លីអាហូណា
តើ​សេចក្ដី​ពិត​អ្វីខ្លះ​នៅក្នុង នីហ្វៃទី១ និង នីហ្វៃទី២ បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?
ខែ មីនា ឆ្នាំ ២០២៤


« តើ​សេចក្ដី​ពិត​អ្វីខ្លះ​នៅក្នុង នីហ្វៃទី១ និង នីហ្វៃទី២ បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃ​ទី២ ៣១–៣៣

តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង នីហ្វៃទី១ និង នីហ្វៃទី២ បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការសរសេរ​របស់​លោក នីហ្វៃ និយាយ​ថា « បើ​សិន​ជា​អ្នក​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ដល់​ពាក្យ​ទាំង​នេះ​ដែរ » ( នីហ្វៃ​ទី២ ៣៣:១០ ) ។ សេចក្ដីពិត​ជាច្រើន​អំពី​ចរិត​លក្ខណៈ ព្រះជន្ម និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​នៅក្នុង​អ្វី​ដែល​យើង​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​មរមន​រហូត​មក​ដល់​ឆ្នាំ​នេះ ។

រូបភាព
ព្រះពាហុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លាតចេញ​នៅពី​មុខទ្រង់

ចូរ​មក​ឯ​ខ្ញុំ ដោយ អ៊ីវ៉ា ធីម៉ូធី

ចរិត​លក្ខណៈ​របស់​ព្រះគ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​សាលាប្រជុំ

ពន្លឺ និង​សេចក្ដីពិត ដោយ ស៊ីម៉ូន ឌូវី

ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​គេ​ឆ្កាង

ការឆ្កាង​របស់​ព្រះគ្រីស្ទ មិន​ស្គាល់​វិចិត្រករ

ដង្វាយធួន​របស់​ព្រះគ្រីស្ទ

  • ទ្រង់​បាន​ប្រោសលោះ​យើង​តាមរយៈ​ពលិកម្ម​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី២ ២:៦–៧ ) ។

  • ទ្រង់​បាន​ធ្វើ « ដង្វាយធួន​ដ៏និរន្តរ៍ » ដែល​អាច​យកឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​បាន ( នីហ្វៃទី២ ៩:៥–២២ ) ។

  • ទ្រង់​អាច​ផ្តល់​អំណាច​ដល់​យើង នៅពេល​យើង​មាន​សេចក្តី​ជំនឿ​នៅលើ​ទ្រង់ ហើយ​ជ្រើសរើស​ប្រែចិត្ត ( សូម​មើល នីហ្វៃទី២ ៣១:១៣ ) ។