ឆ្នាំ ២០២៣
សារព័ត៌មាន​សន្និសីទ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« សារព័ត៌មាន​សន្និសីទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤ ។

សារព័ត៌មាន​សន្និសីទ

ពាក្យសម្ដី​ដកស្រង់​ពី​សន្និសីទ

ការមើល​សន្និសីទ​នៅ​ជុំវិញ​ពិភពលោក

រូបភាព
ក្មេងស្រី​កំពុង​ញញឹម

ដោយសារ​តែ​ពេល​វេលា​ខុសគ្នា យើង​មើល​សម័យប្រជុំ​ព្រឹកនៃសន្និសីទ​​នាពេល​ល្ងាច​វិញ ។ យើង​រំភើប​ចិត្តណាស់ នៅពេល​ប្រធាន ណិលសុន ប្រកាស​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី !

សូហ្វៀ ឌី អាយុ ១១ ឆ្នាំ តំបន់​ប្រាទីសស្លាវ៉ា ប្រទេស​ស្លូវ៉ាគី

រូបភាព
ក្មេងស្រី​កំពុង​ញញឹម

យើង​ត្រៀមខ្លួន​សម្រាប់​សន្និសីទ​ដោយ​ការទៅ​ទិញ​នំចំណី និង​សម្រាក​ដើម្បី​កុំឲ្យ​យើង​ដេក​លក់​នៅពេល​មើល​សន្និសីទ ។ យើង​អធិស្ឋាន​ជា​គ្រួសារ​ដើម្បី​ការយល់​ដឹង និង​អាន​ព្រះគម្ពីរ ។ ខ្ញុំ​តែងតែ​មាន​ចិត្ត​រំភើប​ក្នុង​ការស្ដាប់​ព្យាការី​នៅរស់ និង​ឮ​ព្រះបន្ទូល​របស់​ព្រះ ។

រ៉ូណាគោវ៉ោសហ្ស៊ី អេស អាយុ ៧ ឆ្នាំ តំបន់​ភាគ​ខាង​ត្បូង ម៉ាឡាវី

រូបភាព
ក្មេងប្រុស​កំពុង​ញញឹម

ការមើល​សន្និសីទ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​នៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​គឺជា​អ្នកគង្វាល​ដ៏ល្អ ហើយ​ទ្រង់​យកចិត្ត​ទុកដាក់​ចំពោះ​យើង ដែលជា​ចៀម​របស់​ទ្រង់ ។ នៅពេល​ខ្លះ យើង​ដើរ​វង្វេង​ឆ្ងាយ​បន្តិច ប៉ុន្តែ​ទ្រង់​តែងតែ​ដើរ​ស្វែងរក​យើង​ជានិច្ច ។

អេហ្រាអ៊ីន ស៊ី អាយុ ៩ ឆ្នាំ ខេត្ត​សេន ហ័ន ប្រទេស​អាហ្សង់ទីន

ព្រះវិហារ​បរិសុទ្ធ​ចំនួន ២០ !

មាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២០ ដែល​បាន​ប្រកាស​នៅក្នុង​សន្និសីទ ! សូម​ប្រើ​ផែនទី​ដើម្បី​ស្វែងរក​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ ។ សូម​ផាត់ពណ៌​នៅ​ក្នុង​លំហ​ក្នុង​គំនូស​តាង​ព្រះវិហារ​បរិសុទ្ធ ពេល​អ្នក​រក​ឃើញ​គំនូស​តាង​នីមួយៗ ។

សាវៃអ៊ី សាម័រ

កានគុន ម៊ិកស៊ីក

ពីអូរ៉ា ពេរ៉ូ

ហូនកាយ៉ូ ពេរ៉ូ

វីណា ដេលម៉ា ឈីលី

ហ្គយយ៉ាណា ប្រេស៊ីល

ជូអោ ពេសៅ ប្រេស៊ីល

កាឡាបា នីហ្សេរីយ៉ា

ជ្រោយ កេប ហ្គាណា

លូនដា អាន់ហ្គូឡា

ប៊ូជី ម៉ាយី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ឡាអូហ្គ ហ្វីលីពីន

អូសាកា ជប៉ុន

ខាហ៊ូលូអ៊ី ហាវ៉ៃ ស.រ.អា.

ហ្វ៊ែប៊ែង អាឡាស្កា ស.រ.អា.

វែនខូវើ វ៉ាស៊ីនតោន ស.រ.អា.

កូឡូរ៉ាដូ ស្ព្រីង កូឡូរ៉ាដូ ស.រ.អា.

ទូសា អូក្លាហូម៉ា ស.រ.អា.

រ៉ូអាណូក វើរជីញ៉ា ស.រ.អា.

យូ​ឡានបាតា ម៉ុងហ្គោលី

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ

នៅក្នុង​សន្និសីទ យើង​បាន​រៀនអំពី​របៀប​មួយ​ចំនួន​ដែល​សាសនាចក្រ​ប្រើប្រាស់​ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​របស់យើង ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទូទាំង​ពិភពលោក !

  • កាល​ពី​ឆ្នាំ​មុន ប្រាក់​ជាង ១ ពាន់​លាន ដុល្លារ​អាមេរិក​ត្រូវ​បាន​សាសនាចក្រ​ប្រើ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​អ្នក​ដែល​ខ្វះខាត ។

  • ហើយ ៥៤ លាន ដុល្លារ​អាមេរិក​ទៀត​បាន​ជួយ​ដល់​ម្តាយ និង​កូន​ទាំងឡាយ​ដែល​ខ្វះខាត ។

  • ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជួយ​គាំទ្រ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ជាង ៧១.០០០នាក់​ដែល​កំពុង​បម្រើ​នៅក្នុង​បេសកកម្ម​ចំនួន ៤១៤ ។

  • ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ក៏​ជួយ​ដល់​ក្រុមជំនុំ​ចំនួន ៣០.០០០ កន្លែង​នៅ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន ១៩៥ ផងដែរ ។

មេរៀន​ជីវិត​មកពី​ព្យាការី

ឆ្នាំ​នេះ​ប្រធាន ណិលសុន មាន​អាយុ ៩៩ ឆ្នាំ​ហើយ ! នៅក្នុង​សុន្ទរកថា​របស់លោក លោក​បាន​ចែកចាយ​មេរៀន​មួយ​ចំនួន​ដែល​លោក​បាន​រៀន​ក្នុង​រយៈពេល​ជិត ១០០ ឆ្នាំ​នៃ​ជីវិត​នេះ ។ សូម​បើក​ទៅ ទំព័រ ២ ដើម្បី​អាន​នូវ​អ្វី​ដែល​លោក​បាន​បង្រៀន ។

រូបភាព
ដំណើររឿង​ជា PDF