២០២២
គោលដៅ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


សំណេរ​ដោយ​អ្នក

គោលដៅ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក

រូបភាព
girl watching conference and reading scriptures

នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ ខ្ញុំ​បាន​ស្តាប់​ព្រឹត្តិការណ៍​ជំនួប​ដោយ​ផ្ទាល់​ដោយ​អែលឌើរ ហ្គង អំពី​កម្មវិធី​កុមារ និង​យុវវ័យ​ជាមួយ​នឹង​ក្រុមគ្រួសារ​ខ្ញុំ ។ បន្ទាប់មក ប៊ីស្សព​របស់​ខ្ញុំ​បាន​ឲ្យ​កូនសៀវភៅ​មួយ​ចំនួន​ដែល​ជួយ​ធ្វើការ​ឆ្ពោះ​ទៅកាន់​គោលដៅ​របស់​យើង ។

គោលដៅ​ទីមួយ​របស់​ខ្ញុំ​គឺ​ត្រូវ​អាន​ព្រះគម្ពីរ​មរមន​ពីមុន​​ខួបកំណើត​អាយុ​ប្រាំបី​ឆ្នាំ​របស់​ខ្ញុំ​ដើម្បី​រៀបចំ​ខ្លួន​ទទួល​ពីធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ព្រះគម្ពីរ ប៉ុន្តែ​ដោយ​ពុំមាន​ភាព រីករាយ​ខ្លាំងឡើយ ។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ដាក់​ផែនការ​មួយ​ជាមួយ​ប៉ា​របស់​ខ្ញុំ ។ យើង​បាន​គិតមើល​ថាតើ​មាន​ប៉ុន្មាន​ជំពូក​ដែល​ខ្ញុំ​ត្រូវ​អាន​ជា​រៀងរាល់ថ្ងៃ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់​ពីមុន​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​រាល់​ថ្ងៃ ហើយ​បាន​គូសចំណាំ​នៅពេល​ខ្ញុំ​បាន​អាន​ចប់​ជំពូក​នីមួយៗ ។

កាល​ដែល​ខ្ញុំ​អាន ធ្វើឲ្យខ្ញុំ​​ចង់​ធ្វើ​រឿង​ល្អៗ​ជាច្រើន ។ ដូច្នេះ​ខ្ញុំ​បាន​ចូលរួម​តមអាហារ​ទូទាំង​ពិភពលោក​ដែល​ប្រធាន ណិលសុន បាន​ប្រកាស​ដើម្បី​ជួយ​គ្រប់គ្រង​ជំងឺកូវីដ-១៩ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​តមអាហារ​បាន​ពេញលេញ ។ ឪពុកម្តាយ​របស់​ខ្ញុំ​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ការអធិស្ឋាន និង​តមអាហារ​ផងដែរ ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ពី​ព្រះគម្ពីរ​មរមន និង​ពិធីបុណ្យជ្រមុជទឹក ។

នៅ​ថ្ងៃអាទិត្យ​ទីមួយ​នៃ​ខែ​ឧសភា ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​តមអាហារ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ទាំងមូល​ចប់ ។ ខ្ញុំ​រំភើបចិត្ត​ចំពោះ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ—នៅ​ថ្ងៃ​ខួបកំណើត​របស់​ខ្ញុំ​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចុះ​សេចក្តី​សញ្ញា​នេះ​ជាមួយ​ព្រះ ! ខ្ញុំ​ដឹងថា​ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត ។ ខ្ញុំ​ចូលចិត្ត​អាន​ព្រះគម្ពីរមរមន ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​កាល​ដែល​ខ្ញុំ​បាន​សម្រេច​គោលដៅ​នេះ​ដោយ​មាន​ជំនួយ​ពី​ក្រុមគ្រួសារ​របស់​ខ្ញុំ ។

រចនា​រូបភាព​ដោយ រ៉ូសាលី លីដេហ្សាម៉ា