លីអាហូណា
ទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី
ខែ មីនា ឆ្នាំ ២០២៤


« ទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សាសនាចក្រ​មាន​នៅ​ទីនេះ

ទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី

រូបភាព
ផែនទី​ដែល​មាន​រង្វង់មូល​ជុំវិញ​ប្រទេស​ឥណ្ឌូណេស៊ី
រូបភាព
ផ្លូវ​នៅ​ទីក្រុង ហ្សាកាតា

នៅ​ឆ្នាំ ១៩៧០ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រាំមួយ​នាក់​ដំបូង​គេ ដែល​បាន​ចូល​ទៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​សមាជិក បាន​រៀបចំ​ក្រុម​ជំនុំ​ដំបូងគេបង្អស់ ហើយ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ដើម្បី​សុំការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​សម្រាប់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ក្រុម​ជំនុំ​ជា​ច្រើន​ទៀត​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ទី​ស្នាក់​ការ​កណ្តាល​បេសកកម្ម​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង ហ្សាកាតា នៅក្នុង​ឆ្នាំ ១៩៧៥ ។ សព្វថ្ងៃនេះ សាសនាចក្រ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន ៖

  • សមាជិក​ចំនួន ៧៥៦០ នាក់ ( ចំនួន​ប្រហាក់ប្រហែល )

  • ស្តេក​មាន​ចំនួន ២ វួដនិង​សាខា​មាន​ចំនួន ២៤ បេសកកម្ម​ចំនួន ១

  • ព្រះវិហារ​បរិសុទ្ធ​ចំនួន ១ ត្រូវបាន​ប្រកាស ( ទីក្រុង ហ្សាកាតា )

ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ

ក្រុមគ្រួសារ​របស់ វីនតូឡូ ដែល​មកពី​តង់ហ្គឺរាំង ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នៅទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ក្នុង ឆ្នាំ ២០១០ ។ បងស្រី វីនតូឡូ និយាយថា « យើង​សប្បាយ​រីករាយ​យ៉ាងខ្លាំង ពេល​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ប្រកាស​ថា​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ។ យើង​នឹង​បន្ត​អធិស្ឋាន និង​រៀបចំខ្លួន​របស់​យើង​សម្រាប់​វត្តមាន​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នៅក្នុង​ប្រទេស​របស់​យើង » ។

រូបភាព
គ្រួសារ​ឈរ​ជាមួយ​គ្នា

ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​រូបថត​ពី​គ្រួសារ វីនតូឡូ

មាន​ច្រើន​ទៀត​អំពី​សាសនាចក្រ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី

រូបភាព
ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​នឹង​បុរស​ម្នាក់​នៅ​តាម​ផ្លូវ

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ស្វាគមន៍​មនុស្ស​នៅ​តាម​ផ្លូវ ។

រូបភាព
ក្មេង​ប្រុសៗ​ថ្នាក់​បឋមសិក្សា​កំពុង​ច្រៀង

កុមារ​ថ្នាក់​បឋម​សិក្សា​ប្រជុំ​គ្នា​ច្រៀង​នៅ​ទីក្រុង​តង់ហ្គឺរាំង ប្រទេស​ឥណ្ឌូណេស៊ី ។

រូបភាព
គ្រួសារ​បាន​ជួបជុំ​គ្នា​នៅ​ខាង​ក្រៅ

គ្រួសារ​មួយ​ចំណាយ​ពេល​ជួបជុំគ្នា​នៅ​ខាង​ក្រៅ ។

រូបភាព
ក្មេងប្រុស​ជំទង់​ម្នាក់​កំពុង​ចែក​សាក្រាម៉ង់​ទៅកាន់​សមាជិក

សមាជិក​រំឭក​សេចក្តី​សញ្ញា​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឡើងវិញ ដោយ​ការ​ទទួលទាន​សាក្រាម៉ង់​នៅទីក្រុង តង់ហ្គឺរ៉ង់ ប្រទេស​ឥណ្ឌូណេស៊ី ។