២០២២
ព្រះ​យេស៊ូវ​បាន​មើលថែ​ដល់​អ្នក​ដែល​ឈឺ
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះ​យេស៊ូវ​បាន​មើលថែ​ដល់​អ្នក​ដែល​ឈឺ

រូបភាព
Jesus giving a woman a blessing

នៅ​កន្លែង​ណា​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ ទ្រង់​បាន​មើលថែ​ដល់​អ្នក​ដែល​ឈឺ ឬ​មាន​ការឈឺចាប់ ។ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្មឡើង​វិញទ្រង់​បានយាងទៅ​ជួបពួក​សាសន៏​នីហ្វៃ ។ ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​នាំ​ជន​ដែល​ឈឺ និង​មាន​ការឈឺចាប់​មក​ឯ​ទ្រង់ ។ ទ្រង់​បាន​លួងលោម​ដល់​ពួកគេ ។ ទ្រង់​បាន​ព្យាបាល​ពួកគេ ។ ប្រជាជន​មាន​អំណរគុណ​ដែល​ព្រះ​យេស៊ូវ​បាន​ជួយ​ពួកគេ ។

រូបភាព
Collin Mallard

ខ្ញុំ​ចូលចិត្ត​បម្រើ ! នៅពេល​ដែល​អ៊ុំ​របស់​ខ្ញុំ​ឈឺ ខ្ញុំ​បាន​ជួយ​មើលថែ​សត្វឆ្មា​របស់​គាត់ ។ ខ្ញុំ​ក៏​បាន​ជួយ​ប៉ា​របស់​ខ្ញុំ​ប្រមូល​ផល​ផ្លែ​សណ្តែក ហើយ​យក​វា​ទៅ​លក់​នៅ​ឯ​ផ្សារ​ដែរ ។

ខូលីន អិម អាយុ ៧ ឆ្នាំ នៅ ចចចារ ស.រ.អា.

រូបភាព
Page from the March 2022 Friend Magazine.

រចនា​រូបភាព​ដោយ ជីម មេដសិន