ឆ្នាំ ២០២៣
តើ​អ្នក​គិត​ពី​អ្វី ?
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« តើ​អ្នក​គិត​ពី​អ្វី ? » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៣៨ ។

តើ​អ្នក​គិត​ពី​អ្វី ?

ខ្ញុំ​មាន​អារម្មណ៍​ថា អ្វីៗ​ជាច្រើន​កំពុង​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​នោះ​ទេ ។ ហេតុ​អ្វី​គ្រប់យ៉ាង​មិន​អាច​នៅ​ដដែល ?

—ការលូតលាស់ធំឡើង​នៅហ្រ្គេនណាដា

រូបភាព
alt text

រចនា​រូបភាព​ដោយ ផលលីន ហ្រ្គេហ្គូរី

ជូន​ចំពោះ​អ្នក​ដែល​កំពុង​ធំ​ឡើង ៖

សូម​គិត​អំពី​ដំណើរ​រឿង​ផ្សងព្រេង​ដែល​អ្នក​ចូលចិត្ត ។ វីរជន​បាន​ជួប​ប្រទះ​ការផ្លាស់ប្ដូរ និង​ឧបសគ្គ​ធំៗ​មួយ​ចំនួន មុនពេល​ឈាន​ដល់​គោលដៅ​របស់​ពួកគេ មែន​ឬ​ទេ ? ប្រសិន​បើ​មិនមាន​ការផ្លាស់ប្ដូរ​សម្រាប់​ពួកគេ​ទេ នោះ​នឹង​មិនមាន​ដំណើរ​ផ្សងព្រេង​ឡើយ ។ មិនមាន​ទីបញ្ចប់​ដ៏​រីករាយ​នោះ​ទេ !

ការផ្លាស់ប្ដូរ​ក៏​សំខាន់​សម្រាប់​ដំណើររឿង​របស់​អ្នក​ផង​ដែរ ។ ការមាន​អារម្មណ៍​សោកសៅ ព្រួយបារម្ភ ឬ​ភ័យខ្លាច​គឺ​ជា​រឿង​ធម្មតា ។ ប៉ុន្តែ​សូម​ចាំ​ថា អ្នក​គឺជា​វីរជន​នៃ​ដំណើររឿង​របស់​អ្នក ។ ការផ្លាស់ប្ដូរ​នីមួយៗ គឺ​ជា​ឱកាស​ដើម្បី​រៀន និង​រីក​ចម្រើន ។ ហើយ​ព្រះវរបិតាសួគ៌​នឹង​ជួយ​អ្នក ។

សូម​សំណាង​ល្អ​ក្នុង​ដំណើរ​ផ្សងព្រេង​របស់​អ្នក ។

ទស្សនាវដ្តី ប្រិយមិត្ត

ចូល​ទៅក្នុង​ផ្នត់​គំនិត​ផ្សងព្រេង​ដោយ​គូរ​ខ្លួន​អ្នក​ជា​វីរជន​ផ្សងព្រេង !