សន្និសីទទូទៅ
សារលិខិត​សា្វគមន៍
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


សារលិខិត​សា្វគមន៍

សូម​ស្វាគមន៍​មកកាន់​សន្និសីទ​ទូទៅ ហើយ​មាន​ឯកសិទ្ធិ​ដើម្បី​ស្ដាប់ឮ​សំឡេង​របស់​ព្រះអម្ចាស់ ។

បងប្អូន​ប្រុស​ស្រី និង​មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​ស្វាគមន៍​​​យ៉ាង​កក់ក្ដៅ​មក​កាន់​សន្និសីទ​ទូទៅ​នេះ ។ យើង​ជួបជុំគ្នា​ជា​គ្រួសារ​សកល​ដ៏​ធំ​មួយ ដោយ​មាន​បំណង​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អរគុណ​ចំពោះ​ការចូលរួម​ជាមួយ​នឹង​យើង ។

ឆ្នាំ​មុន​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​អស្ចារ្យ និង​មិន​ធម្មតា ។ ច្បាស់ណាស់ យើង​ម្នាក់ៗ​បាន​រៀន​អ្វី​មួយ ដែល​យើង​មិន​បាន​ដឹង​ពី​មុន​មក ។ មេរៀន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ដឹង ពី​មុនបាន​ចារទុក​ក្នុង​ដួងចិត្ត​ខ្ញុំ​តាម​របៀប​ណែនាំ​ថ្មី ។

ឧទាហរណ៍ ខ្ញុំ ដឹងយ៉ាង​ប្រាកដ​ថា ព្រះអម្ចាស់​ដឹកនាំ​កិច្ចការ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « យើង​នឹង​បង្ហាញ​ដល់ [ ឯង ] ថា យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន » ។

ជារឿយៗ ទីប្រឹក្សា​​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល កាល​យើង​ឃើញ​ទ្រង់​ជួយ​សម្រុះសម្រួល​ក្នុង​កាលៈទេសៈ​ដែល​ពិបាក​បំផុត ដែល​យើង​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​នៅតែមិន​អាច​ធ្វើ​អ្វី​បាន​នោះ ។ យើង​ពិត​ជា​ឆ្ងល់​យ៉ាង​អស្ចារ្យ ។

នៅ​ពេល​នេះ​ខ្ញុំ​ក៏​យល់​កាន់តែ​ច្បាស់​ដែរ​ពី​អ្វី​ដែល​ទ្រង់​ចង់​សំដៅ​លើ កាល​ទ្រង់​មាន​បន្ទូល​ថា « មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​នៅ​ពេល​កំណត់ » ។ ខ្ញុំ​អររីករាយ​ម្ដង​ហើយ​ម្ដង​ទៀត កាល​ទ្រង់​បាន​ដឹកនាំ និង​អនុវត្ត​ការពន្លឿន​កិច្ចការ​របស់​ទ្រង់—ទោះ​ជា​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​ក្ដី ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ កម្លាំង​នៃ​សាសនាចក្រ​នេះ​ស្ថិត​លើ​ការប្រឹងប្រែង និង​ទីបន្ទាល់​ដែល​រីកចម្រើន​ឥត​ឈប់ឈរ​របស់​សមាជិក​ទាំងឡាយ ។ ទីបន្ទាល់​ទាំងឡាយ​ដុះដាល​បាន​ល្អ​បំផុត​នៅ​ក្នុង​គេហដ្ឋាន ។ ​ឆ្នាំ​មុន​នេះ បងប្អូន ជា​ច្រើនបាន​បង្កើន​ការសិក្សា​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន​យ៉ាង​ខ្លាំង ។ ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន ហើយ​កូនចៅ​របស់​បងប្អូន​នឹង​អរគុណ​ដល់​បងប្អូន ។

គម្រោង​ដ៏​ធំ​ដើម្បី​ជួសជុល​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅ​តែ​បន្ដ ។ ខ្ញុំ​មាន​កៅអី​ជួរ​ខាង​មុខ​មួយ​ក្នុង​ការិយាល័យ ដែល​ខ្ញុំ​អាច​មើល​ទៅ​ការបំពេញ​ការងារ​នានា​នៅ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ​ ។

រូបភាព
កិច្ចការ​សាងសង់​ទីធ្លា​​​ព្រះវិហារបរិសុទ្ធ

កាល​ខ្ញុំ​មើល​ទៅ​ជាង​ដែល​កំពុង​ជីក​ឫសឈើ ទុយោ​ទឹក ខ្សែភ្លើង​ចាស់ៗ​ និង​ប្រភពទឹក​ដែល​ធ្លាយ​នោះ ខ្ញុំ​បាន​គិត​អំពី​តម្រូវការ​របស់​យើង​ម្នាក់ៗ ដើម្បី​រើ​កម្ទេច​កម្ទី​ចាស់ៗ​ក្នុង​ជីវិត​យើង​ចេញ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាដំណឹងល្អ​នៃ​ការប្រែចិត្ត ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ដំណឹងល្អ​របស់​ទ្រង់​ផ្ដល់​ការអញ្ជើញ​ឲ្យ​បន្ដ​ផ្លាស់ប្ដូរ រីកចម្រើន ហើយ​ក្លាយ​កាន់​តែ​បរិសុទ្ធ ។ នេះ​គឺ​ជា​ដំណឹងល្អ​នៃ​សេចក្ដី​សង្ឃឹម ការព្យាបាល និង​ការរីកចម្រើន ។ ហេតុដូច្នេះ​ហើយ ដំណឹងល្អ​គឺ​ជា​សារលិខិត​នៃ អំណរ វិញ្ញាណ​របស់​យើង​អររីករាយ​នឹង​គ្រប់​ជំហាន​តូចៗ ដែល​យើង​បោះ​ទៅ​មុខ ។

​ផ្នែក​មួយ​នៃ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ជា​ផ្នែក​ដ៏​សំខាន់​​មួយ​គឺ​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន ភាពស័ក្ដិសមនិង ឆន្ទៈដើម្បី​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

កាល​យើង​ស្ដាប់​សារលិខិត​ដែល​បាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ថ្នាក់ដឹកនាំ​របស់​យើង​នៅ​ក្រោម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អធិស្ឋាន​ដើម្បី​ស្គាល់​ពី​កម្ទេច​កម្ទី​ចាស់ៗ ដែល​បងប្អូន​គួរតែ​រើ​ចេញ​ពី​ជីវិត​របស់​បងប្អូន ដើម្បី​បងប្អូន​អាច​កាន់​តែ​មាន​ភាពស័ក្ដិសម ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បងប្អូន​ណាស់ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន​ម្នាក់ៗ ។ ទ្រង់​ទាំងទ្វេ​ត្រៀម​ព្រះកាយ​រួចរាល់ ដើម្បី​ជួយ​បងប្អូន​​គ្រប់​ជំហាន​ដែ សូម​ស្វាគមន៍​មកកាន់​សន្និសីទ​ទូទៅ ហើយ​មានឯកសិទ្ធិ​ដើម្បី​ស្ដាប់ឮ​សំឡេង​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕