សន្និសីទទូទៅ
បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល !
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល !

ខ្ញុំ ប្រាកដ​ចិត្តយ៉ាង​ច្បាស់​ថាប្អូនៗ​យុវវ័យ​អាច​ធ្វើបានព្រោះអ្វី​មួយ​ដែល​ជាអត្តសញ្ញាណរបស់ប្អូនៗ និងអំណាច​យ៉ាងខ្លាំង​ដែលមាននៅក្នុង​ខ្លួន​ប្អូនៗ ។

ប្រហែលជា​បីឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យុវវ័យ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ ឲ្យ​ចូល​រួម​នៅ​ក្នុង ​« ទ័ព​ចម្បាំង​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ចូល​រួម ជួយ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល » ​នៅ​ទាំង​សង្ខាង​នៃ​វាំងនន ។ លោក​បាន​មាន​ប្រសាសន៍ថា « ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​ដ៏​សំខាន់បំផុត​ដែល​កើត​ឡើង​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ » ។ ខ្ញុំ​ប្រាកដ​ចិត្ត​ថាប្អូនៗ​យុវវ័យ​អាច​ធ្វើបាន —ហើយ​ធ្វើ​បាន​ល្អ​បំផុត—ព្រោះ (១) វាជា​អត្តសញ្ញាណ​របស់​ប្អូនៗ និង (២) អំណាច​ដ៏ខ្លាំង​នៅក្នុង​ខ្លួន​ប្អូនៗ ។

រូបភាព
បងប្រុស និង បងស្រី ខ័របីត

សែសិបមួយ​ឆ្នាំមុន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរនាក់ មក​ពីសាសនា​ចក្រ​របស់យើង បាននាំ​ឲ្យ​ទៅកាន់ផ្ទះ​មួយនៅ ទីក្រុង នូវ ជើស៊ី សហរដ្ឋ អាមេរិក ។ អ្វី​ដែល​អស្ចារ្យពេល​នោះ គឺទាំងឪពុកម្តាយ និង កូនៗ​ដប់​នាក់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ តាម​ប្រសាសន៍​របស់​ព្យាការី គឺពួកគេ « ទុក​ឲ្យ​ព្រះ​ឈ្នះ »នៅក្នុង​​ជីវិត​របស់​ពួកគេ ។ ខ្ញុំគួរ​និយាយ​ថា « ជីវិត​របស់​យើង » ។ ខ្ញុំ​គឺជាកូន​ទីបី ។ ខ្ញុំមានអាយុ ១៧ ឆ្នាំ កាលខ្ញុំបានសម្រេច​ចិត្ត​ចុះ​សេចក្តី​សញ្ញា​ជានិរន្តរ៍​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែសូមទាយទៅ​មើល​ថា​តើ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អ្វី​ទៀត ? ខ្ញុំ​នឹង​មិនទៅ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​ទេ ។ ព្រោះ​ចំណាយ​ពេល​ច្រើនណាស់ ។ ហើយ​រឿងនេះ​មិន​អាច​រំពឹង​ពីខ្ញុំទេ មែន​ទេ ? ខ្ញុំ​ជាសមាជិក​នៃ​សាសនាចក្រ​ថ្មី​ស្រឡាង ។ ខ្ញុំ​គ្មាន​ប្រាក់​ទេ ។ ក្រៅ​ពី​នោះ ខ្ញុំ​ទើប​តែ​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​វិទ្យាល័យ​ដ៏​ពិបាក​នៅ​ជិត ហ្វីឡាឌែលព្យា ភាគខាងលិច​ ហើយ​ទើប​តែ​ជួប​នឹង​រឿងគ្រោះថា្នក់ និង ឧបសគ្គមួយ​ចំនួន ដូច្នេះ​ការចាក​ចេញ​ពីផ្ទះ​អស់​រយៈ​ពេល​ពេញ​ពីរ​ឆ្នាំ​គឺជា​រឿង​ដ៏​លំបាក ។

រូបភាព
គ្រួសារ ខ័របីត

អត្តសញ្ញាណ​ពិត​របស់​បងប្អូន

ប៉ុន្តែ​ខ្ញុំទើប​តែរៀនថាខ្ញុំ ​និង​មនុស្ស​​ទាំងអស់ បាន​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ក្នុង​នាម​ជាបុត្រា​បុត្រី​ខាងវិញ្ញាណ​ មុន​ពេល​យើង​ចាប់កំណើត​មក ។ អ្នក​ផ្សេង​ក៏ត្រូវ​ការដឹង​ដូច​ខ្ញុំ​ដែរថា ព្រះវរបិតា​សួគ៌របស់​យើងមាន​បំណង​ប្រាថ្នា​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ រីករាយ​នឹង​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច​ជាមួយ​ទ្រង់ ។ ដូច្នេះ​មុនពេល​មនុស្ស​គ្រប់​គ្នាកើតមក​នៅលើ ផែនដី​ទ្រង់​បាន​បង្ហាញ​ពី​ផែន​ការ​នៃ​សេចក្តី​សង្គ្រោះ និង​សុភមង្គ​ដ៏ឥតខ្ចោះ ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់យើង ។ អ្វី​ដែល​ជាសោក​នាដកម្ម​នោះ សាតាំង​បាន​ប្រឆាំង​នឹងផែនការ​របស់​ព្រះ ។ យោង​ទៅ លើ​ព្រះគម្ពីរ​វិវរណៈ « នោះ​មាន​ចម្បាំង​នៅ​លើ​មេឃ » ! សាតាំង​បានប្រើ​ល្បិចបោក​បញ្ឆោត បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​មួយភាគបី ឲ្យ​អនុញ្ញាត​ឲ្យ​វាឈ្នះជំនួសព្រះ ។ ប៉ុន្តែ​មិនមែន​បងប្អូន​ទេ! សាវក​យ៉ូហាន បាន​មើល​ឃើញថា បងប្អូន​ឈ្នះ​សាតាំង « ដោយ​សារ​សេចក្តី​បន្ទាល់​ [ របស់​បងប្អូន ] »

ការស្គាល់​អត្តសញ្ញាណ​ពិត​ ដោយ​មាន​ជំនួយពីពរលោក​អយ្យកោ​របស់ខ្ញុំ បានផ្តល់​ឲ្យខ្ញុំនូវ​ការលើក​ទឹកចិត្ត​ និង​សេចក្តី​ជំនឿ​ ឲ្យ​​ទទួល​យក​ការអញ្ជើញ​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ! ។ មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ វា​ដូចគ្នានឹង​បងប្អូន​ទាំងអស់​គ្នាដែរ ។ ការ​ដឹងថា​បងប្អូន​ទាំងអស់​គ្នា​អាច​យកឈ្នះ​សាតាំង តាមរយៈ ទីបន្ទាល់​របស់​បងប្អូន តាំងពី​យូរ​លង់​មកហើយ នឹង អាច​ជួយ​បងប្អូនឲ្យ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ចាប់ពី​ថ្ងៃនេះ​និង​ជារៀង​រហូតទៅ—ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យមក ហើយ​មើល មក​ហើយ​ជួយ និង​មក​ហើយធ្វើ​ជាសមាជិក ក៏​ដូចជា​សង្គ្រាម រវាង​ព្រលឹង​វិញ្ញាណ​បុត្រាបុត្រី​របស់​ព្រះ​យ៉ាង​ខ្លាំងក្លា​ដូច្នោះដែរ ។

រូបភាព
អែលឌើរ ខ័របីត<nb/>។

សេចក្ដីជំនឿ​ដ៏មហិមា​នៅក្នុង​ខ្លួន​បងប្អូន

តើ​អ្វី​ដែល​ជា​អំណាច​ដ៏​ខ្លាំង​នៅក្នុង​ខ្លួន​បងប្អូន ? សូមគិត​ពីរឿងនេះ ៖ បងប្អូន​បានស្រែក​អរសារទរ ដើម្បី​ចុះ​មក​លោកិយ ដែល​ទាំងអស់​គ្នា​នឹងប្រឈមមុខ​នឹង​សេចក្ដីស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ យើង​ទាំងអស់​គ្នា​នឹង​មិន​អាច​យក​ឈ្នះ​ដោយ​ខ្លួន​ឯង​បានទេ ។ យើង​មិនត្រឹម​តែ រងទុក្ខ​ព្រោះ​តែ​អំពើ​បាប​​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ទេ ប៉ុន្តែ ព្រោះ​អំពើ​បាប​អ្នក​ផ្សេង​ទៀត​ផងដែរ ។ មនុស្ស​ទាំង​អស់ នឹង​ជួប​បទពិសោធន៍​​ជាក់ស្តែង​នៃ​ការ​បែកបាក់ ​និង​ការ​ខូច​ចិត្ត​គ្រប់​ប្រភេទ ១០ដែល​ទាំង​នោះ​ យើង​ភ្លេច​ដោយ​សារ​វាំងនន​គ្រប​បាំង​គំនិត​យើង ហើយ​សត្រូវ​ដ៏អាក្រក់​បំផុត​របស់​លោកិយ នៅតែ​បន្ត​ប្រមាញ់ និង​ល្បួងយើង ។ រាល់ក្ដី​សង្ឃឹម​ក្នុង​ការត្រឡប់​មករស់​ឡើងវិញ និង​ស្អាតស្អំ​ក្នុង​វត្តមាន​ដ៏បរិសុទ្ធ​របស់​ព្រះ គឺស្ថិត​នៅលើ​តួអង្គ​មួយ​អង្គ​ដែល​បាន​រក្សាការ​សន្យា​របស់​ទ្រង់ ។១១

តើ​អ្វី​ដែល​ជំរុញ​ឲ្យ​បងប្អូន​​ឆ្ពោះ​ទៅមុខ ? ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀនថា « វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​គាំទ្រ​ផែនការ​នៃ​សុភមង្គល និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ផែនការ​នោះ ដែល​បងប្អូន​បាន​ដឹង​តិច​តួច​ពី​ឧបសគ្គ​ដែល​បងប្អូន​នឹង​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។១២ នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​សន្យាថា​ទ្រង់​នឹង​យាង​មកកាន់​ជីវិត​រមែង​ស្លាប់ និង លះបង់​ព្រះជន្ម​​ដើម្បី​ប្រមូល១៣និង​សង្គ្រោះ​យើង នោះ​បងប្អូន​ពិតជា​មិន​ងាយ​ជឿទ្រង់​ឡើយ ។ បងប្អូន​គឺជា « វិញ្ញាណ​ដ៏​អស្ចារ្យ »១៤ដែល​មាន​ « សេចក្តី​ជំនឿ​ដ៏ធំ​លើស​លប់ » ​ដែល​បងប្អូន​អាច​មើល​ឃើញ​សេចក្តី​សន្យា​​ទ្រង់ថា​ពិតប្រាកដ​មែន ។១៥ ទ្រង់​មិន​កុហក​ទេ ដូចបងប្អូន​ឃើញ​រួច​មក​ហើយថា ទ្រង់បាន​បង្ហូរ​ព្រះលោហិត​​សម្រាប់​បងប្អូន តាំង​ពីមុន​ទ្រង់​មក​ចាប់​កំណើត​ម្ល៉េះ ។១៦

នៅ​ក្នុង​ភាសា​និមិត្តរូប​របស់​យ៉ូហាន ​បងប្អូន « បានយក​ឈ្នះ​ [ សាតាំង ] ដោយសារ​ឈាម​នៃ​កូន​ចៀម » ។១៧ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀនថា នៅក្នុង​លោក​នោះ ​« [ បងប្អូន ] ​មើល​ឃើញ​ទីបញ្ចប់​តាំង​ពី​ដើម​មក » ។១៨

ឧបមាថា​ថ្ងៃមួយ​មុន​ពេល​បងប្អូន​ទៅ​សាលា ឪពុក​ម្តាយ​របស់​បងប្អូន​បាន​សន្យា ពិតប្រាកដមួយថា​ពេល​បងប្អូន​ត្រឡប់​មក​ផ្ទះវិញ​នឹង​មាន​អាហារ​ដែល​បងប្អូន​ចូលចិត្ត ! បងប្អូនរំភើបណាស់ ! ខណៈ​ពេល​ដែល​នៅ​ក្នុង​ថ្នាក់​បងប្អូន​ស្រមៃថា​បាន​បរិភោគ​អាហារ​នោះ​ហើយ​បងប្អូន​អាចភ្លក់​វាបាន​ទៀតផង ។ ធម្មតាដែល បងប្អូន​​ចែក​ចាយ​ដំណឹងល្អ​នេះ​ជាមួយ​អ្នកដទៃ ។ ការទន្ទឹង​រង់ចាំ​ត្រឡប់​ទៅផ្ទះ​វិញ ​ធ្វើ​ឲ្យ​បងប្អូន​សប្បាយ​ចិត្ត​ណាស់​ ហើយ​ការ​ប្រឡង និង ឧបសគ្គ​នានា​នៅ​ក្នុង​ថ្នាក់​ ហាក់ដូចជា​មិនសូវ​ពិបាកទេ​ ។ គ្មានអ្វី​ដែល​អាច​ដកយក​អំណរ ​ឬ ធ្វើ​ឲ្យបងប្អូន​សង្ស័យ​បានឡើយ ពីព្រោះការសន្យា​នោះគឺ​ពិត​ ! វាដូចគ្នា​នឹងបងប្អូនដែរ មុនពេល​ចាប់​កំណើតមក​បងប្អូន គឺជា « វិញ្ញាណ​ដ៏​អស្ចារ្យ » បងប្អូន​បានដឹង​ថា​​សេចក្តី​សន្យា​របស់​ព្រះគ្រីស្ទគឺ​​ពិត ហើយ​បងប្អូន​បាន​ភ្លក់​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ។១៩ សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​របស់​បងប្អូន ​គឺដូច​ជា​សាច់ដុំ​ដែល​កាន់​តែ​រឹងមាំ និង​កាន់​តែធំ ​កាលណា​បងប្អូន​ហាត់ប្រាណ ហើយ​សាច់​ដុំនោះ ​គឺមាន​ស្រាប់​ហើយ​ក្នុង​ខ្លួន​បងប្អូន ។

តើ​បងប្អូន​អាចដាស់​ជំនឿ​ដ៏មហិមា​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ ​និង​ប្រើវា​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ពេលនេះ ហើយ​មាន​ជ័យជម្នះ​​លើ​សាតាំង​ម្តងទៀត​របៀបណា ? តាម​រយៈ​ការរៀន​សូត្រ​​ជាថ្មី​ដើម្បី​​ឆ្ពោះ​ទៅមុខ​ និង​មើល​ដោយជឿជាក់​ចំពោះ​ការ​សន្យា​របស់​ព្រះអម្ចាស់ដើម្បី​ប្រមូលផ្តុំ ​ហើយ​សង្គ្រោះ​នា​សព្វ​ថ្ងៃនេះ ។ ទ្រង់​បាន​ប្រើ​ព្រះគម្ពីរ​មរមន និងពួកព្យាការី​ដើម្បី​បង្រៀន​យើង​ពីរបៀប​ទាំងនោះ ។ ជាយូរ​លង់​មកហើយ​តាំង​ពីមុន​ព្រះគ្រីស្ទ ព្យាការី​នីហ្វៃ បាន​មាន​ប្រសាសន៍​ថា « ពួក​ព្យាការី និង​…​ពួក​សង្ឃ និង​ពួក​គ្រូ​ប្រដៅ​… [ បាន បញ្ចុះ​បញ្ចូល​ប្រជាជន ] ​ឲ្យ​ទន្ទឹង​ចាំ​ព្រះ​មែស៊ី ហើយ​ឲ្យ​ជឿ​ដល់​ទ្រង់​ដែល​នឹង​យាង​មក ហាក់​ដូច​ជា​ទ្រង់​បាន​យាង​មក​រួច​ហើយ​ដូច្នោះ »។២០ ព្យាការី អ័ប៊ីណាដៃ បាន​បង្រៀនថា « ហើយ​ឥឡូវ​នេះ បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពុំ​បាន​យាង​មក​ឯ​លោកិយ​ទេ គឺ​និយាយ​អំពី​ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ទុក​ដូច​ជា​បាន​កើត​ឡើង​ហើយ នោះ​នឹង​គ្មាន​ការ​ប្រោស​លោះ​ឡើយ » ។២១ ដូច​អាលម៉ា ដែរ អ័ប៊ីណាដៃ « [ បាន ]​ ទន្ទឹង​ចាំ​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ » ។២២ហើយ​បាន​មើល​ឃើញ​សេចក្តី​សញ្ញា​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ ដែលបាន​បំពេញ​រួចហើយ ។ ពួកលោក​ « បានឈ្នះ [ សាតាំង ] ​ដោយសារឈាមនៃកូនចៀម ហើយ … ដោយសារ​ទីបន្ទាល់របស់ពួកលោក » ដែល​មាន​តាំង​ពីមុន​កំណើត​ព្រះគ្រីស្ទ ដូចជា​បងប្អូន​ដែរ ។ ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​អំណាច​ដល់​ពួក​លោក ដើម្បី​អញ្ជើញ​និង​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល ។ ទ្រង់​នឹង​ធ្វើ​ដូចគ្នា​ចំពោះ​បងប្អូន នៅពេល​បងប្អូន​ទន្ទឹងចាំ​ដោយ​ក្តីជំនឿ មើល​សាសន៍​អ៊ីស្រាអែល​បាន​ប្រមូល​ផ្តុំ—ជាសកល និង​ក្នុង « មជ្ឈដ្ឋាន » ​របស់​បងប្អូន​ផ្ទាល់ ២៣ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមក !

ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​រាប់រយនាក់ បានស្ថាបនា​សេចក្តី​ជំនឿ​ដ៏មាន​អំណាច​របស់​ពួកគេទៅលើ​ព្រះគ្រីស្ទ ​តាំងពី​ជីវិត​មុន​ជីវិត​នេះ តាមរយៈ ការស្រមៃ​មើលដ៏​​វែងឆ្ងាយ ចំពោះ​មនុស្ស​ដែល​ពួកគេ​ទាក់​ទង ឬ​បង្រៀន​ឲ្យស្លៀក​សម្លៀក​​បំពាក់​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ព្រះវិហារបរិសុទ្ធ ។ នៅក្នុង​សុន្ទរកថា ដែល​មាន​ចំណង​ជើងថា « ចាប់ផ្តើម​ជាមួយនឹង​ទស្សនៈវិស័យ​ដ៏​ច្បាស់លាស់ » ២៤ប្រធាន ណិលសុន បាន​ចែក​ចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​នៃ​ការធ្វើ​កិច្ចការ​នេះ និង​បាន​ណែនាំ​ដល់អ្នកដឹកនាំ​បេសកកម្ម​ឲ្យ​បង្រៀន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​ឲ្យ​ធ្វើ​ដូចគ្នា ។ ការដឹងថា​ពួកគេ​បាន​អនុវត្តន៍ សេចក្ដី​ជំនឿ​ដ៏អស្ចារ្យ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុងពិភព​យ៉ាងធំ​មហិមា​មុន​ឆាក​ជីវិត​នេះ​បានជួយ​ដល់​ពួក​អ្នកផ្សព្វ​ផ្សាយ​សាសនា​ជាទី​ស្រឡាញ់​របស់យើង ​« ស្តាប់​តាម​ទ្រង់ » ២៥ហើយ​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​ដ៏មហិមា​របស់​ពួកគេសកម្ម​ឡើងវិញ ដើម្បី​ប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល​ដូច​សេចក្តី​សន្យា​របស់​ព្រះអម្ចាស់ ។

ប្រាកដណាស់ ការស្រមើ​ស្រមៃ​ធ្វើ​ឲ្យ​អន្តរាយដល់​សេចក្តី​ជំនឿ ។២៦ មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ ចេតនា​គិតវែង​ឆ្ងាយ ឬ មើល​អ្វី​ដែល​ផ្ទុយ​ពីធាតុ​ពិត​របស់​បងប្អូន ជាពិសេស​រូបអាសគ្រាម នឹង​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​លើព្រះ​គ្រីស្ទ​របស់​បងប្អូន​ចុះខ្សោយ ហើយ​បើគ្មាន​ការប្រែចិត្ត​ទេ វា​អាច​នឹងត្រូវ​បំផ្លាញចោល ។ សូមប្រើ​ក្តីស្រមៃ​របស់បងប្អូន​ដើម្បី​បង្កើន​សេចក្តី​ជំនឿទៅលើ​ព្រះគ្រីស្ទ មិនមែន​ធ្វើឲ្យ​បាត់បង់​នោះទេ ។

កម្មវិធី​កុមារ និង​យុវវ័យ

កម្មវិធី​កុមារ និង​យុវវ័យ គឺជា​ឧបករណ៏​ព្យាករណ៍ មួយ​ដើម្បី​ជួយ​យុវវ័យ ឲ្យ​មាន​ថាមពល​ខ្លាំង លើ​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​របស់​ប្អូនៗ​ ។ ប្រធាន អូក បាន​បង្រៀន​ថា « កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំឡើង ដើម្បី​ជួយ​ប្អូនៗ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះអង្គសង្គ្រោះ​លើបួន​ចំណុចគឺ ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​សាច់​ឈាម និង​ខាង​សតិបញ្ញា » ។២៧ កាល​ដែល​យុវវ័យ​ត្រូវបាន​ដឹកនាំ—ដឹកនាំ—​ឲ្យ​រស់​នៅក្នុង​ដំណឹង​ល្អ ការ​មើល​ថែដល់អ្នក​ដទៃ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួលយក​ដំណឹងល្អ ការបង្រួបបង្រួម​ក្រុមគ្រួសារ​រហូត​​អស់កល្ប និង ការរៀបចំ​សកម្មភាព​សប្បាយៗ​២៨នោះ​សេចក្តី​ជំនឿ​​ក្នុង​ព្រះគ្រីស្ទ​ ដែល​បងប្អូន​ទាំងអស់​គ្នា​មាន​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដី នឹង​បង្ហាញ​ឡើងវិញ និងផ្តល់​អំណាច​ដល់​បងប្អូន​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិតនេះ !

ក៏ដូចជា​ការ​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​ផងដែរ « ជាពិសេស​គោលដៅ​រយៈ​ពេលខ្លី » ២៩ដែលជួយ​ឲ្យ​សេចក្តី​ជំនឿ​ដ៏មហិមា​នៅក្នុង​ខ្លួន​បងប្អូន ឆាបឆេះ​ឡើងជាថ្មី ។ នៅពេល​បងប្អូន​ដាក់គោលដៅ គឺបងប្អូន​ទន្ទឹងចាំ​នូវ​អ្វីដែល​បងប្អូន​បាន​ធ្វើ​ពីមុន និង​មើលឃើញ​នូវអ្វី​ដែល​ព្រះវរបិតាសួគ៌សព្វព្រះទ័យ​ឲ្យ​បងប្អូន ឬ​អ្នកដទៃ​ប្រែក្លាយ ។៣០ បន្ទាប់​មក​អ្នក​ដាក់​ផែនការ​និង​ខិតខំ​ដើម្បី​សម្រេច​វា ។ អែលឌើរ ឃ្វីនធិន អិល ឃុក បាន​បង្រៀនថា « ចូរ​កុំ​មើល​ស្រាល​សារៈ​សំខាន់​នៃ​ការដាក់​ផែនការ ដាក់​គោលដៅ … និង [អញ្ជើញ​អ្នកដទៃ]—ទាំងអស់​មក​ដោយ​ភ្នែក​នៃសេចក្តី​ជំនឿឡើយ » ។៣១

ជម្រើស​នោះ​គឺជា​របស់​បងប្អូន ! ព្រះអម្ចាស់​មាន​បន្ទូល​​ទៅកាន់​បងប្អូនថា « ដ្បិត​​អំណាច ​[ ជ្រើស​រើស ]​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ » ។៣២ អែលឌើរ នែល អិល អាន់ឌើរសិន បាន​ពន្យល់ថា « សេចក្តី​ជំនឿ​របស់​អ្នក​នឹង​រីក​ចម្រើន​ឡើង ពុំមែន​កើត​មកពីភាព​ចៃដន្យ​នោះទេ ប៉ុន្តែមក​ពីជម្រើស​វិញ » ។៣៣ លោក​បាន​មាន​ប្រសាសន៍​ផងដែរ​ថា « សំណួរ​ស្មោះ​ត្រង់ [ អ្វី​ក៏ដោយ ] ដែល​បងប្អូន [ មាន ] …​ជា​សំណួរ​ដែល​នឹង​រម្ងាប់​ដោយ​ការ​អត់ធ្មត់ និង​កែវភ្នែក​នៃ​សេចក្ដីជំនឿ » ។៣៤

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ​(១) អត្តសញ្ញាណ​ពិត​របស់​បងប្អូន និង (២) អំណាច​ដ៏​ខ្លាំង​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​ក្នុង​ខ្លួន​បងប្អូន នឹង​ជួយ​បងប្អូន « រៀបចំ​ពិភពលោក​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះ​អង្គសង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ » ។៣៤ សូម​ឲ្យ​យើង​ចែកចាយ​អំណរ​នៃសេចក្តី​សន្យា​ដ៏ពិត​ប្រាកដ​របស់​ព្រះគម្ពីរ​មរមន ៖

« ពួក​សុចរិត​ណា​ដែល​ប្រុង​ស្ដាប់​ …​ ពួក​ព្យាការី ហើយ ​… ​ទន្ទឹង​ចាំ​ព្រះ​គ្រីស្ទ​វិញ ដោយ​ចាំ​មើល​យ៉ាង​ខ្ជាប់ខ្ជួន ​… ​ទោះ​ជា​មាន​ការ​បៀតបៀន​យ៉ាង​ណា​ក៏​ដោយ … ពុំ​ត្រូវ​វិនាស​ឡើយ ។

« ប៉ុន្តែ ​[ ព្រះគ្រីស្ទ ] នឹង​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយ​ពួក​គេ​នឹង​មាន​សេចក្ដី​សុខសាន្តរហូត » ។៣៦

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕