ជំពូកទី ២៣
សេរីភាពខាងសាសនាត្រូវបានប្រកាស — ពួកសាសន៍លេមិននៅលើដែនដី និងនៅទីក្រុងទាំងប្រាំពីរបានប្រែចិត្តជឿ — ពួកគេហៅខ្លួនគេថា ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ហើយបានរួចផុតពីពាក្យបណ្ដាសា — ពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុន បដិសេធសេចក្ដីពិត។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ស្ដេចនៃពួកលេមិនចេញកការប្រកាសមួយទៅក្នុងចំណោមប្រជាជនទាំងអស់របស់ទ្រង់ថា ពួកគេមិនត្រូវប៉ះពាល់អាំម៉ូន ឬអើរ៉ុន ឬអោមណើរ ឬហិមណៃ ឬក៏បងប្អូនរបស់គេណាមួយ ដែលដើរផ្សាយព្រះបន្ទូលនៃព្រះឡើយ ទោះជាពួកគេនៅក្នុងទីណា ឬណាមួយនៃដែនដីរបស់គេក៏ដោយ។
២មែនហើយ ទ្រង់បានចេញជាក្រឹត្យមួយនៅក្នុងចំណោមពួកគេថា ពួកគេមិនត្រូវដាក់ដៃទៅលើគេ ដើម្បីចងគេ ឬដាក់គេទៅក្នុងគុកឡើយ ហើយពួកគេក៏មិនត្រូវស្ដោះដាក់អ្នកទាំងនោះ ឬវាយដំគេ ឬបណ្ដេញគេចេញពីសាលាប្រជុំទាំងឡាយរបស់ខ្លួន ឬធ្វើទុក្ខដល់គេឡើយ ហើយពួកគេក៏មិនត្រូវចោលអ្នកទាំងនោះនឹងថ្មដែរ តែត្រូវឲ្យអ្នកទាំងនោះចេញចូលតាមផ្ទះគេបានដោយសេរី និងព្រះវិហារបរិសុទ្ធទាំងឡាយរបស់គេ និងទីបរិសុទ្ធទាំងឡាយរបស់គេផង។
៣ម្ល៉ោះហើយ ទើបពួកគេអាចទៅផ្សាយព្រះបន្ទូលតាមចំណង់របស់គេ ព្រោះស្ដេចបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ព្រមទាំងរាជវង្សារបស់ទ្រង់ទាំងអស់ផង ហេតុដូច្នេះហើយ ទ្រង់បានចេញការប្រកាសមួយទៅកាន់ប្រជាជនរបស់ទ្រង់ទូទៅទាំងដែនដី ដើម្បីកុំឲ្យព្រះបន្ទូលនៃព្រះអាចបានជួបប្រទះនឹងឧបសគ្គ តែសូមឲ្យព្រះបន្ទូលបានផ្សាយទូទៅអស់ទាំងដែនដីវិញ ដើម្បីឲ្យប្រជាជនរបស់ទ្រង់អាចបានបរិវត្តអំពីកសណ្ដាប់អាក្រក់ទាំងឡាយ នៃពួកអយ្យកោរបស់គេ ហើយដើម្បីឲ្យពួកគេអាចបានបរិវត្តថា គេទាំងអស់គ្នាជាបងប្អូននឹងគ្នា ហើយដើម្បីកុំឲ្យគេធ្វើឃាត ឬប្លន់ ឬលួច ឬផិតគ្នា ឬប្រព្រឹត្តអំពើទុច្ចរិតបែបណាមួយឡើយ។
៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលស្ដេចបានចេញសេចក្ដីប្រកាសនេះហើយ នោះអើរ៉ុន និងបងប្អូនលោក ក៏ទៅពីក្រុងមួយទៅក្រុងមួយ និងពីទីថ្វាយបង្គំមួយទៅទីថ្វាយបង្គំមួយ ដោយតាំងសាសនាចក្រទាំងឡាយ ហើយតែងតាំងពួកសង្ឃ និងពួកគ្រូបង្រៀនទូទៅទាំងដែនដីនៅក្នុងចំណោមពួកលេមិន ដើម្បីផ្សាយ ហើយបង្រៀនព្រះបន្ទូលនៃព្រះនៅក្នុងចំណោមពួកគេ ម្ល៉ោះហើយ ពួកគេបានចាប់ផ្ដើមមានជោគជ័យដ៏ធំ។
៥ហើយមនុស្សរាប់ពាន់នាក់ ត្រូវបាននាំមកឲ្យស្គាល់ព្រះអម្ចាស់ មែនហើយ មនុស្សរាប់ពាន់នាក់ត្រូវបាននាំមកឲ្យជឿដល់កសណ្ដាប់ទាំងឡាយរបស់ពួកសាសន៍នីហ្វៃ ហើយពួកគេត្រូវបានបង្រៀនពីខបញ្ជីទាំងឡាយ និងសេចក្ដីព្យាករណ៍ទាំងឡាយ ដែលបានបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។
៦ហើយប្រាកដដូចជាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ ក៏មានមនុស្សជាច្រើនបានជឿ ឬក៏មនុស្សជាច្រើន ដែលត្រូវបាននាំមកឲ្យស្គាល់សេចក្ដីពិត តាមរយៈការផ្សាយរបស់អាំម៉ូន និងបងប្អូនលោក ស្របតាមវិញ្ញាណនៃវិវរណៈ និងវិញ្ញាណនៃការព្យាករណ៍ និងព្រះចេស្ដានៃព្រះ ដែលសម្ដែងអព្ភូតហេតុនៅក្នុងពួកគេ — មែនហើយ ខ្ញុំសូមប្រាប់អ្នកថា ដរាបណាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ គឺដរាបណាមានពួកលេមិនជាច្រើនបានជឿតាមការផ្សាយរបស់គេ ហើយបានកប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះពួកគេខពុំបោះបង់ចោល សាសនាឡើយ។
៧ព្រោះពួកគេបានក្លាយទៅជាប្រជាជនមួយដ៏សុចរិត ពួកគេបានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ ដែលកុំឲ្យពួកគេប្រយុទ្ធនឹងព្រះ ឬតតាំងនឹងបងប្អូនរបស់គេទៀតឡើយ។
៨ឥឡូវនេះ កពួកអ្នកទាំងនេះហើយដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ គឺ ៖
៩ប្រជាជននៃពួកសាសន៍លេមិន ដែលនៅលើដែនដីអ៊ីសម៉ាអែល
១០ហើយព្រមទាំងប្រជាជននៃពួកសាសន៍លេមិន ដែលនៅលើដែនដីមិឌដូណៃផង
១១ហើយព្រមទាំងប្រជាជននៃពួកសាសន៍លេមិន ដែលនៅក្នុងទីក្រុងនីហ្វៃផង
១២ហើយព្រមទាំងប្រជាជននៃពួកសាសន៍លេមិន ដែលនៅលើដែនដីសៃឡោម និងពួកអ្នកដែលនៅលើដែនដីសេមឡុន និងនៅក្នុងទីក្រុងលេមយួល និងនៅក្នុងទីក្រុងកស៊ិមណៃឡោមផង។
១៣ហើយនោះគឺជាឈ្មោះនៃទីក្រុងទាំងឡាយរបស់ពួកលេមិន ដែលបានកប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយនោះគឺជាពួកអ្នកដែលបានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេចុះ មែនហើយ គឺគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមទាំងអស់របស់គេ ហើយពួកគេសុទ្ធតែជាសាសន៍លេមិនទាំងអស់។
១៤ឯពួកសាសន៍អាម៉ាលេកៃ មិនបានកប្រែចិត្តជឿទេ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ ឯពួកសាសន៍ខអាមូឡុនក៏ដូច្នោះដែរ ប៉ុន្តែពួកគេបានធ្វើចិត្តរឹងរូស និងចិត្តនៃពួកលេមិនផងដែលនៅលើភូមិនៃដែនដីនោះ ដែលគេអាស្រ័យរស់នៅ មែនហើយ និងអស់ទាំងភូមិរបស់គេ និងអស់ទាំងទីក្រុងរបស់គេ។
១៥ហេតុដូច្នេះហើយ ទើបយើងបានរាប់ឈ្មោះអស់ទាំងទីក្រុងនៃពួកលេមិន ដែលបានប្រែចិត្ត ហើយបានស្គាល់សេចក្ដីពិត ហើយបានប្រែចិត្តជឿ។
១៦ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ស្ដេច និងពួកអ្នកដែលបានប្រែចិត្តជឿ គេមានបំណងចង់បានឈ្មោះមួយ ដើម្បីពួកគេអាចញែកចេញពីបងប្អូនគេ ហេតុដូច្នេះហើយ ស្ដេចបានពិភាក្សាជាមួយនឹងអើរ៉ុន និងពួកសង្ឃជាច្រើនអំពីឈ្មោះណាមួយ ដែលពួកគេគួរដាក់យកដើម្បីគេអាចញែកចេញ។
១៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានហៅខ្លួនគេថា កពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ហើយពួកគេក៏បានហៅតាម ឈ្មោះនេះ ហើយឈប់ហៅថាជាពួកសាសន៍លេមិនតទៅទៀតហើយ។
១៨ហើយពួកគេបានចាប់ផ្ដើមក្លាយទៅជាប្រជាជនមួយដ៏មានចិត្តឧស្សាហ៍ មែនហើយ ហើយពួកគេជាមិត្តនឹងពួកសាសន៍នីហ្វៃ ហេតុដូច្នេះហើយ ពួកគេបានបើកការទាក់ទងជាមួយនឹងពួកគេ ឯកពាក្យបណ្ដាសានៃព្រះ ក៏ឈប់តាមពួកគេទៀតដែរ៕