២០១៧
ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាច្រើន
July 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ជាច្រើន

ដកស្រង់​មក​ពី ម៉ាថាយ ១៤:១៣–២១

រូបភាព
Jesus Fed Many People 1
រូបភាព
Jesus Fed Many People 2
រូបភាព
Jesus Fed Many People 3

ថ្ងៃ​មួយ​ព្រះយេស៊ូវ​មាន​ព្រះទ័យ​ចង់​នៅ​តែ​អង្គ​ឯង ។ ទ្រង់​បាន​ឡើង​ជិះទូក ហើយ​បាន​បើក​ក្តោង​ទូក​យាង​ទៅ​កន្លែង​ស្ងប់ស្ងាត់​មួយ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មាន​មនុស្ស​ជាច្រើន​បាន​តាម​ទ្រង់​ទៅទីនោះដែរ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ ហើយ​បាន​ព្យាបាល​ពួក​អ្នកឈឺ ។ នា​ល្ងាច​នោះ មនុស្ស​ទាំងនោះ​បាន​ចាប់ផ្តើម​ឃ្លាន​អាហារ ។ ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ចង់​ឲ្យ​ទ្រង់​ប្រាប់​មនុស្ស​ទាំង​នោះឲ្យ​ទៅ​ទិញ​អាហារ​នៅក្នុង​ទីក្រុង ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ពួកសិស្ស​របស់​ទ្រង់​ថា​ឲ្យ​ផ្តល់​អាហារ​ដល់​ពួកគេ ដើម្បី​កុំ​ឲ្យ​ពួកគេ​ចាកចេញ​ទៅ ។ ប៉ុន្តែ​ពួកសិស្ស​មានតែ​នំប៉័ង​ប្រាំ​ដុំ និង ​ត្រី​ពីរ​ប៉ុណ្ណោះ ។ វា​ពុំ​គ្រប់គ្រាន់​ដើម្បី​ចម្អែត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ ។

ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ដល់​នំបុ័ង ហើយ​បេះ​វា​ជា​ចំណិតៗ ។ បន្ទាប់​មក​ពួកសិស្ស​បាន​ហុច​នំបុ័ង​នោះ​ទៅ​ឲ្យ​មនុស្ស​ទាំងនោះ ។ តើ​នឹង​មាន​អាហារ​គ្រប់គ្រាន់​ដែរ​ឬទេ ?

កូនក្មេង ស្ត្រី និង​បុរស​រាប់ពាន់​នាក់​បាន​បរិភោគ​នំបុ័ង និង​ត្រី​នោះ​ទាំងអស់​គ្នា ។ បន្ទាប់​ពី​ពួកគេ​បាន​បរិភោគ​ហើយ នោះ​នៅសល់​នំបុ័ង ១២ កន្ត្រក ! វា​ជា​អព្ភូតហេតុ​មួយ ។ អព្ភូតហេតុ​នៅតែ​កើត​មាន​នៅលើ​ផែនដី​សព្វ​ថ្ងៃនេះ !