ឆ្នាំ ២០២៣
ការហាត់សម
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ការហាត់សម » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៣០-៣១ ។

ការហាត់សម

យ៉ារេឌ បាន​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​គាំទ្រ​គាត់ ។

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទស​បារាំង ។

រូបភាព
alt text

យ៉ារេឌ បោះ​បាល់​ពេញ​ទីលាន ។ អ្នកលេង​រត់​ជុំ​វិញ​គាត់ ហើយ​ស្បែកជើង​របស់​ពួកគេ​លាន់​សូរ​សំឡេង ។

« ខ្ញុំ​អាច​ទទួល​បាល់​បាន ! » កាព្រីអ៊ែល​បាន​ស្រែក ។

យ៉ារេឌ​បាន​បោះ​បាល់​ទៅ​ឲ្យ​កាព្រីអ៊ែល ហើយ​បន្ត​រត់ ។ បន្ទាប់មក​កាព្រីអ៊ែល​បាន​បោះ​បាល់​ឲ្យ​វិញ ។ យ៉ារេឌ​បាន​បោះ​បាល់​ចូល​កន្រ្តក ។

ផាំង!

វា​បាន​ចូល​ក្នុង​កន្រ្តក !

គ្រូ​បង្វឹក​របស់​គាត់​បាន​និយាយ​បន្ទាប់​ពី​បញ្ចប់​ការលេង « យ៉ារេឌ ធ្វើ​បាន​ល្អ​ណាស់ » ។ « ឯង​ដឹង​អត់ ការហាត់សម​សម្រាប់​ក្រុម​ក្នុង​តំបន់​គឺ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ » ។

យ៉ារេឌ​បាន​ញញឹម ។ មាន​អ្នក​លេង​តែ​ពីរបី​នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យហាត់សម​សម្រាប់​ក្រុម​នោះ ។

គ្រូ​បង្វឹក​បាន​និយាយថា « ការហាត់សម​នោះ​គឺ​នៅ​ថ្ងៃអាទិត្យ » ។ « តើ​ឯង​គិត​ថា​ឯង​អាច​ធ្វើ​បាន​ទេ ? »

ភាពរំភើប​ញាប់ញ័រ​របស់​យ៉ារេឌ​បាន​បាត់បង់​ភ្លាមៗ​តែ​ម្ដង ។

យ៉ារេឌ​បាន​សួរ ។ « នៅ​ថ្ងៃអាទិត្យ ? » ។

« បាទ ។ តើ​មាន​បញ្ហា​អី​ឬ ? »

យ៉ារេឌ​បាន​គិត​អំពី​វា ។ នេះ​ជា​ឳកាស​ដែល​គាត់​អាច​លេង​នៅ​ក្នុង​ក្រុម​ដ៏​ល្អ ! ប៉ុន្តែ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ដែល​គាត់​ទៅ​ព្រះវិហារ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

យ៉ារេឌ​បាន​និយាយថា « ថ្ងៃអាទិត្យ​គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ខ្ញុំ » ។ « ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​ជាមួយ​ម្ដាយ​ឪពុក​របស់​ខ្ញុំ្​អំពី​រឿង​នេះ » ។

នៅ​យប់​នោះ យ៉ារេឌ​បាន​អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​ម្ដាយ​ឪពុក​របស់់​គាត់ ។ គាត់​បោះ​បាល់​របស់​គាត់​ឡើងលើ​ខណៈពេល​ដែល​គាត់​បាន​គិត ។ គាត់​បាន​ប្រាប់​ម៉ាក់ និង​ប៉ាថា « កូន​ពិត​ជា​ចង់​សាកល្បង​សម្រាប់​ក្រុម​នោះ​ណាស់ » ។ « ប៉ុន្តែ​កូន​មិន​ចង់​ធ្វើ​វា​នៅ​ថ្ងៃអាទិត្យ​ទេ ។ កូន​ដឹង​ថា​ព្រះ​សំខាន់​ជាង​បាល់បោះ » ។

« តើ​ប៉ាម៉ាក់​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​កូន ? » ម៉ាក់​បាន​សួរ ។

យ៉ារេឌ​បានបង្វិល​បាល់​នៅក្នុង​ដៃ​របស់​គាត់ ។ « តើ​យើង​អាច​អធិស្ឋាន​ជាមួយ​គ្នា​បាន​ទេ ? »

គាត់​បាន​ដាក់​បាល់​ចុះ ហើយ​លុត​ជង្គង់​ជិត​ប៉ាម៉ាក់ ។ « ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ » គាត់​បាន​និយាយ « កូន​ពិត​ជា ពិត​ជា ចង់​ហាត់សម​សម្រាប់​ក្រុម​បាល់បោះ​នេះ​ណាស់ ។ ប៉ុន្ដែ​ការហាត់សម​គឺ​នៅ​ថ្ងៃអាទិត្យ ! កូន​ដឹង​ថា​ថ្ងៃអាទិត្យ​គឺ​ជា​ថ្ងៃ​ដែល​កូន​ថ្វាយ​ដល់​ទ្រង់ ។ តើ​កូន​អាច​ធ្វើ​អ្វី​បាន ? »

បន្ទាប់​ពី​ការអធិស្ឋាន យ៉ារេឌ​បាន​ទទួល​អារម្មណ៍​លួងលោម​ចិត្ត ។

« តើ​កូន​មាន​អារម្មណ៍​បែបណា ? » ម៉ាក់​បាន​សួរ ។

គាត់​បាន​និយាយ​ថា « ប្រសិន​បើ​ការហាត់សម​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ នោះ​កូន​នឹង​មិន​ចូលរួម​ទេ ។ « ប៉ុន្តែ​កូន​មាន​អារម្មណ៍​ថា វា​នឹង​មិន​អី​ទេ » ។

រូបភាព
alt text

ពីរ​ថ្ងៃ​បន្ទាប់ ម៉ាក់​របស់​យ៉ារេឌ​បាន​ទទួល​អ៊ីម៉ែល​មួយ ។ វា​បាន​ប្រាប់​ថា ឥឡូវ​ការហាត់សម​នឹង​ធ្វើ​នៅ​ថ្ងៃសៅរ៍​វិញ !

យ៉ារេឌ​អាច​សាកល្បង និង រក្សា​ថ្ងៃអាទិត្យ​ឲ្យ​បាន​បរិសុទ្ធ ! គាត់​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​ឮ​ការអធិស្ឋាន​របស់​គាត់ ។

សម្រាប់​ពីរ​សប្ដាហ៍​បន្ទាប់ យ៉ារេឌ​បាន​ហ្វឹកហាត់​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ នៅ​ពេល​ថ្ងៃ​ដ៏​ធំ​បាន​មក​ដល់ យ៉ារេឌ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​របស់​គាត់ ។ គាត់​បាន​រត់​យ៉ាង​លឿន បាន​ស៊ុត​ចូល​ច្រើន​ដង ហើយ​បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​របស់​គាត់ ។

« កីឡាករ​ដូច​តទៅ​នេះ​នឹង​បន្ត​ហាត់សម​សម្រាប់​ក្រុម​ពួកគេ ។ « សូម​ស្ដាប់​ឈ្មោះ​របស់​ប្អូនៗ » ។

បេះដូង​របស់​យ៉ារេឌ​លោត​ខ្លាំងៗ ។ គ្រូបង្វឹក​បាន​ហៅ​ឈ្មោះមួយ ។ បន្ទាប់មក ម្នាក់​ទៀត ។ ហើយ​ម្នាក់​ទៀត ។ យ៉ារេឌ​បាន​មាន​អារម្មណ៍​ថា​ក្ដី​សង្ឃឹម​ក្នុង​ការចូលរួម​ក្រុម​ចាប់​ផ្ដើម​រលាយ​បន្តិច​ម្ដងៗ​ហើយ ។

មិន​យូរ​ទេ គ្រូបង្វឹក​នឹង​បញ្ចប់​បញ្ជី​របស់​គាត់​ហើយ ។ គាត់​មិន​ទាន់​បាន​ហៅ​ឈ្មោះ​របស់​យ៉ារេឌ​នៅ​ឡើយ​ទេ ។ យ៉ារេឌ​នឹង​មិន​បាន​ទៅ​ជុំ​បន្ទាប់​សម្រាប់​ការហាត់សម​នោះ​ទេ ។

យ៉ារេឌ​បាន​អង្គុយ​នៅ​លើ​បង់​ខាង​ក្រៅ​កន្លែង​ហាត់​កីឡា ហើយ​សម្លឹង​មើល​ស្បែក​ជើង​របស់​គាត់ ។ គាត់​បាន​ខំ​ហ្វឹកហាត់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​កិច្ច​ខិតខំ​របស់​គាត់​គឺ​គ្មាន​ន័យ​ទាល់​តែ​សោះ ។

នៅ​ពេល​ម៉ាក់​មក​ទទួល​គាត់ យ៉ារេឌ​បាន​ក្រវី​ក្បាល​របស់​គាត់ ។ « ខ្ញុំ​មិន​បាន​ចូលរួម​ក្រុម​ទេ » ។

ម៉ាក់​បាន​ឱប​គាត់​យ៉ាង​ណែន ។ គាត់​បាន​និយាយថា « ម៉ាក់​សោកស្ដាយ​ណាស់​ដែល​វា​ផ្ទុយ​ពី​បំណងកូន »។

យ៉ារេឌ​បាន​ដក​ដង្ហើម​ធំ ។ បន្ទាប់មក គាត់​បាន​ទទួល​អារម្មណ៍​នៃ​ការលួងលោម​ចិត្ត ។

គាត់​បាន​និយាយថា « គ្រប់យ៉ាង​នឹង​មិន​តែងតែ​កើតឡើង​ដូច​អ្វី​ដែល​កូន​ចង់​បាន​ទេ » ។ « ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​ជ្រាប​ដឹង​ថាតើ​ខ្ញុំ​មានអារម្មណ៍​បែបណា ។ » ទ្រង់​គាំទ្រ​កូន »

ម៉ាក់​បាន​ញញឹម ។ « កូន​និយាយ​ត្រូវ​ហើយ ! ទ្រង់​ត្រាស់​ដឹង​ថា កូន​មាន​អារម្មណ៍​យ៉ាង​ណា ។

យ៉ារេឌ​បាន​ញញឹម​តបវិញ ។ គាត់​នៅ​តែ​មិន​សប្បាយចិត្ត ប៉ុន្តែ​គាត់​បាន​មាន​អារម្មណ៍​ល្អ​ជាង​មុន​ពេលដឹង​ថា ព្រះអង្គសង្គ្រោះ​ជ្រាប​ដឹង​នូវ​អារម្មណ៍​របស់​គាត់។ យ៉ារេឌ​បាន​ដឹង​ថា ព្រះយេស៊ូវ​នឹង​តែងតែ​ស្រឡាញ់​ហើយ​គាំទ្រ​គាត់​ជានិច្ច ។

រូបភាព
alt text
រូបភាព
alt text here

រចនា​រូបភាព​ដោយ ប៊្រីថិន ម៉រីស