ឆ្នាំ ២០២៣
នរណា​ម្នាក់​ដែល​យល់
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« នរណា​ម្នាក់​ដែល​យល់ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២៦-២៧ ។

នរណា​ម្នាក់​ដែល​យល់

មិត្ត​របស់ប្លែរ ​មិនយល់​ថា​ពេល​មាន​ជម្ងឺ​រលាក​ក្រពះ​ពោះវៀន​មាន​អារម្មណ៍​បែប​ណា​នោះ​ទេ ។

ដំណើររឿង​នេះ​បាន​កើតឡើងនៅ ស.រ.អា. ។

រូបភាព
alt text

ប្លែរ បាននិយាយថា « ខ្ញុំ​មិន​អាច​ទៅ​ផ្ទះ​ឯង​បាន​ទេ​នៅ​ថ្ងៃ​នេះ » ។ មុខ​របស់​នាង​មាន​អារម្មណ៍​ក្ដៅ​ដោយសារ​តែ​ភាពអាម៉ាស់ ។

មិត្ត​របស់​នាង​បាន​សម្លឹង​ទៅ​នាង ។ « តែ​ឯង​បាន​និយាយ​ថា​នឹង​ទៅ ! » សាមមី​បាន​និយាយ ។

« ខ្ញុំ​ដឹង » ។ ប្លែរ បាន​សម្លឹង​មើល​ទៅ​ជើង​របស់​នាង ។ « ខ្ញុំ​មិន​សូវ​ស្រួល​ខ្លួន​ទេ » ។ ខ្ញុំ​សូមទោស » ។

ចេស៊ីកា​បាន​និយាយថា « កាលពីមុន​ឯង​ក៏​និយាយ​អ៊ីចឹង​ដែរ » ។

ប្លែរ គ្មាន​អ្វី​និយាយ​ទៀត​ទេ ។ នាង​បាន​ប្រាថ្នា​ថា នាង​អាច​ទៅ​ផ្ទះ​របស់​សាមមី ។ ប៉ុន្តែ​នាង​ឈឺ​ពោះ​ខ្លាំង​ណាស់​ថ្ងៃ​នេះ ។ នាង​ត្រូវ​ទៅ​ផ្ទះ​ហើយ​សម្រាក ។

ប្លែរ មាន​ជម្ងឺ​រលាក​ក្រពះ​ពោះវៀន ។ វា​ធ្វើ​ឲ្យ​ក្រពះ​នាង​ឈឺ ហើយ​វា​ពិត​ជា​ឈឺ​ណាស់ ។ សឹង​តែ​រាល់​ថ្ងៃ ក្រពះ​របស់​នាង​ឈឺ​យ៉ាង​ហោច​ណាស់​ក៏​តិចតួច​ដែរ ។ ប៉ុន្តែ​ថ្ងៃ​ខ្លះ​ឈឺ​ខ្លាំង​ជាង​ថ្ងៃ​ផ្សេងទៀត ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃដែល​ឈឺ​ខ្លាំងណាស់ ។ នាង​បាន​ប្រាថ្នា​ថា នាង​អាច​រើស​ថ្ងៃ​ដែល​នាង​ឈឺ​ខ្លាំង​បាន ។ វា​ហាក់​ដូច​ជា​ក្រពះ​របស់​នាង​ឈឺ​ខ្លាំង​រាល់ពេល​ណា​ដែល​នាង​ចង់​ធ្វើ​អ្វី​សប្បាយៗ ។

សាមមី​បាន​និយាយ​ទៅ​កាន់​ចេស៊ីកាថា « តោះ​ទៅ​ហ្មង​ទៅ » ។

នៅ​ពេល​ប្លែរ បាន​ទៅ​ដល់​ផ្ទះ នាង​បាន​លេប​ថ្នាំ​របស់​នាង ។ បន្ទាប់មក នាង​ព្យាយាម​ចូល​គេង ។ ប៉ុន្តែ​នាង​ឈឺ​ខ្លាំង​ណាស់ ។

រូបភាព
alt text

ម៉ាក់ និង​ប៉ា​បាន​ចូលមក​មើល​នាង ។ ប៉ា​បាន​អង្គុយ​នៅ​លើ​គ្រែ​របស់​នាង ។ « តើ​កូន​មាន​អារម្មណ៍​យ៉ាងណា​ដែរ ? »

ប្លែរបាន​និយាយ « មិន​អី​ទេ ថ្នាំ​បាន​ជួយ​ខ្លះៗ​ហើយ » ។

ម៉ាក់​បាន​និយាយថា « ម៉ាក់​សោកស្ដាយ​ណាស់​ដែល​កូន​មិន​បាន​ទៅ​លេងផ្ទះ​សាមមី » ។

ប្លែរ ​រលីងរលោង​ទឹកភ្នែក ។ « វា​មិន​យុត្តិធម៌​សោះ ! មិត្ត​របស់​កូន​មិន​យល់​ថា​វា​មាន​លក្ខណៈ​បែបណា​នោះទេ ។ ប្លែរ បាន​គប់​ខ្នើយ​ទៅ​ជញ្ជាំង ។ « ខ្ញុំ​គ្រាន់​តែ​ចង់​ស្រួល​ខ្លន​ប៉ុណ្ណោះ » ។

ប៉ា​បាន​ឱប​ប្លែរ​យ៉ាង​ណែន ។ « ប៉ា​ដឹង ។ តើ​កូន​ចង់​បាន​ការប្រសិទ្ធពរ​ទេ ? »

ប្លែរ បាន​ងក់ក្បាល ។ ការប្រសិទ្ធពរ​តែងតែ​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត​ជានិច្ច ។

រូបភាព
alt text

ប៉ា​បាន​ដាក់​ដៃ​របស់​គាត់​លើ​ក្បាលប្លែរ ហើយ​ប្រសិទ្ធពរ​ឲ្យ​នាង​បាន​សម្រាក និង​ទទួល​បាន​ការលួងលោម​ចិត្ត ។ វា​គឺ​ជា​ការប្រសិទ្ធពរ​មួយ​ដ៏​ល្អ ។ វា​បាន​ជួយ​នាង​ចងចាំ​ថា​ព្រះវរបិតាសួគ៌​ស្រឡាញ់​នាង ។ ប៉ុន្តែ​នាង​នៅតែ​មិន​សប្បាយ​ចិត្ត​ចំពោះ​មិត្ត​របស់​នាង ។

បន្ទាប់​ពី​ការប្រសិទ្ធពរ ម៉ាក់ និង​ប៉ា​បាន​ថើបប្លែរ​​ពី​មុន​ចូល​គេង ។ ពួកគេ​ចេញ​ទៅ​ដើម្បី​ឲ្យ​ប្លែរ​អាច​គេង ។

ប្លែរ បាន​ដាក់​ខ្នង​ចុះ ហើយ​បិទ​ភ្នែក​របស់​នាង ។ ការប្រសិទ្ធពរ​បាន​ជួយ ប៉ុន្តែ​នាង​នៅ​តែ​ឈឺ​ចាប់ ។

នាង​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​របស់​នាង ។ មុនដំបូង វា​ដូចជា​ការអធិស្ឋាន​នានា​របស់​នាង​អ៊ីចឹង ។ នាង​បាន​ប្រាប់​ព្រះវរបិតាសួគ៌​អំពី​អ្វី​ដែល​នាង​មាន​អំណរគុណ និង​បាន​ទូល​សុំ​ឲ្យ​នាង​បាន​ធូរស្បើយ ។ ប៉ុន្តែ​លើកនេះ​នាង​នៅ​បន្ត​ទៅទៀត ។

រូបភាព
alt text

« ព្រះវរបិតាសួគ៌ កូន​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ។ កូន​ខកខាន​មិន​បាន​ចូលរួម​ជាមួយ​មិត្ត​របស់​កូន » នាង​បាន​និយាយ ។ « កូន​មាន​អារម្មណ៍​ឯកា ។ គ្មាន​នរណា​យល់​ថា​កូន​ឈឺ​ចាប់​ប៉ុណ្ណា​រាល់​ថ្ងៃ​នោះ​ទេ ។ កូន​នឹក​ពេល​ដែល​កូន​មិន​ទាន់​ឈឺ​ណាស់ ។

ប្លែរ អធិស្ឋាន​កាន់​តែ​យូរ នាង​កាន់​តែ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៏​កំពុង​ស្ដាប់​ការអធិស្ឋាន​របស់​នាង ។ នាង​មិន​អាច​មើល​ឃើញ និង​ស្ដាប់​ឭ​ទ្រង់ទេ ប៉ុន្តែ​នាង​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។ នាង​បាន​ដឹង​ថា ទ្រង់​ខ្វល់​ព្រះទ័យ​អំពី​អ្វី​ដែល​នាង​ចង់​និយាយ ។ ប្លែរ មិន​ចង់​ឲ្យ​អារម្មណ៍​នោះ​បញ្ចប់​ទេ ។

ប្លែរ បាន​បន្ត​អធិស្ឋាន​រហូត​ដល់​នាង​បាន​ទូលប្រាប់​ព្រះវរបិតាសួគ៌​នូវ​អារម្មណ៍​ទាំងអស់​ដែល​នាង​បាន​មាន ។ បន្ទាប់​មក មាន​គំនិត​មួយ​បាន​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​របស់​នាង ។ មិត្ត​របស់​ប្លែរ នឹង​មិន​អាច​យល់​ពី​អារម្មណ៍​នៃ​ការមាន​ជំងឺ​រលាក​ក្រពះ​ពោះវៀន​នោះ​ទេ ប៉ុន្តែ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រាប​ដឹង ។ ទ្រង់​ទាំង​ទ្វេ​បាន​ជ្រាប​នូវ​ភាពឈឺចាប់ និង​ភាពឯកា​ដែល​នាង​មាន ។ ទ្រង់​នឹង​តែងតែ​គង់​នៅ​ជិត​នាង​ជានិច្ច ។

ប្លែរ ​បាន​មាន​អារម្មណ៍​ថា​នាង​ទទួល​បាន​ការឳប​ដ៏​ធំ​បំផុត ។ បន្ទាប់​ពី​ការអធិស្ឋាន​របស់​នាង នាង​បាន​ទៅ​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។

« តើ​កូន​បាន​យល់សបិ្ត​អាក្រក់​ឬ ? » ម៉ាក់​បាន​សួរ ។

ប្លែរ បាន​ញញឹម ។ « អត់​ទេ ។ កូន​បាន​អធិស្ឋាន » ។

ម៉ាក់​បាន​មើល​ដោយ​ក្តី​ភ្ញាក់ផ្អើល ។ « យើង​និយាយ​រាត្រី​សួស្ដី​មួយ​សន្ទុះ​ធំ​ហើយ ។ កូន​នៅ​បន្ត​អធិស្ឋាន​រហូត​មែន ?

តើ​វា​ពិត​ជា​យូរ​ណាស់​មែន​ទេ ? ប្លែរ បាន​ងក់ក្បាល ។ « វា​ហាក់​ដូច​ជា​ការឱប​យ៉ាង​ណែន​មួយ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ពី​អារម្មណ៍​របស់​កូន ។ ដោយសារ​ទ្រង់​ទាំង​ទេ្វ កូន​មិន​មាន​អារម្មណ៍​ឯកា​ទៀត​ឡើយ ! »

រូបភាព
alt text here

រចនា​រូបភាព​ដោយ ថេមមី លីអន