២០២២
ការយក​ឈ្នះ​លើ​ឧបសគ្គ​របស់​ចៅៗ
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


មកពី​គណៈ​ប្រធាន​ទី​មួយ

ការយក​ឈ្នះ​លើ​ឧបសគ្គ​របស់​ចៅៗ

រូបភាព
Elder Oaks as a young boy looking sad at school

ឧបសគ្គ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​នៅពេល​ខ្ញុំ​នៅ​តូច​គឺ នៅពេល​ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណភាព ។ កាលនោះ​ខ្ញុំ​មាន​អាយុ​ប្រាំពីរ​ឆ្នាំ ។

ខ្ញុំ​មាន​ម្តាយ និង​ជីដូនជីតា​ដ៏​ល្អ ។ ប៉ុន្តែ​ខ្ញុំ​បាន​បង្ហូរ​ទឹកភ្នែក​ច្រើន​ណាស់ ។ នៅ​ឯ​សាលារៀន​មិត្តភក្តិ​របស់​ខ្ញុំ​បាន​សើចចំអក​ឲ្យ​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​ចេះ​អាន​អក្សរ ឬ​ធ្វើ​គណិតវិទ្យាមិន​បាន​ល្អ ។ ក្មេងដែល​មាន​វ័យធំៗ​បាន​ធ្វើបាប​ខ្ញុំ​នៅលើ​ឡាន​ក្រុងសាលា ។ ខ្ញុំ​មាន​បំណង​ចង់​មាន​ទេព្យកោសល្យ​ដូចជា​អ្នកដទៃ​ដែល​ពូកែ​ខាង​អត្តពលិក ឬ​ចម្រៀង​ដ៏​ចំណាន ។

មួយ​រយៈក្រោយមក​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ល្អ​វិញ ។ ក្រុមគ្រួសារ​របស់​ខ្ញុំ​បាន​ស្រឡាញ់ និង​បាន​ជួយ​ខ្ញុំ ។ ខ្ញុំ​បានខិតខំ​ព្យាយាម ហើយ​បន្តិចម្តងៗ​ខ្ញុំ​បាន​ធ្វើ​ល្អ​ប្រសើរ​ឡើង​នៅ​ឯ​សាលារៀន ។ ខ្ញុំ​ក៏បាន​រកឃើញ​ពី​ទេព្យកោសល្យ​របស់​ខ្ញុំ ។ ខ្ញុំ​បានខិតខំ​ឲ្យកាន់តែ​ល្អប្រសើរ​លើ​រឿង​ទាំងនោះ ។ ព្រះ​វរ​បិតា​សួគ៌​បាន​ជួយ​ខ្ញុំ ។

រូបភាព
Elder Oaks as a young man in a graduation cap

កាលដែល​យើងធំ​ឡើង​យើង​ទាំងអស់គ្នា​មាន​ឧបសគ្គ​ជាច្រើន ។ ពួក​យើង​ខ្លះ​មាន​ជំងឺ ឬ​ពិការភាព ។ អ្នកខ្លះ​ក្រីក្រ ហើយ​មិនអាច​ទទួលបាន​ការថែរក្សា​ពី​ផ្នែក​សុខាភិបាល ឬ​ការ​អប់រំ​ល្អ​ឡើយ ។ អ្នក​ខ្លះ​ទៀត​ទទួល​ការរើសអើង ដោយសារតែ​ពណ៌សម្បុរ​របស់​ពួកគេ ឬ​ពី​ទីកន្លែង​ដែល​ពួកគេ​បាន​មក ។

តើ​ចៅៗ​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​ដោយ​របៀប​ណា ?

  • សូម​មានទំនុកចិត្ត​លើ​ព្រះ​វរបិតា​សួគ៌ ។ យើង​អាច​មាន​អារម្មណ៍​បាក់ទឹកចិត្ត​នៅពេល​ខ្លះ ប៉ុន្តែ​យើង​ត្រូវតែ​ទុកចិត្ត​លើ​ទ្រង់ ។ ទ្រង់​សព្វព្រះទ័យ​លើ​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​បាន​សន្យា​ថា​នឹង​ប្រទានពរជ័យ​ដល់​យើង ។

  • សូម​បន្ដ​ខិតខំ ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា យើង​ទាំងអស់​គ្នា​មាន​អំណោយទាន​ខុសៗ​គ្នា ។ យើង​អាច​ស្វែងរក​អំណោយទាន​របស់​យើង​ផ្ទាល់ ។ បន្ទាប់មក​យើង​អាច​ប្រើប្រាស់​អំណោយទាន​ទាំងនោះ​ដើម្បី​អភិវឌ្ឍន៍​ជីវិត​របស់​យើង និង​បម្រើ​អ្នកដទៃ ។

ក្រោយពី​ភ្លៀង​មេឃ​តែងតែ​ស្រឡះ ។ នោះ​គឺជា​ការពិត​នៃ​ជីវិត​របស់​យើង ។ ប្រសិនបើ​ផ្លូវមួយ​បិទ យើង​ស្វះស្វែងរក​ផ្លូវ​មួយ​ទៀត ។ ប្រសិនបើ​មាន​អ្វីមួយ​ដែល​ហាក់​ដូចជា​ពិបាកធ្វើ យើង​អាច​ឆ្ពោះទៅមុខ ហើយ​រីកចម្រើន​ជាមួយ​កិច្ចការ​នោះ ។

ខ្ញុំ​សូម​សន្យាថា ព្រះ​វរ​បិតា​សួគ៌​នឹង​ជួយ​ចៅៗ​យកឈ្នះ​លើ​ឧបសគ្គ​របស់​ចៅៗ ។ ទ្រង់​ស្រឡាញ់​ចៅៗ ហើយ​នឹង​ជួយ​ចៅៗ​យកឈ្នះ​លើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ចៅៗ​ប្រែក្លាយ ។

ខ្ញុំ​អាច​យកឈ្នះលើ​ឧបសគ្គ​របស់ខ្ញុំ

រូបភាព
coloring page of girl hiking up mountain

រចនា​រូបភាព​ដោយ អាលីហ្សា ភីធើរសិន