« តើព្រះយេស៊ូវគ្រីស្ទសន្យាអ្វីខ្លះដែលពិភពលោកមិនអាចសន្យាបាន ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
តើព្រះយេស៊ូវគ្រីស្ទសន្យាអ្វីខ្លះដែលពិភពលោកមិនអាចសន្យាបាន ?
ទោះជាពាក្យសម្ដីរបស់ អេសាយ អាចពិបាកយល់ក៏ដោយ ក៏មានរឿងមួយដែលច្បាស់ដែរ នោះគឺថា « ក្រុងបាប៊ីឡូន … នឹងត្រូវដូចជាកាលព្រះបានរំលាយក្រុងសូដុំម និងក្រុងកូម៉ូរ៉ាដែរ » ( នីហ្វៃទី២ ២៣:១៩ ) ហើយ « ពួកទុច្ចរិតត្រូវតែវិនាស » ( សូមមើល នីហ្វៃទី២ ២៣:២២ ) ។ តើហេតុអ្វីបានជាមនុស្សម្នាក់ជ្រើសរើសផ្លូវនៃអំពើទុច្ចរិត ?
ការរស់នៅក្នុងក្រុងបាប៊ីឡូន ឬការរស់នៅដោយទុច្ចរិតអាចមើលទៅគួរឲ្យចាប់អារម្មណ៍ ។ ក្រុងបាប៊ីឡូនអាចនឹងសន្យាថា នឹងមានការរីករាយខាងលោកិយ ប៉ុន្តែដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទសន្យាថានឹងមានអំណរ និងសេចក្ដីសុខសាន្ដជានិរន្ដរ៍ ។
នៅក្នុងតារាងនេះ សូមកត់សម្គាល់អំពីភាពខុសគ្នារវាងរបៀបដែលពិភពលោកណែនាំយើងឲ្យគួររស់នៅ និងរបៀបដែលព្រះយេស៊ូវគ្រីស្ទបង្រៀនយើងឲ្យរស់នៅ ។ តើពិភពលោកបានសន្យាអ្វីខ្លះ នៅពេលធ្វើតាមការបង្រៀនរបស់វា បើប្រៀបធៀបទៅនឹងសេចក្ដីសន្យាដែលព្រះអង្គសង្គ្រោះប្រទានឲ្យសម្រាប់ការធ្វើតាមការបង្រៀនរបស់ទ្រង់ ?
ពិភពលោកបង្រៀន |
ការសន្យារបស់ពិភពលោក |
ព្រះយេស៊ូវគ្រីស្ទបង្រៀន |
ការសន្យារបស់ព្រះយេស៊ូវគ្រីស្ទ |
សេចក្ដីឆ្មើងឆ្មៃ និងអំនួត ( នីហ្វៃទី២ ២៣:១១ ) |
ភាពរាបសា ( នីហ្វៃទី៣ ១២:៣ ) | ||
ពូកែអួត ( នីហ្វៃទី២ ២៤:១១ ) |
ស្លូតត្រង់ ( នីហ្វៃទី៣ ១២:៥ ) | ||
ចិត្តក្រេវក្រោធ ( នីហ្វៃទី២ ២៤:៦ ) |
អ្នកផ្សះផ្សាគេ ( នីហ្វៃទី៣ ១២:៩, ២២–២៤ ) | ||
ស្វែងរកសិរីរុងរឿងរបស់អ្នកផ្ទាល់ ( នីហ្វៃទី២ ២៤:១៣–១៤ ) |
ស្វែងរកសិរីរុងរឿងរបស់ព្រះអម្ចាស់ ( នីហ្វៃទី៣ ១២:១៦; ១៣:១៣, ៣៣ ) |
យើងនឹងមិនវិនាសជាមួយមនុស្សទុច្ចរិតទេ ប្រសិនបើយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ផ្ទុយទៅវិញ យើងអាចធានាបានថាព្រះគ្រីស្ទ « នឹងអាណិតអាសូរដល់រាស្ត្រ [ របស់ ] ទ្រង់ » ( នីហ្វៃទី២ ២៣:២២ ) ។