២០២២
ជម្រាប​សួរ​មកពី​ហ្វីជី !
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ជម្រាបសួរ​មកពី ហ្វីជី !

សូម​ចូលរួម​ជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​រៀនសូត្រ​អំពី​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។

ប្រទេស​ហ្វីជី​គឺជា​កោះ​មួយ​​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ។ ប្រទេស​នេះមាន​កោះ​ជាង ៣៣០ !

អ្នក​ជួយ​ដែល​មាន​ទឹកមុខ​រីករាយ

រូបភាព
boy sweeping at church building

ក្មេងប្រុស​នៅ ហ្វីជី ម្នាក់នេះ​ជួយ​សម្អាត​នៅ​ព្រះវិហារ ! តើ​អ្នក​ជួយ​ដោយ​របៀប​ណា ?

ដាក់​ចូល​គ្នា​ទាំងអស់

រូបភាព
dad, mom, and son eating together

ជាញឹកញាប់​ក្រុមគ្រួសារ​នេះ​បរិភោគ​មើម​ត្រាវ ដំឡូងមី ឬ ​ផ្លែឈើ​នៅ​តំបន់​ត្រូពិច ។ ឆ្ងាញ់​ណាស់ !

កីឡា

រូបភាព
boy running with rugby ball

កីឡាបាល់​ឱប​មាន​ប្រជាប្រិយភាព​ណាស់ ។ កីឡា​នេះគឺជា​កីឡាជាតិ !

សត្វ​ជាទី​ស្រឡាញ់

រូបភាព
picture of an iguana

ហ្វីជី មាន​រុក្ខជាតិ និង​សត្វ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ដូចជា​អំបូរ​សត្វទន្សង​នេះ ។

ព្រះវិហារបរិសុទ្ធ​ដ៏​ស្រស់ស្អាត

រូបភាព
photo of the temple in Fiji

ហ្វីជី​មាន​សមាជិក​សាសនាចក្រ​ចំនួន ២២,០០០ នាក់ ។ មាន​ព្រះវិហារ​បរិសុទ្ធ​នៅ សូវ៉ា ដែល​ជា​រាជធានី ។

រចនា​រូបភាព ដោយ ខាធី ម៉ាក​ឌី