ឆ្នាំ ២០២៣
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ​សម្រាប់​កុមារ​តូចៗ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« សកម្មភាព​ចូរ​មក​តាម​ខ្ញុំ សម្រាប់​កុមារ​តូចៗ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។

សកម្មភាព​ចូរ​មក​តាម​ខ្ញុំ សម្រាប់​កុមារ​តូចៗ

សម្រាប់ ហេព្រើរ ១–៦

រូបភាព
Alt text

ធ្វើដូចជាបងប្អូន​កំពុង​ជិះ​កប៉ាល់​ជាមួយ​គ្នា ។ តើ​បងប្អូន​នឹង​ដឹង​កន្លែង​ដែល​ត្រូវ​ទៅ​យ៉ាង​ដូច​ម្ដេច ? និយាយ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​មេ ( សូមមើល ហេព្រើរ ២:១០ ) ។ នៅពេល​យើង​ជឿ​ទៅលើ​ទ្រង់ នោះ​ទ្រង់​អាច​ដឹកនាំ​យើង​ឆ្លង​កាត់​ជីវិត​ដោយ​សុវត្ថិភាព ។

សម្រាប់ ហេព្រើរ ៧–១៣

ច្រៀង​បទ « ជំនឿ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១ ) ។ និយាយ​អំពី​របៀប​ដែល​យើង​បង្ហាញ​សេចក្ដីជំន៉ឿ​របស់​យើង នៅពេល​យើង​ដាក់​ទី​ទុកចិត្ត​លើ​ព្រះ និង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

សម្រាប់​យ៉ាកុប

ធ្វើ​នំចំណី​ជាមួយ​គ្នា ។ ខណៈពេល​វា​កំពុង​ចម្អិន សូម​សួរ​ថា « តើ​វា​ពិបាក​ទេ​ក្នុង​ការរង់ចាំ ? » ការរង់ចាំ​គឺ​មិន​ងាយស្រួល​ទេ ។ ប៉ុន្តែ​នៅពេល​យើង​រង់ចាំ​ឲ្យ​អ្វីៗ​ល្អ​មក​ដល់—ដូចជា​ពរជ័យ​របស់​ព្រះ—វា​នឹង​តែងតែ​មាន​តម្លៃ​ជានិច្ច ។

សម្រាប់ ពេត្រុស ទី១ និង​ទី២

នាំ​កុមារ​តូចៗ​ទៅ​ក្រៅ ។ តើ​មេឃ​បើក​ថ្ងៃ​ល្អ​ដែរ​ឬ​ទេ ? មេឃ​ភ្លៀង​ឬ ? គិត​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​រីករាយ​ជាមួយ​នឹង​អាកាសធាតុ ។ បង្រៀន​ថា ពួកយើង​អាច​រីករាយ​បាន​មិនថា​មាន​អ្វី​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​យើង​នោះទេ ។

សម្រាប់ យ៉ូហាន ១–៣; យូដាស

វាស់​កម្ពស់​កុមារ​តូចៗ​របស់​បងប្អូន ។ បង្រៀន​ថា នៅពេល​ព្រះអង្គសង្គ្រោះ​ចម្រើន​វ័យ ទ្រង់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ល្អៗ​ជារៀង​រាល់​ថ្ងៃ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​ពី​ជម្រើស​ល្អ​ដែល​ពួកគេ​បាន​ធ្វើ​ថ្ងៃ​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​និយាយ « ខ្ញុំ​កំពុង​លូតលាស់ធំឡើង​ដូច​ជា​ព្រះយេស៊ូវ ! »