយ នោះផែនដីរញ្ជួយជាខ្លាំង ហើយជញ្ជាំងគុករញ្ជួយ ហាក់បីដូចជាជិតរលំទៅដី ប៉ុន្តែមើលចុះ វាមិនរលំចុះទេ។ ហើយមើលចុះ ពួកអ្នកដែលនៅក្នុងគុក គឺសាសន៍លេមិន និងសាសន៍នីហ្វៃ ជាពួកអ្នកដែលបានបែកបាក់ចេញ។
២៨ហើយហេតុការណ៍បានកើតឡើងថា ពួកវាត្រូវបានគ្របដោយពពកនៃកសេចក្ដីងងឹតមួយ ហើយការស្ញែងខ្លាចដ៏ខ្លាំងមួយបានកើតឡើងដល់ពួកវា។
២៩ហើយហេតុការណ៍បានកើតឡើងថា មានកសំឡេងមួយបន្លឺឡើង ហាក់បីដូចជានៅលើពពកនៃសេចក្ដីងងឹតនោះថា ៖ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយចូរកុំស្វែងរកបំផ្លាញពួកអ្នកបម្រើរបស់យើង ដែលយើងបានបញ្ជូនឲ្យមករកអ្នក ដើម្បីប្រកាសដំណឹងល្អនោះឡើយ។
៣០ហើយហេតុការណ៍បានកើតឡើងថា កាលពួកវាបានឮសំឡេងនេះ ហើយបានឃើញថា នោះពុំមែនជាសូរផ្គរលាន់ទេ ហើយក៏ពុំមែនជាសំឡេងអឺងកងដែរ ប៉ុន្តែមើលចុះ នោះគឺជាសំឡេងករហៀងៗនៃភាពស្រទន់ឥតខ្ចោះ ហាក់បីដូចជាពាក្យខ្សឹប ហើយវាបានចាក់ទំលុះទៅដល់ទាំងព្រលឹង —
៣១ហើយទោះជាសំឡេងនោះមានភាពស្រទន់ក្ដី មើលចុះ ផែនដីបានរញ្ជួយជាខ្លាំងហួសប្រមាណ ហើយជញ្ជាំងគុកក៏ញ័រជាថ្មីទៀត ហាក់បីដូចវាជិតរលំទៅលើដី ហើយមើលចុះ ពពកនៃសេចក្ដីងងឹត ដែលបានគ្របលើពួកគេនោះ ពុំបានបែកខ្ញែកទៅទេ —
៣២ហើយមើលចុះ សំឡេងនោះបន្លឺឡើងទៀតថា ៖ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ចូរអ្នករាល់គ្នាប្រែចិត្តចុះ ត្បិតនគរស្ថានសួគ៌នៅជិតដៃបង្កើយ ហើយចូរកុំស្វែងរកបំផ្លាញពួកអ្នកបម្រើរបស់យើងទៀតឡើយ។ ហើយហេតុការណ៍បានកើតឡើងថា ផែនដីបានរញ្ជួយជាថ្មី ហើយជញ្ជាំងទាំងឡាយក៏ញ័រ។
៣៣ហើយសំឡេងនោះមានមកទៀត ជាលើកទីបី ហើយបាននិយាយមកកាន់ពួកគេនូវពាក្យទាំងឡាយដ៏អស្ចារ្យ ដែលមិនអាចនិយាយដោយមនុស្ស ហើយជញ្ជាំងទាំងឡាយបានញ័រជាថ្មី ហើយផែនដីបានរញ្ជួយ ហាក់បីដូចជាចង់ប្រេះចេញពីគ្នា។
៣៤ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនពុំអាចរត់គេចបានសោះ ដោយព្រោះពពកនៃសេចក្ដីងងឹត ដែលគ្របដណ្ដប់ពួកគេ មែនហើយ ហើយពួកគេក៏មិនអាចកម្រើកខ្លួនដោយព្រោះសេចក្ដីខ្លាច ដែលបានកើតឡើងដល់ពួកគេ។
៣៥ឥឡូវនេះ មានមនុស្សម្នាក់ក្នុងចំណោមពួកគេ ដែលជាសាសន៍នីហ្វៃពីកំណើត ដែលពីមុនធ្លាប់នៅក្នុងសាសនាចក្រនៃព្រះ តែបានបែកចេញពីពួកគេទៅ។
៣៦ហើយហេតុការណ៍បានកើតឡើងថា គាត់បានបង្វិលខ្លួន ហើយមើលចុះ គាត់បានឃើញកាត់ពពកនៃសេចក្ដីងងឹតនូវមុខរបស់នីហ្វៃ និងលីហៃ ហើយមើលចុះ មុខទាំងនេះកចែងចាំងជាខ្លាំងដូចមុខរបស់ពួកទេវតា។ ហើយគាត់បានឃើញថា ពួកគេបើកភ្នែកសម្លឹងមើលទៅលើស្ថានសួគ៌ ហើយពួកគេនៅក្នុងអាកប្បកិរិយា ហាក់បីដូចជាកំពុងសន្ទនា ឬកំពុងបន្លឺសំឡេងរបស់គេទៅកាន់តួអង្គណាមួយ ដែលពួកគេបានឃើញ។
៣៧ហើយហេតុការណ៍បានកើតឡើងថា បុរសនេះបានស្រែកទៅកាន់ហ្វូងមនុស្សឲ្យបែរទៅមើល។ ហើយមើលចុះ ក៏មានអំណាចប្រទានឲ្យទៅពួកគេ ដែលធ្វើឲ្យគេបែរ ហើយមើល ហើយពួកគេបានឃើញមុខរបស់នីហ្វៃ និងលីហៃ។
៣៨ហើយពួកគេបាននិយាយទៅកាន់បុរសនោះថា ៖ មើលចុះ តើការណ៍អស់ទាំងនេះ មានន័យយ៉ាងណាដែរ ហើយតើនរណាទៅដែលអ្នកទាំងនេះសន្ទនាជាមួយ?
៣៩ឥឡូវនេះ ឈ្មោះរបស់បុរសនោះគឺ អ័មីណាដាប់។ ហើយអ័មីណាដាប់បាននិយាយទៅពួកគេថា ៖ ពួកគេសន្ទនាជាមួយនឹងពួកទេវតានៃព្រះ។
៤០ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបាននិយាយទៅគាត់ថា ៖ កតើយើងត្រូវធ្វើអ្វីដើម្បីឲ្យពពកនៃសេចក្ដីងងឹតនេះ អាចបក់ចេញកុំឲ្យគ្របលើយើង?
៤១ហើយអ័មីណាដាប់បាននិយាយទៅពួកគេថា ៖ អ្នករាល់គ្នាត្រូវតែកប្រែចិត្ត ហើយអំពាវនាវទៅរកសំឡេងនោះ គឺរហូតដល់អ្នករាល់គ្នាមានខសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ដែលត្រូវបានបង្រៀនដល់អ្នកដោយអាលម៉ា និងអាមូលេក និងស៊ីអែសរ៉ុម ហើយកាលណាអ្នករាល់គ្នាធ្វើយ៉ាងនេះ នោះពពកនៃសេចក្ដីងងឹតនោះនឹងបានបក់ចេញទៅកុំឲ្យគ្របលើអ្នករាល់គ្នាទៀត។
៤២ហើយហេតុការណ៍បានកើតឡើងថា ពួកគេទាំងអស់គ្នា បានចាប់ផ្ដើមអំពាវនាវទៅកាន់សំឡេងនៃតួអង្គដែលបានអង្រន់ផែនដីនោះ មែនហើយ ពួកគេបានអំពាវនាវ រហូតដល់ពពកនៃសេចក្ដីងងឹតនោះខ្ចាត់ចេញទៅ។
៤៣ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេចោលភ្នែកមើលជុំវិញ ហើយបានឃើញថា ពពកនៃសេចក្ដីងងឹតខ្ចាត់ទៅដោយពុំគ្របលើពួកគេទៀតទេ មើលចុះ ពួកគេបានឃើញថា ពួកគេត្រូវកបានហ៊ុមព័ទ្ធជុំវិញ មែនហើយ មនុស្សគ្រប់រូបដោយបង្គោលភ្លើងមួយ។
៤៤ហើយនីហ្វៃ និងលីហៃ នៅចំកណ្ដាលពួកគេ មែនហើយ ពួកគេត្រូវបានហ៊ុមព័ទ្ធ មែនហើយ ពួកគេហាក់បីដូចជានៅក្នុងកណ្ដាលអណ្ដាតភ្លើង ប៉ុន្តែវាពុំប៉ះពាល់ដល់ពួកគេឡើយ ហើយវាក៏មិនធ្វើឲ្យខូចខាតអ្វីដល់ជញ្ជាំងគុកដែរ ហើយពួកគេបានពោរពេញទៅដោយកសេចក្ដីអំណរ ដែលមិនអាចនិយាយបាន ហើយពោរពេញទៅដោយសិរីល្អ។
៤៥ហើយមើលចុះ កព្រះវិញ្ញាណបរិសុទ្ធនៃព្រះ ទ្រង់បានយាងចុះមកពីស្ថានសួគ៌ ហើយបានចូលទៅក្នុងចិត្តពួកគេ ហើយពួកគេហាក់បីដូចជាបានពោរពេញទៅដោយភ្លើង ហើយពួកគេអាចខនិយាយពាក្យសម្ដីដ៏អស្ចារ្យទាំងឡាយ។
៤៦ហើយហេតុការណ៍បានកើតឡើងថា សំឡេងនោះបានបន្លឺមកពួកគេ មែនហើយ គឺជាសំឡេងមួយដ៏ពីរោះស្ដាប់ ហាក់បីដូចជាសំឡេងខ្សឹបថា ៖
៤៧កសេចក្ដីសុខសាន្ត សេចក្ដីសុខសាន្ត ចូរមានដល់អ្នកចុះ ដោយសារសេចក្ដីជំនឿរបស់អ្នកដល់បុត្រាដ៏ជាទីស្រឡាញ់របស់យើង ដែលមានចាប់តាំងពីកំណើតលោកិយមក។
៤៨ហើយឥឡូវនេះ កាលពួកគេបានឮយ៉ាងនេះ ពួកគេបានចោលភ្នែករកមើលថា តើសំឡេងនោះចេញពីណាមក ហើយមើលចុះ ពួកគេឃើញកផ្ទៃមេឃបើកចំហ ហើយពួកទេវតាបានចុះមកពីលើមេឃ ហើយបានធ្វើការងារបម្រើពួកគេ។
៤៩ហើយមានមនុស្សប្រហែលបីរយនាក់ដែលបានឃើញ និងបានឮការណ៍ទាំងនេះ ហើយពួកគេត្រូវបានអញ្ជើញឲ្យចេញទៅ ហើយមិនត្រូវភ្ញាក់ផ្អើលឡើយ ហើយគេក៏មិនត្រូវឆ្ងល់ដែរ។
៥០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចេញទៅ ហើយបានធ្វើការងារបម្រើប្រជាជន ដោយប្រកាសទូទៅអស់ទាំងភូមិដែលនៅជុំវិញអំពីគ្រប់ការណ៍ទាំងអស់ដែលពួកគេបានឃើញ ហើយបានឮ ដរាបដល់មានសាសន៍លេមិនច្រើន ដែលត្រូវបានបរិវត្តអំពីរឿងទាំងនេះ ដោយមកពីភាពមហិមានៃភស្តុតាងទាំងឡាយ ដែលពួកគេបានទទួល។
៥១ហើយអស់អ្នកណាដែលត្រូវបានកបរិវត្ត នោះក៏បានដាក់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេចុះ និងការស្អប់ និងសណ្ដាប់នៃពួកអយ្យកោរបស់គេផង។
៥២ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រគល់ឲ្យពួកសាសន៍នីហ្វៃវិញនូវដែនដីទាំងឡាយ ដែលគេយកបានមក៕