លីអាហូណា
យើង​និយាយ​អំពី​ព្រះគ្រីស្ទ
ខែ មីនា ឆ្នាំ ២០២៤


« យើង​និយាយ​អំពី​ព្រះគ្រីស្ទ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សម្រាប់​មាតាបិតា

យើង​និយាយ​អំពី​ព្រះគ្រីស្ទ

រូបភាព
ម្តាយ និង​កូនៗ​អង្គុយ​នៅឯ​តុមួយ

Placeholder credit line

គោរព​ជូន​មាតាបិតា

នីហ្វៃ​បាន​បង្រៀន​ប្រជាជន​របស់​លោក​ថា វា​ចាំបាច់​ប៉ុនណា​ដើម្បី​ដាក់​ព្រះអម្ចាស់​ពីមុន​អ្វីៗទាំងអស់​នៅក្នុង​ជីវិត​របស់​យើង ។ លោក​បាន​សរសេរ​ថា « យើង​និយាយ​អំពី​ព្រះ​គ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ យើង​ព្យាករ​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​សរសេរ ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួក​គេ » ( នីហ្វៃទី២ ២៥:២៦ ) ។ បងប្អូន​អាច​ពិនិត្យ​មើល​អត្ថបទ​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន ដើម្បី​ចង្អុល​បង្ហាញ​ដល់​ពួកគេ និង​អ្នក​ដទៃ​ទៀត​ដែល​បងប្អូន​ស្រឡាញ់​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទៅកាន់​ការណែនាំ​របស់​ទ្រង់ និង​គោលការណ៍​ដ៏​ឈ្លាសវៃ​ដែល​នឹង​ជួយ​យើង​ឲ្យ​ស្វែងរក​ទ្រង់​នៅក្នុង​ពិភព​ដ៏​ទំនើប និង​រញ៉េរញៃរ​មួយ​នេះ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺសម្រាប់​មនុស្ស​គ្រប់រូប

មនុស្ស​ទាំងអស់​ត្រូវការ​សេចក្ដី​សង្ឃឹម និង​ការប្រោសលោះ​នៃ​ដំណឹងល្អ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិភាក្សា​ជាមួយ​គ្រួសារ​របស់​បងប្អូន​អំពី​ការបង្រៀន​មួយ​ចំនួន​មកពី​អត្ថបទ​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន អំពី​របៀប​ដែល​បងប្អូន​អាច​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ទទួល ហើយ​ឱប​ក្រសោប​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ( សូមមើល ទំព័រ ៤ ) ។

គោលការណ៍​ដ៏​ឈ្លាសវៃ​សម្រាប់​ការប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ

បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​នៅ​ពេល​ប្រើ​បាន​ត្រឹមត្រូវ ។ សូម​ពិនិត្យ​មើល​គោលការណ៍​ណែនាំ​មួយ​ចំនួន​នៅលើ​ទំព័រ ២២ និង​ពិភាក្សា​អំពី​បទដ្ឋាន​របស់​គ្រួសារ​របស់​បងប្អូន​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ដោយ​ប្រើ « សំណួរ​ដើម្បី​ពិចារណា » សូម​ពិចារណា​អំពី​អ្វីខ្លះ​ដែល​ដំណើរ​ការ​បាន​ល្អ និង​អ្វីខ្លះ​ដែល​អាច​កែលម្អ​ឲ្យបាន​ប្រសើរ​ឡើង ។

ការដើរ​តាម​ព្រះអង្គសង្គ្រោះ​ដោយ​សេចក្តី​ជំនឿ

នៅ​ក្នុង​អត្ថបទ​របស់​លោក​នៅលើ ទំព័រ ៤០ អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ចែកចាយ​នូវ​វិធី​បួនយ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​ដល់​យើង ។ បន្ទាប់​ពី​ពិនិត្យ​ឡើង​វិញ​នូវ​រឿង​ទាំង​នេះ​ជាមួយ​គ្រួសារ​របស់​បងប្អូន​ហើយ សូម​ពិភាក្សា​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ជំនួយ នៅ​ពេល​ដែល​បងប្អូន​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្ដី​ជំនឿ ។