២០១៨
ទំព័រ​របស់​យើង
April 2018


ទំព័រ​របស់​យើង

រូបភាព
our page
រូបភាព
drawing of someone standing in front of a chapel

ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ពេល​បុណ្យជ្រមុជទឹក​របស់​ខ្ញុំ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង​ទឹក នោះ​ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ និង​សុភមង្គល ។

ថូម៉ាស ប៊ី អាយុ ៨ ឆ្នាំ ប្រទេស អ៊ុយរូហ្គាយ

រូបភាព
sisters in front of the temple

យើង​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ព្រះវិហារ​បរិសុទ្ធទីក្រុង​ហុងកុង ប្រទេស​ចិន ដើម្បី​ឲ្យ ឡរ៉ា ប្អូនស្រី​របស់​ខ្ញុំ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​គ្រួសារ​យើង ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​នៅកន្លែង​ដ៏​ពិសេស​នោះ ។

រ៉ូស្សា ភី អាយុ ៩ ឆ្នាំ ប្រទេស កម្ពុជា

រូបភាព
winnie w

ថ្ងៃ​មួយ​នៅក្នុង​ថ្នាក់រៀន ខ្ញុំ​កំពុង​អាន​សៀវភៅ​ស្ងាត់ៗ​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​លេងអុក ។ នៅពេល​ជួង​បន្លឺ​ឡើង ពួកគេ​បាន​ដាក់​ញាត់អុក​នោះ​ត្រឡប់​ទៅលើ​ធ្នើរ​វិញ ហើយ​ធ្វើ​ឲ្យ​រប៉ាត់រប៉ាយ ។ ខ្ញុំ​បាន​ចាប់ផ្តើម​សម្អាត​វា មិនយូរ​ប៉ុន្មាន​ក្រោយ​មក​អ្នក​ផ្សេង​ទៀត​បាន​ចាប់ផ្តើម​ជួយ ។ ខ្ញុំ​បាន​បញ្ចាំង​ពន្លឺ​របស់​ខ្ញុំ​តាមរយៈ​ការធ្វើ​ជា​គំរូ​ល្អ ។

វីននី ដបុលយូ អាយុ ១០ ឆ្នាំ ប្រទេស កាណាដា

រូបភាព
baptism day and donating hair

ពេល​ខ្ញុំ​ឈាន​ដល់​អាយុ​ប្រាំបី​ឆ្នាំ លោកយាយ​លោកតា និង​មិត្តភក្តិ​ជាច្រើនរបស់​ខ្ញុំ​បាន​មក​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ឪពុក​ខ្ញុំធ្វើ​បុណ្យ​ជ្រមុជទឹក និង​បញ្ជាក់​ឲ្យ​ខ្ញុំ ។ ក្រោយ​មក​ខ្ញុំ​បាន​បរិច្ចាគ​សក់​របស់​ខ្ញុំ ៣០ សង់ទីម៉ែត្រ ( ១២ អ៊ីញ ) ទៅ​ឲ្យ​កុមារ​ដែល​មាន​ជំងឺ​មហា​រីក ។ ថ្ងៃ​ខួបកំណើត​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ជា​ខ្លាំង !

ឡាវ៉ូណា អ័រ អាយុ ៨ ឆ្នាំ ប្រទេស ឥណ្ឌូណេស៊ី