ឆ្នាំ ២០២៣
ផែនការ​ដ៏អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ផែនការ​ដ៏អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌ » ទស្សនាវដ្តី ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២–៣ ។

សារលិខិត​សន្និសីទ​មកពី​ព្យាការី

ផែនការ​ដ៏អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌

បាន​កែសម្រួល​មកពី « គិត​ដល់​សេឡេស្ទាល ! » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ១១៥–១១៧ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​យាង​ទៅ​ទ្វីប​អាមេរិក

ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​គឺ អស្ចារ្យ​ ។ អ្វី​ដែល​យើង​ធ្វើ​នៅក្នុង​ជីវិត​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ។ ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​គឺជា​អ្វីដែល​ធ្វើឲ្យ​ផែនការ​របស់​ព្រះវរបិតា​អាច​ដំណើរការ​ទៅបាន ។

ព្រះអង្គ​សង្គ្រោះបាន​រងទុក្ខ​ដើម្បី​ទ្រង់​អាច​លួងលោម​យើង ព្យាបាល​យើង និង​ជួយ​សង្រ្គោះ​យើង​បាន​នៅក្នុង​គ្រា​ដែល​ចាំបាច់ ។ ដោយសារ​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​គឺជា​ផែនការ​ដ៏​ឥតខ្ចោះ​មួយ ! វា​អនុញ្ញាត​ឲ្យ យើង ម្នាក់ៗ​ជ្រើសរើស របៀប ដែល​យើង​នឹង​រស់​នៅ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចាប់ផ្តើម « គិត​ដល់​សេឡេស្ទាល » ! នៅពេល​ដែល​បងប្អូន​មាន​បញ្ហា សូម​គិតដល់​សេឡេស្ទាល ! នៅពេល​ជួប​នឹង​ការល្បួង សូម​គិត​ដល់​សេឡេស្ទាល ! នៅពេល​ជីវិត ឬ​មនុស្ស​ជា​ទីស្រឡាញ់​បំបាក់​ទឹកចិត្ត​បងប្អូន សូម​គិត​ដល់​សេឡេស្ទាល !

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​បងប្អូន​នឹង​ចង់​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់ និង​កាន់តែ​ស្មោះសរ​ជាងនេះ ។ បងប្អូន​នឹង​មើលទៅ​ការសាកល្បង​តាម​ពន្លឺ​ថ្មី​មួយ ។ នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​សេចក្តីជំនឿ​បងប្អូន​នឹង​កើនឡើង ។

ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​ស្ដារ​ឡើងវិញ ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

គិត​ដល់​សេឡេស្ទាល !

ប្រធាន ណិលសុន បាន​បង្រៀន​ថា ការ​គិត​ដល់​សេឡេស្ទាល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​ល្អ​បាន ។ នៅ​ក្នុង​ព្រះ​អាទិត្យ​នីមួយៗ សូម​គូរ ឬ​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ។

រូបភាព
ដំណើររឿង​ជា PDF

មកឯ​ព្រះយេស៊ូវ ដោយ ម៉ៃឃល ម៉លម៍