« តើមានអ្វីបានកើតឡើងនៅសម័យរបស់ អេសាយ ? » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
តើមានអ្វីបានកើតឡើងនៅសម័យរបស់ អេសាយ ?
នីហ្វៃទទួលបានការបំផុសគំនិតឲ្យចែកចាយពាក្យសម្តីជាច្រើនរបស់ព្យាការី អេសាយ ។ ការយល់ដឹងអំពីបរិបទភូមិសាស្ត្រ និងនយោបាយនៅពីក្រោយការព្យាកររបស់អេសាយអាចជួយបងប្អូនឲ្យស្គាល់និមិត្តសញ្ញាទាំងឡាយ ដែលលោកធ្លាប់ប្រើដើម្បីព្យាករអំពីសម័យរបស់លោក និងសម័យរបស់យើង ។
ផែនទីនេះបង្ហាញអំពីនគរនានានៅសម័យរបស់ អេសាយ ។ បងប្អូនអាចប្រើវាដើម្បីតាមដាននៅពេលដែលនីហ្វៃដកស្រង់ពាក្យរបស់ អេសាយ ។ អេសាយ ប្រហែលជាសំដៅទៅលើកន្លែងមួយតាមរបៀបផ្សេងៗជាច្រើន ៖ ដោយឈ្មោះរបស់វា រាជធានី កុលសម្ព័ន្ធចម្បងរបស់អ៊ីស្រាអែល អ្នកដឹកនាំនយោបាយ ឬនិមិត្តរូបផ្សេងទៀត ។ សូមពិនិត្យមើលលេខយោងនៅក្នុងព្រះគម្ពីរសម្រាប់ការយល់ដឹងបន្ថែមទៀត ។
១. ស្រុកស៊ីរី
-
រាជធានី ៖ ក្រុងដាម៉ាស
-
បានជួយអ៊ីស្រាអែលឲ្យវាយប្រហារយូដាសម្រាប់ការមិនចូលរួមសម្ព័ន្ធភាពប្រឆាំងទៅនឹងស្រុកអាសស៊ើរ
-
អ្នកដឹកនាំ ៖ រេស៊ីន ( សូមមើល នីហ្វៃទី២ ១៧:១, ៤, ៨ )
២. អ៊ីស្រាអែល
-
រាជាណាចក្រខាងជើង
-
រាជធានី ៖ ក្រុងសាម៉ារី
-
កុលសម្ព័ន្ធចម្បង ៖ អេប្រាអិម ( សូមមើល នីហ្វៃទី២ ១៧:៨–៩ ) ឬ « កុលសម្ព័ន្ធវង្វេង »
-
អ្នកដឹកនាំ ៖ ពេកា កូនប្រុសរបស់ រេម៉ាលា ( សូមមើល នីហ្វៃទី២ ១៧:១, ៤, ៩ )
៣. យូដា
-
រាជាណាចក្រខាងត្បូង
-
រដ្ឋធានី ៖ ក្រុងយេរូសាឡិម
-
កុលសម្ព័ន្ធចម្បង ៖ យូដា ( សូមមើល នីហ្វៃទី២ ១៣:១, ៨; ១៥:៣, ៧ )
-
អ្នកដឹកនាំ ៖ អេហាស « ដំណាក់របស់សេ្តចដាវីឌ » ( នីហ្វៃទី២ ១៧:១–៣ )
៤. ស្រុកអាសស៊ើរ
-
អំណាចយោធានៅសម័យ អេសាយ
-
បានច្បាំងដណ្តើមយកស៊ីរី អ៊ីស្រាអែល និងទីបំផុតយូដាទាំងមូល លើកលែងតែក្រុងយេរូសាឡិម
-
កុលសម្ព័ន្ធទាំងដប់បានខ្ចាត់ខ្ចាយ
-
ក្រោយមកត្រូវបានដណ្ដើមយកដោយបាប៊ីឡូន
-
និមិត្តរូបនៃអំនួត និងការបំផ្លាញមនុស្សទុច្ចរិតនៅពេលការយាងមកជាលើកទីពីរ ( សូមមើល នីហ្វៃទី២ ២០ )
៥. បាប៊ីឡូន
-
បានច្បាំងដណ្តើមយកអាសស៊ើរ និងយូដា
-
បាននិរទេសជនជាតិយូដាចេញពីក្រុងយេរូសាឡិម
-
និមិត្តរូបនៃពិភពលោក និងអំពើទុច្ចរិតរបស់វា