បាវចនា
បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន


បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

ខ្ញុំ​ជា​បុត្រា​សំណព្វ​​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ ។

ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ រក្សា​សេចក្តី​សញ្ញា​របស់​ខ្ញុំ និង​ប្រើ​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​បម្រើ​អ្នកដទៃ ដោយ​ចាប់ផ្តើម​ពីនៅក្នុង​គេហដ្ឋាន​​របស់​ខ្ញុំ ។

កាលណា​ខ្ញុំ​ព្យាយាម​បម្រើ អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀងរាល់ថ្ងៃ ខ្ញុំ​នឹង​សម​ដើម្បី​ទទួលពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ​នៃ​ដំណឹងល្អ ។

ខ្ញុំ​នឹង​រៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នកផ្សព្វផ្សាយសាសនា​ដ៏​ឧស្សាហ៍ព្យាយាម ធ្វើ​ជា​ស្វាមី​ដែល​មាន​ភក្តីភាព និងធ្វើ​​ជាឪពុក​ជាទីស្រឡាញ់ តាមរយៈ​ការធ្វើ​ជា​កូនសិស្ស​ពិត​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។

ខ្ញុំ​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះ​អង្គសង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។