ឆ្នាំ ២០២៣
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២០–២១ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស​ឥណ្ឌូណេស៊ី

ជួប​ជាមួយ​ធើរ៉ាហាមី !

អំពី​ធើរ៉ាហាម៊ី

រូបភាព
alt text here

អាយុ ៖ ១១​ឆ្នាំ

មក​ពី ៖ ហ្សាវ៉ា ខាង​លិច ប្រទេស​ឥណ្ឌូណេស៊ី

ភាសា ៖ ភាសា​ឥណ្ឌូណេស៊ី

គោលដៅ និង ក្ដីសុបិន ៖ ១ ) ក្លាយជា​មន្ត្រី​ប៉ូលីស ។ ២ ) រៀន​ពី​របៀប​រៀបចំ​បាច់​ផ្កា ។ ៣ ) អាន​ព្រះគម្ពីរ​មរមន​ទាំងមូល ។

ក្រុមគ្រួសារ ៖ ធើរ៉ាហាមី ម៉ាក់ ប៉ា បងស្រី​ម្នាក់ និង​បងប្រុស​ពីរនាក់ ។

របៀប​ដែល​ធើរ៉ាហាមី ធ្វើ​តាម​ព្រះយេស៊ូវ

រូបភាព
alt text here

ធើរ៉ាហាមី និយាយ​ថា ៖ « ខ្ញុំ​ចូលចិត្ត​ជួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ក្នុង​របៀប​តូចៗ » ។ នាង​ជួយ​ពួកគាត់​នៅពេល​នាង​សំអាត​បន្ទប់​របស់​នាង និង​រៀបចំ​គ្រែ​គេង​ជារៀង​រាល់​ព្រឹក ។ នាង​ក៏​ជួយ​បោស និង​ជូត​ផ្ទះ​របស់​ពួកគេ​ផង​ដែរ ។

ធើរ៉ាហាមី និយាយ​ថា ៖ « ការបម្រើ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ណាស់ » ។ « ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការជួយ​ពួកគាត់ » ។

ចំណង់ចំណូល​ចិត្ត​របស់​ធើរ៉ាហាមី

រូបភាព
alt text here

ដំណើររឿង​ក្នុង​ព្រះគម្ពីរ ៖ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម

ទីកន្លែង ៖ មាត់សមុទ្រ

ផ្លែឈើ និង​បន្លែ ៖ ផ្លែ​ចេក ផ្លែឪឡឹក ការ៉ុត និង​ផ្កាខាត់ណាខៀវ

ពណ៌ ៖ ពណ៌​ក្រហម និង​ពណ៌​ខៀវ

មុខ​វិជ្ជា​នៅ​សាលា ៖ គណិតវិទ្យា

រូបភាព
alt text here

រចនា​រូបភាព​ដោយ ស្ទិលីយ៉ាណា ដូណេវ៉ា