ជំពូកទី ៣
បងរបស់យ៉ារេឌឃើញព្រះអង្គុលីនៃព្រះអម្ចាស់ នៅពេលទ្រង់ពាល់គ្រួស១៦ដុំ — ព្រះគ្រីស្ទទ្រង់បង្ហាញរាងកាយនៃព្រះវិញ្ញាណរបស់ទ្រង់ដល់បងរបស់យ៉ារេឌ — អស់អ្នកណាដែលស្គាល់ដោយឥតខ្ចោះ ពុំអាចត្រូវបាំងពីខាងក្នុងវាំងននបានឡើយ — ប្រដាប់បកប្រែទាំងឡាយត្រូវបានផ្ដល់ឲ្យដើម្បីយកបញ្ជីរបស់សាសន៍យ៉ារេឌមកកាន់ពន្លឺ។
១ហើយហេតុការណ៍បានកើតឡើងថា បងរបស់យ៉ារេឌ (ឥឡូវនេះ ចំនួនភេត្រាដែលបានធ្វើហើយ គឺមានប្រាំបីក្បួន) បានទៅឯភ្នំដែលពួកគេបានហៅថា ភ្នំសេឡិម ពីព្រោះមកពីកម្ពស់ខ្ពស់ ហើយបានរំលាយថ្មមួយទៅជាក្រួស១៦ដុំតូច ហើយមានពណ៌សភ្លឺ ហើយថ្លាដូចកញ្ចក់ ហើយលោកបានកាន់នៅក្នុងដៃលោកនៅលើកំពូលភ្នំ ហើយបានអំពាវនាវទៅព្រះអម្ចាស់ទៀតថា ៖
២ឱព្រះអម្ចាស់អើយ ទ្រង់មានព្រះបន្ទូលថា យើងខ្ញុំនឹងត្រូវហ៊ុមព័ទ្ធដោយទឹកជំនន់។ ឥឡូវនេះ មើលចុះ ឱព្រះអម្ចាស់អើយ សូមទ្រង់កុំខ្ញាល់នឹងអ្នកបម្រើរបស់ទ្រង់ ដោយសារភាពទន់ខ្សោយរបស់គេនៅចំពោះទ្រង់ឡើយ ត្បិតយើងខ្ញុំដឹងថា ទ្រង់បរិសុទ្ធ ហើយគង់នៅលើស្ថានសួគ៌ ហើយយើងខ្ញុំនេះមិនសក្ដិសមនៅចំពោះព្រះអង្គទេ ដោយសារកការធ្លាក់ នោះខធម្មជាតិនៃយើងខ្ញុំបានក្លាយទៅជាអាក្រក់ជានិច្ច ទោះជាយ៉ាងណាក៏ដោយ ឱព្រះអម្ចាស់អើយ គង់តែទ្រង់បានប្រទានឲ្យយើងខ្ញុំនូវព្រះបញ្ញត្តិមួយដែលថា យើងខ្ញុំត្រូវអំពាវនាវដល់ទ្រង់ ដើម្បីដោយសារទ្រង់ នោះយើងខ្ញុំអាចទទួលនូវអ្វីៗដែលយើងខ្ញុំប៉ងប្រាថ្នា។
៣មើលចុះ ឱព្រះអម្ចាស់អើយ ទ្រង់បានវាយយើងខ្ញុំ ពីព្រោះមកពីអំពើទុច្ចរិតរបស់យើងខ្ញុំ ហើយបានបណ្ដេញយើងខ្ញុំទៅ ហើយអស់រយៈពេលជាច្រើនឆ្នាំ យើងខ្ញុំបានរស់នៅក្នុងទីរហោស្ថាន ទោះជាយ៉ាងណាក៏ដោយ គង់តែទ្រង់មានកសេចក្ដីមេត្តាករុណាដល់យើងខ្ញុំដែរ។ ឱព្រះអម្ចាស់អើយ សូមទ្រង់ទតសម្លឹងមកទូលបង្គំក្នុងសេចក្ដីអាណិត ហើយបំបែរសេចក្ដីពិរោធរបស់ទ្រង់ចេញពីប្រជាជនរបស់ទ្រង់នេះទៅ ហើយសូមកុំទុកឲ្យពួកគេទៅឆ្លងកាត់ជម្រៅដ៏គ្រាំគ្រេងក្នុងភាពងងឹត ប៉ុន្តែសូមទតមើលវត្ថុទាំងនេះ ដែលទូលបង្គំបានរំលាយចេញពីថ្ម។
៤ហើយ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថា ទ្រង់មានអស់ទាំងកព្រះចេស្ដា ហើយអាចធ្វើអ្វីក៏ដោយ ដែលទ្រង់សព្វព្រះហឫទ័យ ដើម្បីជាប្រយោជន៍ដល់មនុស្ស ហេតុដូច្នេះហើយ សូមទ្រង់ពាល់ក្រួសទាំងនេះ ឱព្រះអម្ចាស់អើយ ដោយព្រះអង្គុលីរបស់ទ្រង់ ហើយរៀបចំឲ្យវាអាចបានភ្លឺចែងចាំងក្នុងទីងងឹត ហើយវានឹងភ្លឺចែងចាំងដល់យើងខ្ញុំ នៅក្នុងភេត្រាដែលយើងខ្ញុំបានរៀបចំឡើង ដើម្បីឲ្យយើងខ្ញុំអាចមានពន្លឺ នៅពេលយើងខ្ញុំឆ្លងកាត់សមុទ្រ។
៥មើលចុះ ឱព្រះអម្ចាស់អើយ ទ្រង់អាចធ្វើការនេះ។ យើងខ្ញុំដឹងថា ទ្រង់អាចបង្ហាញព្រះចេស្ដាដ៏មហិមា ដែលកមើលដូចជាតូចចំពោះយោបល់របស់មនុស្ស។
៦ហើយហេតុការណ៍បានកើតឡើងថា កាលបងរបស់យ៉ារេឌបានទូលពាក្យទាំងនេះហើយ មើលចុះ កព្រះអម្ចាស់ទ្រង់លូកព្រះហស្តរបស់ទ្រង់មក ហើយបានពាល់ក្រួសទាំងនេះម្ដងមួយៗដោយព្រះអង្គុលីរបស់ទ្រង់។ ហើយខវាំងននត្រូវបានបើកចេញពីភ្នែករបស់បងរបស់យ៉ារេឌ ហើយលោកបានឃើញព្រះអង្គុលីនៃព្រះអម្ចាស់ ហើយគឺដូចជាម្រាមដៃរបស់មនុស្ស ដូចសាច់ និងឈាម ហើយបងរបស់យ៉ារេឌបានដួលចុះនៅចំពោះព្រះអម្ចាស់ ត្បិតលោកត្រូវស្រឡាំងកាំងដោយភិតភ័យ។
៧ហើយព្រះអម្ចាស់ទ្រង់បានទតឃើញថា បងរបស់យ៉ារេឌបានដួលចុះទៅលើដី ហើយព្រះអម្ចាស់ទ្រង់ មានព្រះបន្ទូលទៅលោកថា ៖ ចូរក្រោកឡើង ហេតុអ្វីក៏អ្នកដួល?
៨ហើយលោកទូលទៅព្រះអម្ចាស់ថា ៖ ទូលបង្គំបានឃើញព្រះអង្គុលីនៃព្រះអម្ចាស់ ហើយទូលបង្គំខ្លាចក្រែងទ្រង់វាយទូលបង្គំ ត្បិតទូលបង្គំពុំដឹងថា ព្រះអម្ចាស់មានសាច់ និងឈាម។
៩ហើយព្រះអម្ចាស់មានព្រះបន្ទូលទៅលោកថា ៖ ដោយសារសេចក្ដីជំនឿរបស់អ្នក នោះអ្នកបានឃើញថា យើងនឹងយករូបកាយជាកសាច់ និងឈាម ហើយពុំដែលមានមនុស្សឯណាមកចំពោះយើង ហើយមានសេចក្ដីជំនឿដ៏លើសលប់ដូចអ្នកសោះ ត្បិតបើពុំមែនដូច្នោះទេ នោះអ្នកពុំអាចមើលឃើញម្រាមដៃរបស់យើងបានឡើយ។ តើអ្នកបានឃើញអ្វីក្រៅពីនេះទេ?
១០ហើយលោកបានទូលឆ្លើយថា ៖ ទេ ព្រះអម្ចាស់ សូមព្រះអង្គបង្ហាញរូបអង្គទ្រង់ដល់ទូលបង្គំផង។
១១ហើយព្រះអម្ចាស់មានព្រះបន្ទូលទៅលោកថា ៖ តើអ្នកជឿពាក្យដែលយើងនឹងប្រាប់ឬទេ?
១២ហើយលោកបានទូលឆ្លើយថា ៖ ព្រះពរ ព្រះអម្ចាស់ ទូលបង្គំដឹងថា ព្រះអង្គមានព្រះបន្ទូលនូវការពិត ត្បិតព្រះអង្គគឺជាព្រះនៃសេចក្ដីពិត ហើយកពុំអាចកុហកឡើយ។
១៣ហើយកាលលោកបានទូលពាក្យទាំងនេះហើយ មើលចុះ ព្រះអម្ចាស់ទ្រង់បានកបង្ហាញរូបអង្គទ្រង់ដល់លោក ហើយមានព្រះបន្ទូលថា ៖ ខដោយសារអ្នកដឹងនូវការណ៍ទាំងនេះ នោះអ្នកត្រូវបានប្រោសលោះពីការធ្លាក់ ហេតុដូច្នេះហើយ អ្នកត្រូវបាននាំមកឯវត្តមានរបស់យើងវិញ ហេតុដូច្នេះហើយ យើងគបង្ហាញរូបយើងដល់អ្នក។
១៤មើលចុះ យើងគឺជាតួអង្គដែលត្រូវបានរៀបចំទុក ចាប់តាំងពីកំណើតលោកិយមក ដើម្បីកប្រោសលោះរាស្ត្រយើង។ មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ យើងជាខព្រះវរបិតា និងជាព្រះរាជបុត្រា។ ដោយសារយើង នោះមនុស្សលោកទាំងអស់នឹងមានគជីវិត ឯជីវិតនោះគឺនៅអស់កល្បជានិច្ច គឺពួកអ្នកដែលនឹងជឿដល់នាមយើង ហើយពួកគេនឹងក្លាយទៅជាឃកូនប្រុស និងកូនស្រីរបស់យើង។
១៥ហើយយើងមិនដែលបង្ហាញរូបយើងដល់មនុស្ស ដែលយើងបានបង្កើតឡើងទេ ត្បិតមិនដែលមានមនុស្សណាកជឿដល់យើង ដូចជាអ្នកជឿឡើយ។ តើអ្នកឃើញទេថា អ្នកត្រូវបានបង្កើតឡើងតាមខរូបរបស់យើងផ្ទាល់? មែនហើយ មនុស្សទាំងអស់ត្រូវបានបង្កើតឡើង កាលពីដំបូង តាមរូបយើងផ្ទាល់។
១៦មើលចុះ រូបរាងនេះដែលអ្នកឃើញឥឡូវនេះ គឺជារូបរាងរបស់កវិញ្ញាណរបស់យើង ហើយមនុស្សដែលយើងបានបង្កើតឡើង គឺតាមរូបរាងរបស់វិញ្ញាណយើង ហើយដូចជាយើងលេចមកក្នុងវិញ្ញាណឲ្យអ្នកឃើញយ៉ាងណា នោះយើងក៏នឹងលេចមកឲ្យរាស្ត្រ យើងឃើញក្នុងសាច់ឈាមយ៉ាងនោះដែរ។
១៧ហើយឥឡូវនេះ ដូចដែលខ្ញុំមរ៉ូណៃ បាននិយាយថា ខ្ញុំពុំអាចរៀបរាប់នូវដំណើររឿងដ៏ពោរពេញ ដែលបានសរសេរទុកទាំងនេះឲ្យបានអស់នោះទេ ហេតុដូច្នេះហើយ គឺល្មមឲ្យខ្ញុំគ្រាន់តែនិយាយថា ព្រះយេស៊ូវទ្រង់កបានបង្ហាញរូបអង្គទ្រង់ដល់បុរសនេះនៅក្នុងវិញ្ញាណយ៉ាងណា នោះក៏ដូចរបៀប និងរូបភាពនៃអង្គតែមួយ ដូចដែលទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកសាសន៍នីហ្វៃដែរ។
១៨ហើយទ្រង់បានធ្វើការងារបម្រើដល់លោក ដូចដែលទ្រង់បានធ្វើការងារបម្រើដល់ពួកសាសន៍នីហ្វៃដែរ ហើយការណ៍អស់ទាំងនេះ គឺដើម្បីទុកឲ្យបុរសនេះអាចដឹងថា ទ្រង់គឺជាព្រះ ពីព្រោះមកពីកិច្ចការដ៏មហិមាជាច្រើន ដែលព្រះអម្ចាស់ទ្រង់បានបង្ហាញដល់លោក។
១៩ហើយដោយសារតម្រិះរបស់បុរសនេះ នោះលោកពុំអាចត្រូវបាំងមិនឲ្យឃើញនៅខាងក្នុងកវាំងននឡើយ ហើយលោកបានឃើញព្រះអង្គុលីនៃព្រះយេស៊ូវ គឺនៅពេលលោកឃើញ នោះលោកបានដួលចុះ ដោយភិតភ័យ ត្បិតលោកបានដឹងថា នោះគឺជាព្រះអង្គុលីនៃព្រះអម្ចាស់ ហើយលោកអស់មានសេចក្ដីជំនឿទៀតហើយ ត្បិតលោកបានដឹងគឺគ្មានសង្ស័យអ្វីឡើយ។
២០ហេតុដូច្នោះហើយ ដោយមានតម្រិះដ៏ឥតខ្ចោះអំពីព្រះ នោះលោកកពុំអាចត្រូវបាំងពីខាងក្នុងវាំងននបានឡើយ ហេតុដូច្នេះហើយ លោកបានឃើញព្រះយេស៊ូវ ហើយទ្រង់បានធ្វើការងារបម្រើដល់លោក។
២១ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅបងរបស់យ៉ារេឌថា ៖ មើលចុះ អ្នកមិនត្រូវទុកឲ្យការណ៍ទាំងនេះ ដែលអ្នកបានឃើញ ហើយបានឮមក លេចឮដល់មនុស្សលោកឡើយ រហូតដល់កពេលនោះមកដល់ កាលយើងនឹងតម្កើងនាម យើង នៅក្នុងសាច់ឈាម ហេតុដូច្នោះហើយ អ្នកត្រូវលាក់ការណ៍ទាំងនេះ ដែលអ្នកបានឃើញ ហើយបានឮមក ហើយកុំបញ្ចេញប្រាប់អ្នកឯណាឲ្យសោះ។
២២ហើយមើលចុះ កាលណាអ្នកត្រូវមករកយើង នោះអ្នកត្រូវសរសេរអំពីការណ៍នោះ ហើយត្រូវបិទការណ៍នោះទុក ដើម្បីកុំឲ្យអ្នកណាម្នាក់អាចបកប្រែបានឡើយ ត្បិតអ្នកត្រូវសរសេរអំពីការណ៍នោះនៅក្នុងភាសាមួយ ដើម្បីកុំឲ្យការណ៍នោះអាចអានបាន។
២៣ហើយមើលចុះ ត្បូងកពីរដុំនេះ យើងនឹងឲ្យទៅអ្នក ហើយអ្នកត្រូវបិទត្រាទុកជាមួយនឹងការណ៍ទាំងឡាយដែលអ្នកនឹងសរសេរផង។
២៤ត្បិតមើលចុះ ភាសាដែលអ្នកត្រូវសរសេរនោះ យើងបានបំភាន់ហើយ ហេតុដូច្នោះហើយ ដល់ពេលដែលយើងកំណត់ទុក នោះយើងនឹងធ្វើឲ្យត្បូងទាំងនេះបង្ហាញយ៉ាងច្បាស់ដល់ភ្នែកមនុស្សនូវការណ៍ទាំងនេះ ដែលអ្នកត្រូវសរសេរ។
២៥ហើយកាលព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនេះហើយ នោះទ្រង់បានបង្ហាញដល់បងរបស់យ៉ារេឌនូវបណ្ដាជនកទាំងអស់នៅលើផែនដី ទាំងពួកអ្នកដែលធ្លាប់រស់នៅ និងពួកអ្នកដែលនឹងរស់នៅផង ហើយទ្រង់ពុំបានលាក់ពួកនោះពីភ្នែកលោកឡើយ គឺរហូតដល់ចុងផែនដី។
២៦ត្បិតទ្រង់ធ្លាប់បានប្រាប់លោកពីពេលមុនៗថា កបើសិនជាលោកខជឿដល់ទ្រង់ ថាទ្រង់អាចបង្ហាញដល់លោកនូវការណ៍គទាំងអស់ — នោះនឹងត្រូវបានបង្ហាញដល់លោកមែន ហេតុដូច្នេះហើយ ព្រះអម្ចាស់ទ្រង់ពុំអាចលាក់អ្វីពីលោកបានឡើយ ត្បិតលោកបានដឹងថា ព្រះអម្ចាស់ ទ្រង់អាចបង្ហាញលោកនូវការណ៍ទាំងអស់។
២៧ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅលោកថា ៖ ចូរសរសេរការណ៍ទាំងនេះ ហើយកបិទត្រាទុកចុះ ហើយយើងនឹងបង្ហាញការណ៍នោះដល់កូនចៅមនុស្សដល់ពេលកំណត់របស់យើង។
២៨ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានបញ្ជាដល់លោកថា លោកត្រូវបិទកត្បូងទាំងពីរដុំ ដែលលោកបានទទួលនោះទុក ហើយមិនត្រូវបង្ហាញឲ្យសោះ រហូតដល់ពេលព្រះអម្ចាស់ ទ្រង់នឹងបង្ហាញត្បូងទាំងនោះដល់កូនចៅមនុស្ស៕