២០២២
ម៉ូសេ និង​នំម៉ាន៉ា
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

ម៉ូសេ និង​នំម៉ាន៉ា

អ្នក​អាច​អាន​ដំណើររឿង​នេះ​នៅក្នុង និក្ខមនំ ១៦ ។

រូបភាព
Moses with lots of people walking behind him

ម៉ូសេ គឺជា​ព្យាការី ។ លោក​បាន​ដឹកនាំ​ប្រជារាស្រ្ត​របស់​ព្រះ​ឆ្ពោះទៅ​កាន់​ដែនដី​សន្យា ។ ពួកគាត់​បាន​ដើរ​អស់​ជា​ច្រើន​ថ្ងៃ ។

រូបភាព
girl and boy holding food in hands

ប្រជាជន​មាន​សេចក្តីស្រេកឃ្លាន​ណាស់ ។ ពួកគាត់​គ្មាន​អាហារ​បរិភោគ​នោះទេ ។ ដូច្នោះ​ព្រះ​បាន​ប្រទាន​អាហារ​ពី​ស្ថានសួគ៌​ទៅ​ឲ្យ​ពួកគេ ។ អាហារ​នោះ​ត្រូវ​បាន​ហៅថា នំម៉ាន៉ា ។

រូបភាព
mom and son gathering food in bowl

ប្រជាជន​បាន​ទៅ​រើស​នំម៉ាន៉ា​ដើម្បី​បរិភោគ​ជា​រៀងរាល់​ព្រឹក ។ ប៉ុន្តែ​នំ​ទាំងនោះ​មិន​នៅល្អ​បាន​មួយ​យប់​នោះ​ទេ ។ ពួកគាត់​ត្រូវតែ​ទៅ​រើសនំ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ស្អែក ។

រូបភាព
Jesus with young children

នំម៉ាន៉ា​រំឭក​យើង​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះ​បាន​ប្រទាន​នំម៉ាន៉ា​ដើម្បី​សង្រ្គោះ​ដល់​ប្រជាជន ។ ទ្រង់​ក៏បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​កាន់​ផែនដី​ដើម្បី​សង្រ្គោះយើង​ផងដែរ ។ យើង​ត្រូវការ​ព្រះ​យេស៊ូវ​ជា​រៀងរាល់​ថ្ងៃ គឺ​ដូចជា​យើង​ត្រូវការ​អាហារ​រាល់​ថ្ងៃ​ផងដែរ ។

រូបភាព
boy showing picture of Jesus to little sister

ខ្ញុំ​នឹង​ធ្វើតាម​ព្រះ​យេស៊ូវ ។ ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​រាល់​ថ្ងៃ ។

រូបភាព
coloring page of Jesus with children

រចនា​រូបភាព​ដោយ អាបរីល ស្តុត