ឆ្នាំ ២០២៣
កំណត់​ចំណាំ​សន្និសីទ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« កំណត់​ចំណាំ​សន្និសីទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៥ ។

កំណត់​ចំណាំ​សន្និសីទ

ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ

រូបភាព
alt text

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍ថា លោក​ទទួល​បាន​អារម្មណ៍​នូវ​ការ​លើក​ទឹកចិត្ត នៅពេល​ដែល​លោក​អាន​ដំណើររឿង​របស់​នីហ្វៃ​យកផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។ នីហ្វៃ មិន​បាន​ដឹង​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​គ្រប់​ពេលវេលា ។ នៅពេល​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​ដែល​ពិបាក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ដល់​យើង​ផងដែរ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

សូម​ចងចាំ​ថា​បងប្អូន​គឺ​ជា​នរណា

រូបភាព
alt text

អែលឌើរ ស្ទីវ៉ែនសុន បាន​អញ្ជើញ​យើង​ឲ្យ​ឈប់​រាល់​ពេល​ដែល​យើង​មើល​ខ្លួន​យើង​នៅក្នុង​កញ្ចក់ ហើយ​និយាយ​ថា « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! ខ្ញុំ​ជា​កូន​របស់​ព្រះ ! ទ្រង់​ស្គាល់​ខ្ញុំ ! ទ្រង់​ស្រឡាញ់​ខ្ញុំ ! » ការធ្វើ​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​ចងចាំ​ថា យើង​ពិត​ជា​នរណា និង​របៀប​ដែល​ព្រះ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
alt text

អែលឌើរ ខូស្តា បាន​ចែកចាយ​ដំណើររឿង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ ។ យើង​ទាំងអស់​គ្នា​មាន​ព្យុះ ឬ​ឧបសគ្គ​នានា​នៅក្នុង​ជីវិត​ដែល​ពិបាក​ខ្លាំង ។ ប៉ុន្តែ​យើង​នឹង​មិន​ត្រូវ​ប្រឈមមុខ​នឹង​រឿងទាំងនោះ​តែ​ម្នាក់​ឯង​ឡើយ ។ ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ផ្ដល់​អំណាច និង​សេចក្ដី​សុខសាន្ត​ដល់​យើង នៅពេល​យើង​ត្រូវ​ប្រឈមមុខ​នឹង​ព្យុះ​ណា​មួយ ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

ដើរលើ​ផ្លូវ​ជាមួយនឹង​ទ្រង់

រូបភាព
alt text

ប្រធាន ហ្វ្រីមែន បាន​ប្រាប់​ដំណើររឿង​មួយ​អំពី​ពេល​ដែល​គាត់​ចង់​ដើរ​លើ​ផ្លូវ​ពិសេស​មួយ ទោះបី​ជា​ក‑ជើង​របស់​គាត់​រង​របួស​ក៏​ដោយ ។ គាត់​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ដោយ​ខ្លួនឯង​បាន​ទេ ដូច្នេះ​អ្នកនាំផ្លូវ​ម្នាក់​បាន​ជួយ​ដល់​គាត់ ។ ដូចជា​អ្នកនាំផ្លូវ​របស់​ប្រធាន ហ្វ្រីមែន ដែរ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ជាមួយនឹង​ឧបសគ្គ​ណា​មួយ នៅ​ពេល​យើង​ព្យាយាម​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។

ការណ៍​នេះ​បង្រៀន​ខ្ញុំ ៖

រូបភាព
ដំណើររឿង​ជា PDF

រូបភាពរចនា​ដោយ ចស ថាលបិត