ឆ្នាំ ២០២៣
ផ្លែដូង និង ដង្វាយ​មួយ​ភាគ​ក្នុង​ដប់
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ផ្លែដូង និង ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៨–៩ ។

សំណេរ​ដោយ​អ្នក

ផ្លែដូង និង ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

រូបភាព
alt text

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ អាវ៉ាហេ ។ ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​តាហ៊ីទី ! នៅ​លើ​កោះ​របស់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​លេង​នៅ​ក្រៅ​ផ្ទះ ។ ខ្ញុំ​ទៅ​ឡើង​ភ្នំ និង​ទៅ​ហែល​ទឹក​ក្នុង​ទន្លេ ឬ​សមុទ្រ ។ ខ្ញុំ​ក៏​រីករាយ​ក្នុង​ការធ្វើ​អ្វីៗ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ្​ចូលចិត្ត​ធ្វើ​ម្ហូបអាហារ លេង​ហ្គេម​កាត និង​ឡើង​ភ្នំ ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់ និង​ឡើង​ដើមឈើ​ជាមួយ​បងប្រុស​ និង​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ ។

អំឡុង​វិស្សមកាល​រដូវ​ក្ដៅ ខ្ញុំ​ធ្វើការ​ជាមួយ​បងប្រុស​របស់​ខ្ញុំ​នៅ​ក្នុង​ចម្ការ​ដូង ។ យើង​ប្រមូល​ផ្លែដូង ហើយ​ដាក់​ក្នុង​គំនរ​ដ៏​ធំ​មួយ ។ យើង​ក៏​ប្រមូល​ស្លឹក​ងាប់ៗ ដើម្បី​ឲ្យ​ចម្ការ​ស្អាត​ផង​ដែរ ។

រូបភាព
alt text

ជីតាទួត​របស់​យើង​ឲ្យ​ប្រាក់​មក​យើង​នៅ​ពេល​យើង​ធ្វើការ​នៅ​ក្នុង​ចម្ការ ។ ខ្ញុំ​តែងតែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជាមួយ​ប្រាក់​ដែល​ខ្ញុំ​ទទួល​បាន​ជានិច្ច ។ ខ្ញុំ​បាន​រៀន​ពី​គ្រួសារ​របស់​ខ្ញុំ និង​គ្រូ​ថ្នាក់​កុមារ​អំពី​របៀប​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពីព្រោះ​ខ្ញុំ​ដឹង​ថា ក្រុមគ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​ទទួល​ពរជ័យ​នៅ​ពេល​យើង​គោរព​តាម ។ ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​ក្រុមគ្រួសារ ផ្ទះ និង​ពិភពលោក​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អរគុណ​ព្រះវរបិតាសួគ៌​សម្រាប់​ក្រុមគ្រួសារ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ ។

រូបភាព
alt text
រូបភាព
alt text here