២០២២
យ៉ូសែប បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រាលំបាក
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

យ៉ូសែប បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រាលំបាក

អ្នក​អាច​អាន​ដំណើររឿង​នេះ​នៅក្នុង លោកុប្បត្តិ ៤១ ។

រូបភាព
Joseph speaking to the pharaoh in Egypt

យ៉ូសែប គឺជាព្យាការី ។ លោក​បាន​រស់នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ។ នៅ​យប់​មួយ ផារ៉ោន ជា​ស្តេច​នៃ​ស្រុក​អេស៊ីព្ទ មាន​សុបិន​ចំឡែក​មួយ ។ ទ្រង់​បាន​សួរ​ទៅ យ៉ូសែប អំពី​អត្ថន័យ​របស់​សុបិន​នោះ ។

រូបភាព
young boy holding out empty plate

ព្រះ​បាន​ជួយ យ៉ូសែប ឲ្យយល់​ពី​សុបិន​នោះ ។ អស់​ជា​ច្រើន​ឆ្នាំ ប្រជាជន​មាន​អាហារ​ជា​ច្រើន ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពួកគាត់​ពុំ​មាន​អាហារ​គ្រប់គ្រាន់​នោះទេ ។ យ៉ូសែប បាន​ទូលទៅ​ស្តេច​ផារ៉ោន ។

រូបភាព
Joseph helping save grain

យ៉ូសែប បាន​ប្រាប់ថា​ប្រជាជន​គួរតែ​ស្តុក​អាហារ​ទុក​ពី ឥឡូវ​នេះ ។ នោះ​ប្រជាជន​នឹង​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​គ្រា​លំបាក ។ ស្តេច​ផារ៉ោន បាន​បង្គាប់​ឲ្យ យ៉ូសែប រៀបចំ​ស្តុក​អាហារ​ទុក ។ យ៉ូសែប បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ណាស់ ។

រូបភាព
Joseph helping hand out bags of food

នៅពេល​ដែល​គ្រោះ​ទុរភិក្ស​កើតឡើង ប្រជាជន​បាន​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ ។ ពួកគេ​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​គ្នា ។

រូបភាព
children walking to church and holding umbrella in rain

ខ្ញុំ​អាច​រៀបចំ​ខ្លួន​ពី​ឥឡូវ​នេះ ។ ដោយ​មាន​ជំនួយ​របស់​ព្រះ ខ្ញុំ​អាច​ឆ្លងកាត់​គ្រា​លំបាក​បាន !

រូបភាព
coloring page of boy waving while friend drives away

រចនា​រូបភាព​ដោយ អាបរីល ស្តុត