ជំពូកទី ៣០
កូរីហូរជាអ្នកទទឹងនឹងព្រះគ្រីស្ទ សើចចំអកដល់ព្រះគ្រីស្ទ ដល់ដង្វាយធួន និងដល់វិញ្ញាណនៃការព្យាករណ៍ — វាបង្រៀនថា គ្មានព្រះ គ្មានការធ្លាក់នៃមនុស្ស គ្មានទោសចំពោះអំពើបាប ហើយគ្មានព្រះគ្រីស្ទទេ — អាលម៉ាធ្វើបន្ទាល់ថា ព្រះគ្រីស្ទនឹងយាងមក ហើយថា គ្រប់ការណ៍ទាំងអស់បញ្ជាក់ថាមានព្រះមែន — កូរីហូរទាមទាររកទីសម្គាល់មួយ ហើយត្រូវធ្វើឲ្យគ — អារក្សបានលេចមកឲ្យកូរីហូរឃើញជាទេវតាមួយ ហើយបង្រៀនវាឲ្យនិយាយ — មនុស្សជាន់លើវា ហើយវាក៏ស្លាប់ទៅ។ ប្រមាណជាឆ្នាំ ៧៦–៧៤ ម.គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីកប្រជាជនអាំម៉ូនបានតាំងទីលំនៅនៅដែនដីយើសុនហើយ មែនហើយ ព្រមទាំងបន្ទាប់ពីពួកលេមិនត្រូវខរុញច្រានចេញពីដែនដី ហើយសាកសពទាំងឡាយរបស់គេបានត្រូវកប់ដោយប្រជាជននៅក្នុងដែនដីនោះ —
២ឥឡូវនេះ សាកសពរបស់ពួកគេមិនអាចរាប់បានទេ ដោយមានចំនួនច្រើនពេក ឯសាកសពរបស់ពួកសាសន៍នីហ្វៃ ក៏មិនអាចរាប់បានដែរ — ប៉ុន្តែហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានកប់សាកសពទាំងនោះហើយ ហើយបន្ទាប់ពីបានតមអាហារអស់ជាច្រើនថ្ងៃ និងកាន់ទុក្ខ និងអធិស្ឋាន (ហើយគឺនៅឆ្នាំទីដប់ប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រម ទៅលើប្រជាជននីហ្វៃ) នោះចាប់ផ្ដើមមានសេចក្ដីសុខសាន្តតរៀងទៅនៅលើដែនដីទាំងមូល។
៣មែនហើយ ហើយប្រជាជនបានប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ហើយពួកគេតឹងរឹងក្នុងការប្រតិបត្តិតាមកពិធីបរិសុទ្ធទាំងឡាយនៃព្រះ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ ព្រោះពួកគេត្រូវបានបង្រៀនខឲ្យកាន់តាមក្រឹត្យវិន័យលោកម៉ូសេ រហូតដល់ក្រឹត្យនោះបានបំពេញ។
៤ម្ល៉ោះហើយ ប្រជាជនពុំមានការច្របូកច្របល់ទេ ពេញឆ្នាំទីដប់ប្រាំមួយក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ។
៥ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីដប់ប្រាំពីរក្នុងរជ្ជកាលនៃពួកចៅក្រម ក៏មានសេចក្ដីសុខសាន្តតរៀងមក។
៦ប៉ុន្តែហេតុការណ៍បានកើតឡើងថា នៅជិតទៅចុងឆ្នាំទីដប់ប្រាំពីរ មានបុរសម្នាក់បានចូលមកក្នុងដែនដីសារ៉ាហិមឡា ហើយវាជាកអ្នកទទឹងនឹងព្រះគ្រីស្ទ ព្រោះវាបានចាប់ផ្ដើមបង្រៀនប្រជាជនទាស់នឹងពាក្យព្យាករណ៍ទាំងឡាយដែលបានថ្លែងដោយពួកព្យាការី អំពីការយាងមកនៃព្រះគ្រីស្ទ។
៧ឥឡូវនេះ គ្មានច្បាប់អ្វីដែលជំទាស់នឹងកជំនឿរបស់មនុស្សនោះទេ ព្រោះថាបើមានច្បាប់ណាមួយដែលធ្វើឲ្យមនុស្សពុំស្មើភាពគ្នានោះ គឺជាទំនាស់ដ៏ខ្លាំងដល់ព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៨ត្បិតបទគម្ពីរបានចែងដូច្នោះថា ៖ ចូរករើសយកព្រះណា ដែលអ្នកនឹងបម្រើនៅថ្ងៃនេះចុះ។
៩ឥឡូវនេះ បើមនុស្សចង់បម្រើព្រះ នោះគឺជាសិទ្ធិរបស់អ្នកនោះ ឬនិយាយម្យ៉ាងទៀតថា បើអ្នកនោះជឿព្រះ នោះគឺជាសិទ្ធិរបស់គេក្នុងការបម្រើទ្រង់ ប៉ុន្តែបើគេមិនជឿទ្រង់ទេ គឺគ្មានច្បាប់ឯណាមកធ្វើទោសដល់អ្នកនោះឡើយ។
១០ប៉ុន្តែ បើសិនជាគេធ្វើឃាតមនុស្ស នោះគេត្រូវទទួលទោសដល់កជីវិត ហើយបើសិនជាគេប្លន់ គេក៏ត្រូវទទួលទោស ហើយបើសិនជាគេលួច ក៏ត្រូវទទួលទោសដែរ ហើយបើសិនជាគេប្រព្រឹត្តអំពើកំផិត ក៏ត្រូវទទួលទោសដែរ មែនហើយ ចំពោះអំពើទុច្ចរិតអស់ទាំងនេះ គេត្រូវទទួលទោស។
១១ព្រោះមានច្បាប់មួយថា មនុស្សត្រូវទទួលការជំនុំជំរះ ទៅតាមទោសរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ គង់តែគ្មានច្បាប់ឯណាដែលទាស់នឹងជំនឿរបស់មនុស្សនោះឡើយ ហេតុដូច្នេះហើយ មនុស្សទទួលទុក្ខទោសចំពោះតែទោសដែលខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ ហេតុដូច្នេះហើយ មនុស្សទាំងអស់មានសិទ្ធិកស្មើគ្នា។
១២ហើយជនដែលទទឹងនឹងព្រះគ្រីស្ទ មានឈ្មោះថា កូរីហូរ (ហើយច្បាប់មិនអាចចាប់កំហុសគាត់បានទេ) បានចាប់ផ្ដើមបង្រៀនប្រជាជនថា គ្មានព្រះគ្រីស្ទទេ។ ហើយតាមបែបនេះហើយដែលវាបានផ្សាយ ដោយនិយាយថា ៖
១៣នែ៎ អ្នករាល់គ្នា ដែលត្រូវចងភ្ជាប់នៅនឹងសេចក្ដីសង្ឃឹមមួយដែលរវើរវាយ ហើយឥតប្រយោជន៍អើយ ហេតុអ្វីបានជាអ្នករាល់គ្នាដាក់នឹមមកលើខ្លួន ដោយការរវើរវាយបែបនេះ? ហេតុអ្វីបានជាអ្នកស្វែងរកព្រះគ្រីស្ទ? ព្រោះគ្មានមនុស្សណាអាចដឹងនូវអ្វីដែលនឹងកើតឡើងនោះទេ។
១៤មើលចុះ ការណ៍ទាំងនេះដែលអ្នករាល់គ្នាហៅថា ពាក្យព្យាករណ៍នោះ ដែលអ្នករាល់គ្នានិយាយថា បានឲ្យបន្តមកដោយពួកព្យាការីដ៏បរិសុទ្ធ មើលចុះ នោះគឺជាសណ្ដាប់ដ៏ឆ្កួតលីលាទាំងឡាយរបស់ពួកអយ្យកោអ្នកទេ។
១៥តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងដឹងការពិតប្រាកដ នៃការណ៍ទាំងនោះបាន? មើលចុះ អ្នករាល់គ្នាមិនអាចដឹងនូវអ្វីៗដែលអ្នករាល់គ្នាកមើលមិនឃើញនោះទេ ហេតុដូច្នេះហើយ អ្នករាល់គ្នាមិនអាចដឹងថា នឹងមានព្រះគ្រីស្ទមួយអង្គនោះឡើយ។
១៦អ្នកទន្ទឹងចាំ ហើយនិយាយថា អ្នករាល់គ្នាឃើញការផ្ដាច់បាបទាំងឡាយរបស់អ្នក។ ប៉ុន្តែមើលចុះ នោះគឺជាអានុភាពនៃគំនិតដ៏ឆ្កួតវង្វេងមួយប៉ុណ្ណោះ ហើយវិកលភាពនៃគំនិតរបស់អ្នកគឺកើតឡើង ដោយសារសណ្ដាប់ទាំងឡាយរបស់ពួកអយ្យកោអ្នក ដែលដឹកនាំអ្នកឲ្យជឿនូវអ្វីៗដែលគ្មានពិតប្រាកដ។
១៧ហើយរឿងបែបនេះជាច្រើនទៀត ដែលវាបាននិយាយទៅកាន់ប្រជាជន ដោយប្រាប់គេថា ពុំអាចមានដង្វាយធួនដែលធ្វើឡើង ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សទេ ប៉ុន្តែមនុស្សគ្រប់រូបរស់នៅក្នុងជីវិតនេះ ស្របតាមការរៀបចំនៃខ្លួន ហេតុដូច្នេះហើយ មនុស្សគ្រប់រូបបានចម្រើនឡើង ស្របតាមការឈ្លាសវៃរបស់ខ្លួន ហើយមនុស្សគ្រប់រូបដណ្ដើមយក ស្របតាមកម្លាំងរបស់ខ្លួន ហើយអ្វីៗក៏ដោយ ដែលមនុស្សបានប្រព្រឹត្ត គឺគ្មានទោសសោះ។
១៨ហើយវាបានផ្សាយបែបនេះទៅកាន់ពួកគេ ដោយបង្វែរចិត្តមនុស្សជាច្រើនចេញ ដោយធ្វើឲ្យគេងើយក្បាលនៅក្នុងអំពើទុច្ចរិត មែនហើយ ដោយបង្វែរស្ត្រីចេញជាច្រើន និងបុរសផងឲ្យប្រព្រឹត្តអំពើសហាយស្មន់ — ដោយប្រាប់គេថា កាលណាមនុស្សស្លាប់ទៅ នោះគឺជាចុងបំផុតហើយ។
១៩ឥឡូវនេះ បុរសនេះក៏ទៅដែនដីយើសុនផងដែរ ដើម្បីទៅផ្សាយប្រាប់ការណ៍ទាំងនេះ នៅក្នុងចំណោមប្រជាជនអាំម៉ូន ដែលពីមុនជាប្រជាជននៃពួកសាសន៍លេមិន។
២០ប៉ុន្តែមើលចុះ ពួកគេឈ្លាសវៃជាងពួកនីហ្វៃចំនួនច្រើន ព្រោះពួកគេចាប់បុរសនោះ ហើយចងវា ហើយនាំវាទៅចំពោះអាំម៉ូន ដែលជាសង្ឃជាន់ខ្ពស់នៅលើប្រជាជននោះ។
២១ហើយហេតុការណ៍បានកើតឡើងថា អាំម៉ូនបានបញ្ជាឲ្យដេញវាចេញពីដែនដី។ ហើយវាបានមកឯដែនដីគេឌាន ហើយបានចាប់ផ្ដើមផ្សាយដល់ពួកគេផង ហើយនៅទីនេះ វាពុំបានជោគជ័យច្រើនទេ ព្រោះវាត្រូវគេចាប់វា ហើយចងវា ហើយនាំយកទៅចំពោះសង្ឃជាន់ខ្ពស់ និងចំពោះមេចៅក្រមដែលត្រួតត្រាលើដែនដីនោះ។
២២ហើយហេតុការណ៍បានកើតឡើងថា សង្ឃជាន់ខ្ពស់បាននិយាយទៅវាថា ៖ ហេតុអ្វីបានជាអ្នកដើរបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់យ៉ាងនេះ? ហេតុអ្វីបានជាអ្នកបង្រៀនប្រជាជននេះថា ពុំមានព្រះគ្រីស្ទទេ ធ្វើនេះដើម្បីបង្អាក់ការអររីករាយរបស់គេឬអី? ហេតុអ្វីបានជាអ្នកនិយាយទាស់នឹងអស់ទាំងពាក្យព្យាករណ៍នៃពួកព្យាការីដ៏បរិសុទ្ធ?
២៣ឥឡូវនេះ សង្ឃជាន់ខ្ពស់មានឈ្មោះថា គីឌដូណា។ ហើយកូរីហូរបាននិយាយទៅលោកថា ៖ ពីព្រោះតែខ្ញុំពុំបង្រៀនសណ្ដាប់ដ៏ឆ្កួតលីលាទាំងឡាយរបស់ពួកអយ្យកោលោក ហើយពីព្រោះតែខ្ញុំពុំបង្រៀនប្រជាជននេះ ឲ្យចងខ្លួនគេភ្ជាប់ទៅនឹងពិធីបរិសុទ្ធ និងការប្រព្រឹត្តដ៏ឆ្កួតលីលា ដែលចែងមកដោយពួកសង្ឃពីដើមដើម្បីដណ្ដើមអានុភាព និងសិទ្ធិអំណាចពីពួកគេ ដើម្បីទុកពួកគេនៅក្នុងការល្ងង់ខ្លៅ ដើម្បីកុំឲ្យគេងើបក្បាលរួច តែត្រូវសង្កត់ចុះតាមពាក្យសម្ដីរបស់លោក។
២៤លោកនិយាយថា ប្រជាជននេះ គឺជាប្រជាជនសេរី។ មើលចុះ ខ្ញុំនិយាយថា ពួកគេនៅក្នុងសេវកភាព។ លោកនិយាយថា ពាក្យព្យាករណ៍ជំនាន់ដើមទាំងនោះសុទ្ធតែពិត។ មើលចុះ ខ្ញុំនិយាយថា លោកពុំដឹងថា ពាក្យព្យាករណ៍ទាំងនោះពិតទេ។
២៥លោកនិយាយថា ប្រជាជននេះ គឺជាប្រជាជនមួយដែលមានទោស ហើយបានធ្លាក់ ដោយព្រោះអំពើរំលងនៃឪពុកគេម្នាក់។ មើលចុះ ខ្ញុំនិយាយថាកូនពុំមានទោសដោយព្រោះឪពុកម្ដាយខ្លួនទេ។
២៦ហើយលោកនិយាយដែរថា ព្រះគ្រីស្ទនឹងយាងមក។ ប៉ុន្តែមើលចុះ ខ្ញុំនិយាយថា លោកពុំដឹងថានឹងមានព្រះគ្រីស្ទទេ។ ហើយលោកនិយាយដែរថា ទ្រង់នឹងត្រូវសុគតជំនួសកអំពើបាបទាំងឡាយនៃមនុស្សលោក —
២៧ម្ល៉ោះហើយ លោកនាំប្រជាជននេះឲ្យដើរតាមសណ្ដាប់ដ៏ឆ្កួតលីលាទាំងឡាយរបស់ពួកអយ្យកោលោក ហើយទៅតាមចំណង់ផ្ទាល់ខ្លួនរបស់លោក ហើយលោកសង្កត់ពួកគេចុះ បីដូចជានៅក្នុងសេវកភាព ដើម្បីលោកអាចបំប៉នខ្លួនលោកដោយផលនៃការងាររបស់ដៃគេ ដើម្បីកុំឲ្យគេហ៊ានងើបសម្លឹងដោយក្លាហាន ហើយដើម្បីកុំឲ្យគេហ៊ានសប្បាយនៅក្នុងសិទ្ធិ និងឯកសិទ្ធិទាំងឡាយរបស់គេ។
២៨មែនហើយ ពួកគេមិនហ៊ានប្រើអ្វីដែលជារបស់គេផ្ទាល់ខ្លួនសោះ ដោយខ្លាចក្រែងគេជំទាស់ចិត្តពួកសង្ឃរបស់គេ ដែលជាអ្នកដាក់នឹមទៅលើគេតាមចំណង់របស់ខ្លួន ហើយបាននាំគេឲ្យជឿដោយសណ្ដាប់ទាំងឡាយរបស់គេ និងការយល់សប្ដិទាំងឡាយរបស់គេ និងគំនិតរវើរវាយទាំងឡាយរបស់គេ និងការនិមិត្តទាំងឡាយរបស់គេ និងការអាថ៌កំបាំងទាំងឡាយដែលគេប្រឌិតឡើង ដើម្បីឲ្យប្រជាជនជឿថា បើសិនជាពួកគេមិនធ្វើតាមពាក្យសម្ដីរបស់គេទេ គឺជំទាស់ចិត្តតួអង្គដ៏ពុំស្គាល់មួយ ដែលពួកគេនិយាយថា គឺជាព្រះ — ជាតួអង្គមួយដែលគ្មានអ្នកណាដែលបានឃើញ ឬស្គាល់ ដែលជាតួអង្គដែលមិនដែលមាន ឬមិនមាននៅពេលខាងមុខ។
២៩ឥឡូវនេះ កាលដែលសង្ឃជាន់ខ្ពស់ និងមេចៅក្រមបានឃើញភាពរឹងរូសនៃចិត្តរបស់វា មែនហើយ កាលពួកគេបានឃើញថា បុរសនោះបណ្ដុះបង្អាប់រហូតដល់ព្រះ ពួកគេពុំឆ្លើយតបនឹងពាក្យរបស់អ្នកនោះឡើយ តែគេបញ្ជាឲ្យចងអ្នកនោះវិញ ហើយពួកគេបានប្រគល់វាទៅក្នុងដៃរបស់នាយទាហ៊ានទាំងឡាយ ហើយបានបញ្ជូនវាទៅដែនដីសារ៉ាហិមឡា ដើម្បីគេអាចនាំវាទៅចំពោះអាលម៉ា និងមេចៅក្រម ដែលត្រួតត្រាលើអស់ទាំងដែនដី។
៣០ហើយហេតុការណ៍បានកើតឡើងថា កាលដែលវាត្រូវគេនាំទៅចំពោះអាលម៉ា និងមេចៅក្រម នោះវាបានធ្វើកិរិយា ដូចជាវាបានធ្វើនៅក្នុងដែនដីគេឌានដែរ មែនហើយ វានៅតែបន្តកការប្រមាថ។
៣១ហើយវាបានដំឡើងសំឡេង ដោយនិយាយពាក្យកក្រអោងដាក់មុខអាលម៉ា ហើយបានជេរប្រមាថដល់ពួកសង្ឃ និងពួកគ្រូបង្រៀន ដោយចោទប្រកាន់ពួកគេថា បានដឹកនាំប្រជាជនឲ្យវង្វេងទៅតាមសណ្ដាប់ដ៏ល្ងឹតល្ងង់ទាំងឡាយ នៃពួកអយ្យកោរបស់គេ ដោយសារចង់បំប៉នខ្លួនលើការងាររបស់ប្រជាជន។
៣២ឥឡូវនេះ អាលម៉ាបាននិយាយទៅវាថា ៖ តើអ្នកដឹងថា យើងមិនបានបំប៉នខ្លួនលើការងាររបស់ប្រជាជននេះទេ ត្បិតមើលចុះ ខ្ញុំបានធ្វើការចាប់តាំងពីការចាប់ផ្ដើមរជ្ជកាលនៃពួកចៅក្រម រហូតមកដល់ពេលឥឡូវនេះ ធ្វើការដោយដៃខ្ញុំផ្ទាល់ដើម្បីចិញ្ចឹមខ្លួនខ្ញុំ ទោះបីខ្ញុំត្រូវធ្វើដំណើរពាសពេញដែនដី ដើម្បីប្រកាសប្រាប់ព្រះបន្ទូលនៃព្រះដល់ប្រជាជនខ្ញុំក៏ដោយ។
៣៣ហើយទោះបីកិច្ចការនឿយហត់ជាច្រើន ដែលខ្ញុំបានធ្វើនៅក្នុងសាសនាចក្រក៏ដោយ គង់តែខ្ញុំមិនដែលបានទទួល ទោះជាមួយកស៊ីណាញ ដើម្បីការងារខ្ញុំដែរ ឯបងប្អូនខ្ញុំក៏មិនដែលបានទទួលអ្វីដែរ លើកលែងតែនៅក្នុងវេទិកាជំនុំជំរះ ហើយនៅពេលនោះ យើងបានទទួលត្រឹមតែចំនួនដែលស្របទៅតាមច្បាប់ សម្រាប់តែពេលវេលារបស់យើងប៉ុណ្ណោះ។
៣៤ហើយឥឡូវនេះ បើសិនជាយើងមិនទទួលអ្វីទាំងអស់ សម្រាប់កម្លាំងកាយរបស់យើង នៅក្នុងសាសនាចក្រទេ តើយើងបានប្រយោជន៍អ្វីដែលធ្វើការនៅក្នុងសាសនាចក្រ លើកលែងតែប្រកាសប្រាប់សេចក្ដីពិត ដើម្បីយើងអាចបានអររីករាយក្នុងកសេចក្ដីអំណររបស់បងប្អូនយើងប៉ុណ្ណោះ?
៣៥លំដាប់នោះ ហេតុអ្វីបានជាអ្នកនិយាយថា យើងផ្សាយប្រាប់ប្រជាជននេះ ដើម្បីរកកម្រៃ នៅពេលដែលខ្លួនអ្នកផ្ទាល់ក៏ដឹងថា យើងមិនបានទទួលកម្រៃទេនោះ? ហើយឥឡូវនេះ តើអ្នកជឿថា យើងបញ្ឆោតប្រជាជននេះ ដែលបណ្ដាលឲ្យមានសេចក្ដីអំណរក្នុងចិត្តគេបែបនេះឬ?
៣៦ហើយកូរីហូរបានឆ្លើយតបទៅលោកថា បាទ។
៣៧ហើយលំដាប់នោះ អាលម៉ាបាននិយាយទៅវាថា ៖ តើអ្នកជឿថាមានព្រះទេ?
៣៨ហើយវាឆ្លើយថា ទេ។
៣៩ឥឡូវនេះ អាលម៉ាបាននិយាយទៅវាថា ៖ តើអ្នកនឹងបដិសេធទៀតថា គ្មានព្រះ ហើយក៏បដិសេធផងដែរថា គ្មានព្រះគ្រីស្ទឬ? ត្បិតមើលចុះ ខ្ញុំប្រាប់អ្នកថា ខ្ញុំដឹងថាមានព្រះមួយអង្គ ហើយក៏ដឹងផងថា ព្រះគ្រីស្ទនឹងយាងមក។
៤០ហើយឥឡូវនេះ តើអ្នកមានភស្តុតាងអ្វី ដែលថាគ្មានកព្រះ ឬថា ព្រះគ្រីស្ទនឹងពុំយាងមកទេនោះ? ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានភស្តុតាងអ្វីទាំងអស់ លើកលែងតែពាក្យរបស់អ្នកប៉ុណ្ណោះ។
៤១ប៉ុន្តែមើលចុះ ខ្ញុំមានគ្រប់ការណ៍ទាំងអស់ដែលជាកទីបន្ទាល់ថា ការណ៍ទាំងនេះពិត ហើយអ្នកក៏មានគ្រប់ការណ៍ទាំងអស់ជាទីបន្ទាល់ដល់អ្នកថា ការណ៍ទាំងនោះពិតដែរ ហើយតើអ្នកនឹងបដិសេធការណ៍ទាំងនោះឬ? តើអ្នកជឿទេថាការណ៍ទាំងនេះពិត?
៤២មើលចុះ ខ្ញុំដឹងថា អ្នកជឿ តែអ្នកត្រូវវិញ្ញាណភូតកុហកចូលក្នុងខ្លួនអ្នក ហើយអ្នកបានច្រានចោលព្រះវិញ្ញាណនៃព្រះ ដើម្បីកុំឲ្យព្រះវិញ្ញាណមានកន្លែងនៅក្នុងអ្នក ប៉ុន្តែអារក្សមានអំណាចទៅលើអ្នក ហើយវានាំអ្នកទៅគ្រប់កន្លែងដោយធ្វើនូវគ្រប់កលល្បិច ដើម្បីវាអាចបំផ្លាញកូនចៅនៃព្រះចោល។
៤៣ហើយឥឡូវនេះ កូរីហូរបាននិយាយទៅអាលម៉ាថា ៖ បើសិនជាលោកបង្ហាញខ្ញុំនូវកទីសម្គាល់មួយ ដើម្បីឲ្យខ្ញុំអាចបានបរិវត្តថា មានព្រះមួយអង្គ មែនហើយ ចូរបង្ហាញខ្ញុំថា ទ្រង់មានព្រះចេស្ដា ហើយនៅពេលនោះ ខ្ញុំនឹងត្រូវបានបរិវត្តអំពីសេចក្ដីពិតនៃសម្ដីរបស់លោក។
៤៤ប៉ុន្តែ អាលម៉ាបាននិយាយទៅវាថា ៖ អ្នកបានទទួលទីសម្គាល់ល្មមគ្រប់គ្រាន់ហើយ តើអ្នកចង់សាកល្បងព្រះរបស់អ្នកធ្វើអ្វី? តើអ្នកនៅតែនិយាយថា ចូរបង្ហាញខ្ញុំនូវទីសម្គាល់មួយ នៅពេលដែលអ្នកមានទីបន្ទាល់នៃបងប្អូនរបស់អ្នកកអស់ទាំងនេះ និងអស់ទាំងពួកព្យាការីដ៏បរិសុទ្ធផងឬ? បទគម្ពីរទាំងឡាយត្រូវបានបើកត្រដាងនៅចំពោះអ្នក មែនហើយ ហើយគ្រប់ការណ៍ខទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន មែនហើយ ហើយសូម្បីតែផែនដី និងរបស់សព្វសារពើដែលនៅលើផ្ទៃគផែនដី មែនហើយ និងឃចលនារបស់ផែនដី មែនហើយ ព្រមទាំងងពិភពទាំងអស់ ដែលធ្វើចលនាតាមទម្រង់ធម្មតារបស់គេ ក៏ធ្វើជាសាក្សីថា មានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ។
៤៥ហើយតើអ្នកនៅតែដើរគ្រប់កន្លែង ដឹកនាំចិត្តប្រជាជននេះឲ្យវង្វេង ដោយធ្វើបន្ទាល់ទៅកាន់គេថាគ្មានព្រះឬ? ហើយតើអ្នកនៅតែបដិសេធនឹងសាក្សីអស់ទាំងនេះឬ? ហើយវានិយាយថា ៖ បាទ ខ្ញុំនឹងបដិសេធ លើកលែងតែលោកនឹងបង្ហាញទីសម្គាល់មួយដល់ខ្ញុំ។
៤៦ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបាននិយាយទៅវាថា ៖ មើលចុះ ខ្ញុំព្រួយចិត្តដោយព្រោះអ្នកមានចិត្តរឹងរូស មែនហើយ ដោយព្រោះអ្នកនៅតែទាស់នឹងវិញ្ញាណនៃការពិត ដើម្បីឲ្យព្រលឹងអ្នកត្រូវបំផ្លាញបង់។
៤៧ប៉ុន្តែមើលចុះ ជាការកប្រសើរបើព្រលឹងអ្នកត្រូវបាត់បង់ ជាជាងទុកឲ្យរូបអ្នកធ្វើជាផ្លូវនាំព្រលឹងជាច្រើនទៅក្នុងការបំផ្លិចបំផ្លាញដោយការភូតកុហករបស់អ្នក និងដោយពាក្យបញ្ចើចបញ្ចើរបស់អ្នក ហេតុដូច្នេះហើយ បើសិនជាអ្នកនឹងបដិសេធទៀត មើលចុះ ព្រះទ្រង់នឹងវាយអ្នកដើម្បីឲ្យអ្នកក្លាយទៅជាគ ដើម្បីកុំឲ្យអ្នកបើកមាត់អ្នកទៀត ដើម្បីកុំឲ្យអ្នកបញ្ឆោតប្រជាជននេះទៀតឡើយ។
៤៨ឥឡូវនេះ កូរីហូរបាននិយាយទៅលោកថា ៖ ខ្ញុំមិនបដិសេធថា មានព្រះរស់នៅទេ តែខ្ញុំមិនជឿថា មានព្រះមួយអង្គឡើយ ហើយខ្ញុំក៏និយាយផងថា លោកមិនដឹងថា មានព្រះទេ ហើយលើកលែងតែលោកបង្ហាញទីសម្គាល់មួយដល់ខ្ញុំ នោះខ្ញុំនឹងពុំជឿឡើយ។
៤៩ឥឡូវនេះ អាលម៉ាបាននិយាយទៅវាថា ៖ នេះខ្ញុំនឹងឲ្យអ្នកទុកជាទីសម្គាល់មួយថា អ្នកនឹងត្រូវក្លាយទៅជាកគ ស្របតាមពាក្យសម្ដីរបស់ខ្ញុំ ហើយខ្ញុំនិយាយថាដោយនូវព្រះនាមនៃព្រះ អ្នកនឹងត្រូវក្លាយជាគ ដើម្បីកុំឲ្យអ្នកចេញវាចាបានទៀតឡើយ។
៥០ឥឡូវនេះ កាលអាលម៉ាបាននិយាយពាក្យទាំងនេះហើយ នោះកូរីហូរក៏ក្លាយទៅជាគ ដើម្បីកុំឲ្យវាអាចចេញវាចាបានទៀតឡើយ ស្របតាមពាក្យសម្ដីរបស់អាលម៉ា។
៥១ហើយឥឡូវនេះ កាលមេចៅក្រមបានឃើញការណ៍នេះហើយ នោះលោកក៏លូកដៃមកសរសេរឲ្យកូរីហូរមើលថា ៖ តើអ្នកត្រូវបានបរិវត្តអំពីព្រះចេស្ដានៃព្រះហើយឬនៅ? តើអ្នកណាទៅដែលអ្នកចង់ឲ្យអាលម៉ាបង្ហាញទីសម្គាល់របស់លោក? តើអ្នកចង់ឲ្យលោកធ្វើឲ្យអ្នកផ្សេងទៀតវេទនា ដើម្បីបង្ហាញទីសម្គាល់មួយដល់អ្នកឬ? មើលចុះ លោកបានបង្ហាញទីសម្គាល់មួយដល់អ្នកហើយ ហើយឥឡូវនេះ តើអ្នកចង់ប្រកែកទៀតឬ?
៥២ហើយកូរីហូរបានលូកដៃមកសរសេរថា ៖ ខ្ញុំដឹងថា ខ្ញុំគ ព្រោះខ្ញុំពុំអាចនិយាយបាន ហើយខ្ញុំដឹងថា គ្មានអ្វីសោះឡើយ លើកលែងតែព្រះចេស្ដានៃព្រះប៉ុណ្ណោះ ដែលអាចនាំការណ៍នេះមកលើខ្ញុំបាន មែនហើយ ហើយខ្ញុំកបានដឹងជារហូតមកថា មានព្រះមួយអង្គមែន។
៥៣ប៉ុន្តែមើលចុះ អារក្សបានកបញ្ឆោតខ្ញុំ ព្រោះវាខបានលេចមកឲ្យខ្ញុំឃើញនៅក្នុងរូបរាងជាទេវតាមួយរូប ហើយបាននិយាយមកខ្ញុំថា ៖ ចូរអ្នកទៅទាមទារប្រជាជននេះមកវិញ ព្រោះពួកគេទាំងអស់គ្នាបានដើរវង្វេងតាមព្រះដ៏ពុំស្គាល់មួយអង្គ។ ហើយវាបានប្រាប់ ខ្ញុំថា ៖ គឺគគ្មានព្រះទេ មែនហើយ វាបានបង្រៀនខ្ញុំនូវអ្វីៗដែលខ្ញុំត្រូវនិយាយ។ ហើយខ្ញុំបានបង្រៀនពាក្យពេចន៍របស់វា ហើយខ្ញុំបានបង្រៀនពាក្យទាំងនោះ ព្រោះអីពាក្យទាំងនោះធ្វើឲ្យស្កប់ស្កល់ដល់គំនិតខាងឃរូបកាយ ហើយខ្ញុំបានបង្រៀនពាក្យទាំងនោះ រហូតដល់ខ្ញុំបានទទួលការជោគជ័យដ៏ច្រើន ដរាបដល់ខ្ញុំជឿមែនទែនថា ពាក្យទាំងនោះពិត ហើយដោយហេតុនេះ ខ្ញុំតទល់នឹងសេចក្ដីពិត រហូតដល់ខ្ញុំបាននាំមកនូវបណ្ដាសាដ៏ធំនេះមកលើខ្លួន។
៥៤ឥឡូវនេះ កាលវាបាននិយាយយ៉ាងនេះហើយ នោះវាក៏បានសុំអង្វរអាលម៉ាឲ្យអធិស្ឋានដល់ព្រះ ដើម្បីឲ្យពាក្យបណ្ដាសានេះបានដកចេញពីវា។
៥៥តែអាលម៉ាបាននិយាយទៅវាថា ៖ បើសិនជាពាក្យបណ្ដាសានេះត្រូវដកចេញពីអ្នក នោះអ្នកច្បាស់ជានឹងដឹកនាំចិត្តប្រជាជននេះឲ្យវង្វេងទៀត ហេតុដូច្នេះហើយ ពាក្យបណ្ដាសានេះត្រូវដាក់លើអ្នក តាមព្រះហឫទ័យនៃព្រះចុះ។
៥៦ហើយហេតុការណ៍បានកើតឡើងថា ពាក្យបណ្ដាសានេះក៏ពុំបានដកចេញពីកូរីហូរទេ តែវាត្រូវគេបណ្ដេញចេញ ហើយដើរពីផ្ទះមួយទៅផ្ទះមួយ សុំទានរកអាហារចិញ្ចឹមខ្លួន។
៥៧ឥឡូវនេះ ដំណឹងអំពីអ្វីៗដែលបានកើតឡើងដល់កូរីហូរនេះ បានផ្សាយភ្លាមៗទូទៅអស់ទាំងដែនដី មែនហើយ សេចក្ដីប្រកាសត្រូវបានផ្សាយដោយមេចៅក្រមទៅដល់អស់ទាំងប្រជាជននៅក្នុងដែនដី ដោយប្រកាសទៅដល់ពួកជនដែលបានជឿដល់ពាក្យពេចន៍របស់កូរីហូរថា ពួកគេត្រូវតែប្រែចិត្តឲ្យបានឆាប់រហ័ស ក្រែងលោសេចក្ដីជំនុំជំរះដដែលនេះ នឹងធ្លាក់មកលើពួកគេដែរ។
៥៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេទាំងអស់គ្នាត្រូវបានបរិវត្តអំពីអំពើទុច្ចរិតរបស់កូរីហូរ ហេតុដូច្នេះហើយ ពួកគេទាំងអស់គ្នាបានប្រែចិត្តជឿដល់ព្រះអម្ចាស់ទៀត ហើយការណ៍នេះបានបញ្ចប់អំពើទុច្ចរិតតាមរបៀបកូរីហូរ។ ហើយកូរីហូរបានដើរពីផ្ទះមួយទៅផ្ទះមួយ សុំទានអាហារយកមកចិញ្ចឹមជីវិត។
៥៩ហើយហេតុការណ៍បានកើតឡើងថា នៅពេលវាចេញទៅក្នុងចំណោមប្រជាជន មែនហើយ គឺក្នុងចំណោមប្រជាជនដែលបានបំបែកខ្លួនចេញពីពួកសាសន៍នីហ្វៃ ហើយបានហៅខ្លួនគេថា ពួកសាសន៍សូរាំ ដែលត្រូវបានដឹកនាំ ដោយបុរសម្នាក់ឈ្មោះ សូរាំ — ហើយពេលដែលវាចេញទៅក្នុងចំណោមពួកនេះ មើលចុះ វាត្រូវមនុស្សរត់ជាន់លើរហូតដល់ស្លាប់។
៦០ម្ល៉ោះហើយ យើងឃើញទីបញ្ចប់របស់វា ដែលបានបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ ម្ល៉ោះហើយ យើងឃើញថា កអារក្សពុំដែលខគាំទ្រដល់កូនចៅរបស់វាទេនៅថ្ងៃចុងក្រោយបង្អស់ តែវាទាញពួកគេយ៉ាងឆាប់រហ័សទៅកាន់គស្ថាននរកវិញ៕