២០១៨
យ៉ូសែប​ត្រូវ​បាន​លក់ទៅ​ស្រុក​អេស៊ីព្ទ
April 2018


រឿង​ក្នុង​ព្រះគម្ពីរ

យ៉ូសែប​ត្រូវ​បាន​លក់ទៅ​ស្រុក​អេស៊ីព្ទ

ដកស្រង់​ពី លោកុប្បត្តិ ៣៧–៤១ ។

រូបភាព
Joseph Is Sold into Egypt 1
រូបភាព
Joseph Is Sold into Egypt 2
រូបភាព
Joseph Is Sold into Egypt 3

យ៉ូសែប​មាន​បងប្អូន​ប្រុស ១១ នាក់ ។ ឪពុក​របស់​គាត់​បាន​ឲ្យ​អាវ​ដ៏​ស្រស់ស្អាត​ដែល​មាន​ពណ៌​ជា​ច្រើន​មួយ​ដល់​គាត់ ។ ព្រះ​បានប្រាប់​យ៉ូសែប​ថា គាត់​នឹង​ដឹកនាំ​បងប្អូន​ប្រុស​របស់​គាត់ ។

បងៗប្រុស​របស់​យ៉ូសែប​បាន​ខឹងយ៉ាង​ខ្លាំង ។ ពួកគេ​ពុំ​ចង់​ឲ្យ​យ៉ូសែប​ធ្វើ​ជា​អ្នកដឹកនាំ​ពួកគេ​ឡើយ ! ពួកគេ​បាន​ចាប់​គាត់​លក់​ឲ្យ​មនុស្ស​ដែល​ទៅ​ស្រុក​អេស៊ីព្ទ ហើយ​គាត់​បាន​ក្លាយ​ជា​ទេសករ ។

យ៉ូសែប​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង ។ គាត់​បាន​ជ្រើសរើស​ធ្វើ​ល្អ ទោះបី​ជា​ពេល​មនុស្ស​និយាយ​កុហក​អំពី​គាត់ ហើយ​ចាប់​គាត់​ដាក់គុក​ក្តី ។

យ៉ូសែប​បាន​ទុកចិត្ត​លើ​ព្រះ ទោះបី​នៅក្នុង​គ្រា​ដ៏លំបាក​ក្តី ។ ហើយ​ព្រះគង់​នៅ​ជាមួយ​យ៉ូសែប ។ យ៉ូសែប​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅក្នុង​ប្រទេស​អេស៊ីព្ទ ! ពេល​គាត់​ធំឡើង គាត់​បាន​ជួយ​ដឹកនាំ​គ្រួសារ​គាត់ គឺ​ដូច​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល ។

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះ​ដូច​យ៉ូសែប​ដែរ ។ ខ្ញុំ​អាច​ជ្រើសរើស​ត្រូវ ។ ព្រះ​នឹង​គង់នៅ​ជាមួយ​ខ្ញុំ​មិន​ថាមាន​រឿង​អ្វី​ឡើយ ។