ឆ្នាំ ២០២៣
ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាបាល​បុរស​ម្នាក់
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាបាល​បុរស​ម្នាក់ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២៤–២៥ ។

ដំណើររឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាបាល​បុរស​ម្នាក់

សូម​ហែក​ទំព័រ​នេះ​ចេញ ហើយ​បត់​វា​ជាពីរ ។ បន្ទាប់មក​សូម​លើក​រូបភាព​ឡើង​នៅពេល​អ្នក​និទាន​រឿង​នោះ ។

រូបភាព
alt text here

រចនា​រូបភាព​ដោយ ស៊ែម ឡឡឺរ៍

នៅ​ថ្ងៃមួយ ព្រះយេស៊ូវគ្រីស្ទ​បាន​ទត​ឃើញ​បុរស​ពិការភ្នែក​ម្នាក់ ។ មនុស្ស​ខ្លះ​បាន​គិត​ថា ព្រះ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ពិការភ្នែក​ដើម្បី​ជា​ការដាក់​ទោស​គាត់ ។ « តើ​មនុស្ស​នេះ​បាន​ធ្វើ​បាប​ឬ ? ឬ​តើ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​បាប​ឬ ? ពួកគេ​បាន​សួរ ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ការពិការភ្នែក​របស់​បុរស​នេះ​មិនមែន​ជា​ការដាក់​ទោស​ទេ ។ ទ្រង់​បាន​មាន​បន្ទូល​ឆ្លើយ​ថា ៖ « មិនមែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្ដាយ​គាត់​បាន​ធ្វើ​បាប​ទេ » ។

ព្រះយេស៊ូវ​បាន​យក​ភក់​ទៅ​លាប​ភ្នែក​បុរស​នោះ ។ បន្ទាប់មក ទ្រង់​បាន​មាន​បន្ទូល​ឲ្យ​បុរស​នោះ​ទៅ​លាង​ភ្នែក​របស់​គាត់​នៅ​ក្នុង​ស្រះ ។ នៅពេល​បុរស​នោះ​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល គាត់​ក៏​បាន​ជា ! បុរស​នោះ​អាច​មើល​ឃើញ ។

ពេលខ្លះ រឿង​លំបាកៗ​អាច​កើត​ឡើង​ចំពោះ​យើង ។ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​រៀន រីក​ចម្រើន និង​មាន​ភាពសុខសាន្ដ ។ ទ្រង់​ទាំង​ទ្វេ​ស្រឡាញ់​យើង និង​សព្វ​ព្រះទ័យ​ប្រទាន​ពរ​ដល់​យើង !