ជំពូកទី ៣
ពួកសាសន៍អាំលីសៃបានគូសខ្លួនតាមពាក្យព្យាករណ៍ — ពួកលេមិនត្រូវបណ្ដាសាមកពីការបះបោររបស់ពួកគេ — មនុស្សលោកនាំបណ្ដាសាមកលើខ្លួនឯង — ពួកនីហ្វៃមានជ័យជម្នះលើកងទ័ពសាសន៍លេមិនមួយទៀត។ ប្រមាណជាឆ្នាំ ៨៧–៨៦ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកនីហ្វៃដែលពុំត្រូវបានស្លាប់កដោយគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាម នោះបានកប់ពួកអ្នកដែលត្រូវបានស្លាប់ — ឥឡូវនេះ ចំនួនអ្នកដែលត្រូវបានស្លាប់នោះមានច្រើនណាស់មិនអាចរាប់បានឡើយ — ក្រោយពីគេបានកប់ពួកអ្នកស្លាប់រួចស្រេចហើយ នោះពួកគេទាំងអស់គ្នាបានត្រឡប់ទៅដែនដីគេ ហើយទៅរកផ្ទះគេ និងប្រពន្ធគេ និងកូនចៅគេវិញ។
២ឥឡូវនេះ មានស្ត្រី និងក្មេងៗជាច្រើន ដែលត្រូវបានស្លាប់ដោយដាវ ព្រមទាំងភាគច្រើននៃហ្វូងចៀមគេ និងហ្វូងគោគេផង ហើយព្រមទាំងភាគច្រើននៃស្រែចម្ការគេក៏ត្រូវបំផ្លាញចោលដែរ ព្រោះស្រែចម្ការទាំងនោះត្រូវកងទ័ពដើរទន្ទ្រានលើ។
៣ហើយឥឡូវនេះ ពួកលេមិន និងពួកអាំលីសៃភាគច្រើន ដែលត្រូវបានស្លាប់នៅឯច្រាំងទន្លេស៊ីដូន នោះក៏ត្រូវបោះចោលទៅក្នុងទឹកកទន្លេស៊ីដូន ហើយមើលចុះ ឆ្អឹងរបស់គេនៅក្នុងទីជម្រៅនៃខសមុទ្រ ឯឆ្អឹងទាំងនោះមានច្រើនណាស់។
៤ឯកពួកអាំលីសៃក៏ត្រូវញែកចេញពីពួកនីហ្វៃ ព្រោះគេបានខគូសពណ៌ក្រហមនៅលើថ្ងាសគេ តាមរបៀបពួកសាសន៍លេមិន ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេមិនបានកោរសក់ដូចពួកលេមិនដែរ។
៥ឥឡូវនេះ ពួកលេមិនកោរសក់ ហើយពួកគេនៅកអាក្រាត លើកលែងតែប៉ឹងស្បែកនៅជុំវិញចង្កេះ ហើយមានស្ពាយគ្រឿងអាវុធជុំវិញខ្លួនផង ហើយមានធ្នូរបស់គេ និងព្រួញរបស់គេ និងក្រួសរបស់គេ និងខ្សែដង្ហក់របស់គេជាដើម។
៦ហើយស្បែកពួកលេមិនមានពណ៌ក្រមៅស្របតាមគំនូសចំណាំ ដែលមានដាក់ទៅលើពួកអយ្យកោគេ គឺជាកការបណ្ដាសាដល់គេ មកពីការរំលងរបស់គេ និងការបះបោររបស់គេ ទាស់នឹងប្អូនៗគេ ដូចជានីហ្វៃ យ៉ាកុប និងយ៉ូសែប និងសាំ ដែលជាមនុស្សសុចរិត ហើយបរិសុទ្ធ។
៧ហើយពួកបងប្អូនគេបានស្វែងរកផ្លូវបំផ្លាញគេចោល ហេតុដូច្នេះហើយ ពួកគេត្រូវបណ្ដាសា ហើយព្រះអម្ចាស់ដ៏ជាព្រះទ្រង់បានកគូសចំណាំលើគេ មែនហើយ លើលេមិន និងលេមយួល ព្រមទាំងកូនប្រុសទាំងឡាយរបស់អ៊ីសម៉ាអែលផង និងលើស្ត្រីៗនៃពួកអ៊ីសម៉ាអែលដែរ។
៨ហើយការណ៍នេះបានធ្វើឡើង ដើម្បីឲ្យពូជគេអាចបានញែកចេញ ពីកូនចៅរបស់ប្អូនៗគេ ដើម្បីព្រះអម្ចាស់ទ្រង់អាចរក្សា រាស្ត្ររបស់ទ្រង់ទុក ដើម្បីកុំឲ្យពួកគេទៅកលាយឡំ ហើយជឿខសណ្ដាប់ដ៏ខុសឆ្គងទាំងឡាយ ដែលនឹងនាំគេទៅកាន់សេចក្ដីបំផ្លិច បំផ្លាញនោះ។
៩ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលបានលាយទឹកកាមរបស់ខ្លួនទៅជាមួយនឹងពួកលេមិន អ្នកនោះក៏បាននាំ បណ្ដាសាមកលើពូជរបស់ខ្លួនដែរ។
១០ហេតុដូច្នេះហើយ បើអ្នកណាបណ្ដោយឲ្យពួកលេមិនដឹកនាំទៅ នោះនឹងត្រូវបានហៅតាមឈ្មោះនោះ ហើយនឹងមានគំនូស ដៅនៅលើអ្នកនោះផង។
១១ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលមិនជឿតាមកសណ្ដាប់នៃពួកលេមិន តែជឿតាមបញ្ជីទាំងនោះ ដែលត្រូវបានយកចេញពីដែនដីយេរូសាឡិមមក ហើយជឿដល់សណ្ដាប់នៃពួកអយ្យកោរបស់គេវិញ ដែលជាសណ្ដាប់ដ៏ត្រូវ ហើយជឿតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ព្រមទាំងកាន់តាមព្រះបញ្ញត្តិផង អ្នកនោះហើយដែលត្រូវបានហៅថា ពួកសាសន៍នីហ្វៃ ឬប្រជាជននីហ្វៃ ចាប់តាំងពីពេលនោះតទៅ —
១២គឺពួកគេនេះហើយដែលបានកត់បញ្ជីទាំងឡាយទុក គឺជាបញ្ជីកដ៏ពិតអំពីប្រជាជនគេ និងព្រមទាំងអំពីពួកសាសន៍លេមិនផង។
១៣ឥឡូវនេះ យើងត្រឡប់មកឯពួកអាំលីសៃវិញ ព្រោះពួកគេក៏មានកគំនូសលើខ្លួនគេដែរ មែនហើយ គេគូសគំនូសលើខ្លួនគេ មែនហើយ គឺជាគំនូសក្រហមមួយនៅលើថ្ងាសគេ។
១៤ម្ល៉ោះហើយ ព្រះបន្ទូលនៃព្រះត្រូវបានបំពេញ ត្បិតព្រះបន្ទូលទាំងនេះហើយដែលទ្រង់បានប្រាប់ទៅនីហ្វៃថា ៖ មើលចុះ យើងបានដាក់បណ្ដាសាដល់ពួកលេមិន ហើយយើងនឹងគូសចំណាំលើគេ ដើម្បីពួកគេ និងពូជគេត្រូវបានញែកចេញពីពួកអ្នក និងពូជអ្នកចាប់ពីពេលនេះ និងរៀងរហូតតទៅ លើកលែងតែពួកគេប្រែចិត្តចំពោះអំពើទុច្ចរិតរបស់គេ ហើយកបែរមករកយើងវិញ ទើបយើងអាចមានសេចក្ដីមេត្តាករុណាទៅលើគេ។
១៥ហើយម្យ៉ាងទៀត ៖ យើងនឹងគូសចំណាំលើជនណា ដែលលាយទឹកកាមរបស់ខ្លួនទៅជាមួយនឹងបងៗរបស់អ្នក ដើម្បីឲ្យពួកគេអាចត្រូវបណ្ដាសាផងដែរ។
១៦ហើយម្យ៉ាងទៀត ៖ យើងនឹងគូសចំណាំលើជនណា ដែលប្រឆាំងនឹងអ្នក និងពូជអ្នក។
១៧ហើយម្យ៉ាងទៀត យើងប្រាប់ថា អ្នកណាដែលចាកចេញពីអ្នកទៅ នោះនឹងឈប់បានហៅថាជាពូជអ្នកទៀតហើយ ហើយ យើងនឹងប្រទានពរដល់អ្នក ហើយដល់អ្នកណាដែលមានឈ្មោះថាជាពូជអ្នក ចាប់ពីពេលនេះ និងរៀងរហូតតទៅ ហើយនេះគឺជា សេចក្ដីសន្យាទាំងឡាយ នៃព្រះអម្ចាស់ចំពោះនីហ្វៃ និងពូជរបស់លោក។
១៨ឥឡូវនេះ ពួកអាំលីសៃពុំបានដឹងថា គេកំពុងតែបំពេញនូវព្រះបន្ទូលទាំងឡាយនៃព្រះ នៅពេលពួកគេចាប់ផ្ដើមគូសលើថ្ងាស គេនោះឡើយ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេកបានបះបោរចេញមុខមកទាស់នឹងព្រះដែរ ហេតុដូច្នេះហើយ ជាការចាំបាច់ ដែលបណ្ដាសាត្រូវធ្លាក់មកលើពួកគេ។
១៩ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាឃើញថា ពួកគេបានទាញយកកបណ្ដាសាមកលើខ្លួនឯង ហើយក៏ដូច្នោះដែរ គឺអ្នកណាដែលត្រូវ បណ្ដាសា ក៏នាំការកាត់ទោសមកដាក់លើខ្លួនឯងផ្ទាល់។
២០ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា មិនជាច្រើនថ្ងៃបន្ទាប់ពីចម្បាំង ដែលបានច្បាំងនៅលើដែនដីសារ៉ាហិមឡា ដោយពួកលេមិន និងពួកអាំលីសៃ នោះមានកងទ័ពលេមិន កងផ្សេងមួយទៀត បានមកវាយមកលើប្រជាជននីហ្វៃនៅត្រង់កន្លែងកដដែល ដែលកងទ័ពមុនបានជួបនឹងពួកអាំលីសៃនោះ។
២១ហើយហេតុការណ៍បានកើតឡើងថា មានទ័ពមួយកងត្រូវបានចាត់ឲ្យទៅរុញច្រានពួកគេចេញពីដែនដី។
២២ឥឡូវនេះ អាលម៉ា ដែលត្រូវករបួសផ្ទាល់ ពុំបានឡើងទៅច្បាំងនឹងពួកលេមិនពេលនេះទេ
២៣ប៉ុន្តែ លោកបានបញ្ជាឲ្យកងទ័ពជាច្រើនទៅតទល់នឹងពួកគេ ហើយពួកគេបានឡើងទៅ ហើយបានសម្លាប់ពួកលេមិនអស់ជាច្រើននាក់ ហើយបានរុញច្រានពួកដែលនៅសល់ទាំងប៉ុន្មាន ឲ្យចេញទៅក្រៅព្រំប្រទល់ដែនដីគេវិញ។
២៤ហើយបន្ទាប់មក ពួកគេបានត្រឡប់មកវិញ ហើយបានចាប់ផ្ដើមកសាងសេចក្ដីសុខសាន្ត នៅលើដែនដីវិញទៀត ដោយពុំមានបន្ទូលរឿងអ្វីទៀត ជាមួយនឹងពួកខ្មាំងសត្រូវរបស់គេអស់មួយរយៈ។
២៥ឥឡូវនេះ ការណ៍អស់ទាំងនេះត្រូវបានកើតឡើង មែនហើយ អស់ទាំងសង្គ្រាម និងការទាស់ទែងគ្នា បានចាប់ផ្ដើមឡើង ហើយក៏ចប់ទៅ នៅឆ្នាំទីប្រាំក្នុងរជ្ជកាលនៃពួកចៅក្រម។
២៦ហើយនៅក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ មានព្រលឹងរាប់ពាន់ និងរាប់ម៉ឺន ត្រូវបានបញ្ជូនទៅឯបរលោកដ៏នៅអស់កល្បជានិច្ច ដើម្បីពួកគេអាចច្រូតនូវករង្វាន់ទាំងឡាយ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន បើសិនជាពួកគេល្អ ឬក៏បើសិនជាពួកគេអាក្រក់ នោះនឹងបានច្រូតសុភមង្គលដ៏អស់កល្បជានិច្ច ឬក៏សេចក្ដីវេទនាដ៏អស់កល្បជានិច្ច ស្របតាមវិញ្ញាណដែលគេបានចុះធ្វើតាម ថាតើជាវិញ្ញាណល្អ ឬជាវិញ្ញាណអាក្រក់វិញ។
២៧ត្បិតមនុស្សគ្រប់រូបទទួលកឈ្នួលពីអ្នកណាដែលគេចុះខធ្វើតាម ហើយនេះគឺស្របតាមពាក្យទាំងឡាយនៃវិញ្ញាណនៃការព្យាករណ៍ ហេតុដូច្នេះហើយ សូមឲ្យបានតាមការពិតចុះ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីប្រាំក្នុងរជ្ជកាលនៃពួកចៅក្រមទៅ៕