« តើខ្ញុំអាចបញ្ចូលព្រះគម្ពីរមរមនទៅក្នុងទម្លាប់របស់ខ្ញុំអំពីបុណ្យអ៊ីស្ទើរដោយរបៀបណា ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
បុណ្យអ៊ីស្ទើរ
តើខ្ញុំអាចបញ្ចូលព្រះគម្ពីរមរមនទៅក្នុងទម្លាប់របស់ខ្ញុំអំពីបុណ្យអ៊ីស្ទើរដោយរបៀបណា ?
ព្រះគម្ពីរមរមនផ្តល់នូវសាក្សីដ៏មានឥទ្ធិពលមួយអំពីសេចក្តីពិតនៃព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ។ « យើងដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានផ្តល់អំណោយទានពិសិដ្ឋជាបុណ្យអ៊ីស្ទើរដ៏អស្ចារ្យបំផុត … ព្រះគម្ពីរមរមន » ។១
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « មូលហេតុចម្បងដែលយើងប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស់ គឺដោយសារបុណ្យអ៊ីស្ទើរ » ។២ ស្រដៀងគ្នាទៅនឹងរបៀបដែលក្រុមគ្រួសារមួយចំនួនអាន ឬសម្តែងដំណើររឿងបុណ្យគ្រីស្ទម៉ាស់ឡើងវិញចេញពី លូកា ២ នៅពេលបុណ្យគ្រីស្ទម៉ាស់ដែរ នោះក្រុមគ្រួសាររបស់បងប្អូនអាចប្រើសកម្មភាពដែលមានមកជាមួយនេះដើម្បីរំឭកដល់ព្រះអង្គសង្គ្រោះ ដែលបានរស់ឡើងវិញនៅក្នុងបុណ្យអ៊ីស្ទើរនេះដោយការប្រើ នីហ្វៃទី៣ ១១:១–១៧ ។ ចម្រៀងដែលបានរាយបញ្ជីនេះ ទាក់ទងទៅនឹងខគម្ពីរដែលបានជ្រើសរើស ប៉ុន្តែបងប្អូនក៏អាចជ្រើសរើសទំនុកតម្កើងដែលបងប្អូនចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទបានផងដែរ ។
សកម្មភាព
រួមគ្នាជាមួយនឹងសមាជិកគ្រួសារ ឬតែម្នាក់ឯង សូមអាន និងច្រៀងអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកសាសន៍នីហ្វៃក្រោយពីទ្រង់រស់ឡើងវិញ ។
អាន |
ស្តាប់ ឬច្រៀង |
« នេះជាបុត្រាសំណព្វយើង » ខទី ២ សៀវភៅចម្រៀងកុមារ ទំព័រ ៧៦ ។ | |
« តើព្រះយេស៊ូវរស់ឡើងវិញឬ ? » សៀវភៅចម្រៀងកុមារ ទំព័រ ៦៤ ។ | |
« Easter Hosanna » Children’sSongbook ទំព័រ ៦៨–៦៩ ។ |