២០២២
ស្វែងរក​សេចក្ដី​សុខសាន្ត
ខែ មីនា/ខែ មេសា ឆ្នាំ ២០២២


ស្វែងរក​សេចក្ដី​សុខសាន្ត

« សូម​ជួយ​ខ្ញុំ​កុំ​ឲ្យ​មាន​អារម្មណ៍​ឯកោ » ។

រូបភាព
girl hugging her older sister goodbye

ម៉ូលី បាន​ព្យាយាម​មិនយំ​កាល​ដែល​នាង​បាន​និយាយ​លាគ្នា​ទៅ ម៉ាស៊ី ជា​បងស្រី​របស់​នាង ។ « ខ្ញុំ​ស្រឡាញ់​បង ! » ម៉ូលី បាន​និយាយ ។ នាង​បាន​ឱប ម៉ាស៊ី យ៉ាង​ខ្លាំង ។

ម៉ាស៊ី បាន​និយាយថា « យើង​នឹង​ជួបគ្នា​នៅ​ពីរបី​ខែ​ទៀត » ។ ម៉ាស៊ី ត្រូវ​ចាកចេញ​ពី​ផ្ទះ​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ហើយ​ឥឡូវនេះ ។ បងប្រុស​របស់ ម៉ូលី ម្នាក់​បាន​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្ងាយ​ពី​ផ្ទះ​រួច​ទៅហើយ ។ បងប្រុស​របស់​នាង​ម្នាក់ទៀត​បាន​នៅ​បម្រើ​បេសកកម្ម ។ ម៉ូលី នឹករលឹក​បងៗ​របស់​នាង​ខ្លាំង​ណាស់ !

ម៉ាក់​បាន​ចាប់ដៃ​របស់ ម៉ូលី ក្តាប់ ។ ពួកគាត់​បាន​ឈរមើល ម៉ាស៊ី បើក​ឡាន​ចេញ​ទៅ ។ ម៉ាក់​បាន​និយាយ​ថា « ពួកយើង​ច្បាស់​ជា​នឹកគាត់​ណាស់​ហើយ » ។ គាត់​រលីងរលោងទឹកភ្នែក ។

ម៉ូលី បាន​ដើរ​ចូល​ផ្ទះ​វិញ ។ នាង​បាន​ដើរ​ចូល​បន្ទប់ដេក​របស់ ម៉ាស៊ី ដែល​គ្មាន​អ្វី​សោះ ហើយ​បាន​បិទ​ទ្វារ ។ បន្ទាប់មក​នាង​បាន​អង្គុយ​នៅលើ​គ្រែ​របស់ ម៉ាស៊ី ហើយ​ក៏​ចាប់ផ្តើម​យំ ។

មាន​នរណា​ម្នាក់​បាន​គោះទ្វារ ។ ម៉ាក់ និង​ប៉ា​បាន​ចូលមក ។ ពួកគាត់​បាន​ដើរ​ទៅ​ឱប ម៉ូលី ។ ពួកគាត់​ទាំងអស់​គ្នា​បាន​អង្គុយ​នៅលើ​គ្រែ​របស់ ម៉ាស៊ី រហូតដល់ ម៉ូលី ឈប់យំ ។

ប៉ា​បាន​មាន​ប្រសាសន៍ថា « ប៉ាដឹង​ថា​កូន​ពិបាកចិត្ត​កាល​ដែល ម៉ាស៊ី ចេញ​ទៅ ។ ហេតុអ្វី​យើង​មិន​ធ្វើ​ការអធិស្ឋាន​ជា​គ្រួសារ ? យើង​អាច​ទូល​សូម​ជំនួយ​របស់​ព្រះ​វរបិតាសួគ៌​ដើម្បី​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ​វិញ ។ ម៉ូលី តើ​កូន​អាច​អធិស្ឋានបាន​ទេ​កូន ? »

« ចាស ប៉ា » ។ ម៉ូលី​បាន​ឱន​ក្បាល​របស់​នាង ។ « ឱ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ពួក​យើង​សូម​អរព្រះគុណ​ទ្រង់​សម្រាប់​សមាជិក​នៅក្នុង​គ្រួសារ​របស់​យើងគ្រប់គ្នា—ចំពោះ វីល, ផាកឃឺ, ម៉ាស៊ី, ខ្ញុំ​ និង​ម៉ាក់ និង​ប៉ា ។ ពួក​យើង​សូម​អរព្រះគុណ​ទ្រង់​ដែល​ពួក​យើង​អាច​រស់នៅ​ជា​ក្រុមគ្រួសារ​ជា​និរន្តរ ។ សូម​ជួយ​ពួក​យើងមានអារម្មណ៍​កក់ក្តៅ ។ ហើយ​ជួយ​ខ្ញុំ​កុំ​ឲ្យ​មាន​អារម្មណ៍​ឯកោ​ឡើយ » ។

ម៉ូលី នឹកដល់​ការ​និយាយ​ជាមួយ ម៉ាស៊ី នៅក្នុង​បន្ទប់គេង ។ ប៉ុន្តែ​នាង​ដឹងថា​ព្រះវរបិតាសួគ៌​ស្តាប់ឮ​ការអធិស្ឋាន​របស់​នាង ។ នាង​ដឹងថា​ទ្រង់​នឹង​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ​វិញ ។

នៅ​ព្រឹក​ស្អែកផ្ទះ​របស់ ម៉ូលី មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង​ណាស់ ! » នាង​នឹក​ដល់​សំណើច​សើច​ក្អាកក្អាយ​ជាមួយ ម៉ាស៊ី កាល​ដែល​ពួកនាង​រៀបចំ​ខ្លួន​ទៅ​សាលា​រៀន ។ នាង​នឹក​ដល់​ការ​បរិភោគ​អាហារពេល​ព្រឹក និង​ការ​និយាយ​លេង​ជាមួយ​គ្នា ។ នៅពេល​ខ្លះ ម៉ាស៊ី បាន​ប្រាប់​នាង​អំពី​អ្វី​ដែល ម៉ាស៊ី កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ ម៉ូលី តែងតែ​មាន​អារម្មណ៍​ថា​មាន​សេចក្តីសុខសាន្ត នៅពេល​នាង​បាន​និយាយ​អំពី​ដំណឹងល្អ ។

ហ្នឹងហើយ ! ម៉ូលី មាន​គំនិត​មួយ ។

ម៉ូលី ត្រៀមរៀបចំ​ខ្លួន​ទៅ​សាលារៀន ។ បន្ទាប់មក​នាង​បាន​ជួប​ម៉ាក់ ។

« អរុណ​សួស្តី​កូនសម្លាញ់ » ។ ម៉ាក់​បាន​ឱបនាង ។ « តើ​កូន​ត្រៀម​ខ្លួន​ទៅ​សាលា​រួចរាល់​ហើយ​ឬ​នៅ​កូន ?

តើ​យើង​អាច​អាន​សុន្ទរកថា​ពី​សន្និសីទ​ជាមួយ​គ្នា​ពីមុន​យើង​ចេញ​ដំណើរ​បាន​ទេ​ម៉ាក់ ? » ម៉ូលី បាន​សួរ ។ « កូន​គិតថា​វា​នឹង​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​ល្អ​ប្រសើរ​វិញ » ។

ម៉ាក់ បាន​ញញឹម ។ « ឱ នោះ​ជា​គំនិត​ល្អ​ណាស់ » ។

រូបភាព
girl reading Church magazine with mom

ពួកគាត់​បាន​ឆ្លាស់​វេន​គ្នា​អាន​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ​អំពី​ការលួងលោម​ចិត្ត ។ ម៉ូលី ចូលចិត្ត​ចំណាយពេល​ជាមួយ​ម៉ាក់ ។ វា​មាន​អារម្មណ៍​ល្អ​ណាស់​ដែល​បាន​អាន​សុន្ទរកថា​ជាមួយ​ម៉ាក់ ។

នៅពេល​ដែល​ពួកគាត់​អាន​ចប់ហើយ ម៉ូលី បាន​ញញឹម ។ « តោះ យើង​ធ្វើ​បែប​នេះ​ម្តងទៀត ! »

នាង​នឹង​នឹក​ដល់ ម៉ាស៊ី, វីល និង​ផាកឃឺ ។ ប៉ុន្តែ​នាង​មាន​អារម្មណ៍​មិន​សូវ​ឯកោ​ដូច​មុន​នោះទេ ។ ការអធិស្ឋាន​របស់​នាង​ត្រូវបាន​ឆ្លើយតប ! នាង​អាច​ចំណាយពេល​ជាមួយ​ម៉ាក់ និង​ប៉ា​របស់​នាង ។ ហើយ​ប្រសាសន៍​របស់​ព្យាការី​អាច​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត ។

រចនារូបភាព ដោយ លីស៍ ប្រ៊ីហ្ស៊ី