ជំពូកទី ៦
យ៉ាកុបតំណាលប្រាប់អំពីប្រវត្តិនៃសាសន៍យូដា គឺ ៖ ការដែលពួកគេជាប់ឃុំឃាំងនៅក្រុងបាប៊ីឡូន និងការវិលត្រឡប់វិញ, ការងារបម្រើ និងការឆ្កាងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល, ជំនួយដែលបានទទួលមកពីពួកសាសន៍ដទៃ និងការសាងឡើងវិញនៅថ្ងៃចុងក្រោយ កាលពួកគេជឿដល់ព្រះមែស៊ី។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ពាក្យសម្ដីរបស់យ៉ាកុប ដែលជាប្អូនរបស់នីហ្វៃ បាននិយាយទៅកាន់ប្រជាជននីហ្វៃថា ៖
២មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំ យ៉ាកុប ដោយត្រូវបានហៅពីព្រះ ហើយបានតែងតាំងឡើងតាមរបៀបដ៏បរិសុទ្ធរបស់ទ្រង់ ហើយដោយបានញែកចេញដោយបងប្រុសខ្ញុំ គឺនីហ្វៃ ជាអ្នកដែលបងប្អូនរាល់គ្នាចាត់ទុកថាជាកស្ដេច ឬជាអ្នកការពារម្នាក់ ហើយដែលបងប្អូនរាល់គ្នាពឹងផ្អែកទៅលើដើម្បីសន្តិសុខ នោះមើលចុះ បងប្អូនរាល់គ្នាដឹងថា ខ្ញុំបាននិយាយទៅបងប្អូនពីសេចក្ដីដ៏ច្រើនហួសប្រមាណ។
៣ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំនិយាយទៅបងប្អូនម្ដងទៀត ត្បិតខ្ញុំប្រាថ្នានូវសុខុមាលភាពដល់ព្រលឹងទាំងឡាយនៃបងប្អូន។ មែនហើយ ខ្ញុំបារម្ភដ៏ខ្លាំងចំពោះបងប្អូន ហើយបងប្អូនរាល់គ្នាផ្ទាល់ក៏ដឹងថាការណ៍នោះពិតមែន។ ព្រោះខ្ញុំបានទូន្មានបងប្អូនជាញយៗដោយអស់ពីសមត្ថភាព ហើយខ្ញុំបានបង្រៀនបងប្អូនអំពីពាក្យសម្ដីរបស់ឪពុកខ្ញុំ ហើយខ្ញុំបាននិយាយប្រាប់បងប្អូនអំពីការណ៍ទាំងអស់ ដែលបានកត់ត្រាទុកចាប់តាំងពីកំណើតលោកិយមកម្ល៉េះ។
៤ហើយឥឡូវនេះ មើលចុះ ខ្ញុំចង់និយាយប្រាប់បងប្អូនអំពីការណ៍ទាំងឡាយ ដែលកំពុងកើតឡើង និងអំពីការណ៍ទាំងឡាយដែលនឹងកើតឡើង ហេតុដូច្នោះហើយ ខ្ញុំនឹងអានឲ្យបងប្អូនស្ដាប់នូវពាក្យពេចន៍របស់កលោកអេសាយ។ ហើយទាំងនេះគឺជាពាក្យដែលបងប្រុសខ្ញុំ មានប្រាថ្នាចង់ឲ្យខ្ញុំនិយាយប្រាប់បងប្អូន។ ហើយខ្ញុំនិយាយទៅបងប្អូននេះដោយយល់ដល់បងប្អូនរាល់គ្នា ដើម្បីឲ្យបងប្អូនរាល់គ្នាអាចចេះដឹង ហើយសរសើរតម្កើងដល់ព្រះនាម នៃព្រះរបស់អ្នករាល់គ្នា។
៥ហើយឥឡូវនេះ ឯពាក្យពេចន៍ដែលខ្ញុំនឹងអាន គឺជាពាក្យដែលលោកអេសាយបាននិយាយ អំពីវង្សអ៊ីស្រាអែលទាំងអស់ ហេតុដូច្នោះហើយ ពួកគេក៏អាចប្រៀបដូចជាអ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាគឺជាវង្សអ៊ីស្រាអែល ហើយមានការណ៍ជាច្រើនដែលលោកអេសាយបាននិយាយ ដែលអាចប្រៀបដូចទៅនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាវង្សអ៊ីស្រាអែល។
៦ហើយឥឡូវនេះ ពាក្យទាំងនោះមានដូចតទៅគឺ ៖ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលកដូច្នេះថា ៖ មើលចុះ យើងនឹងបោយដៃហៅអស់ទាំងពួកសាសន៍ដទៃ ហើយលើកខទង់ជ័យយើងឡើងសម្រាប់ប្រជាជាតិទាំងឡាយ រួចពួកគេនឹងបីយកកូនប្រុសអ្នកមក ហើយនឹងបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មាគេ។
៧ហើយពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្ដាយបំបៅអ្នក ពួកគេនឹងក្រាបផ្កាប់មុខដល់ដីនៅចំពោះមុខអ្នក ហើយនឹងលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ ត្បិតអស់អ្នកណាដែលករង់ចាំយើងនឹងមិនត្រូវខ្មាសឡើយ។
៨ហើយឥឡូវនេះ ខ្ញុំ យ៉ាកុប ចង់និយាយអ្វីខ្លះពីពាក្យទាំងនេះ។ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំថា អស់អ្នកណាដែលនៅឯកក្រុងយេរូសាឡិម ពីកន្លែងដែលពួកយើងចេញមក នោះត្រូវបានស្លាប់ ហើយត្រូវគេខចាប់យកទៅជាឈ្លើយអស់ហើយ។
៩ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអម្ចាស់ទ្រង់បានបង្ហាញខ្ញុំថា ពួកគេនឹងបានកត្រឡប់មកវិញម្ដងទៀត។ ហើយទ្រង់ក៏បានបង្ហាញខ្ញុំដែរថា ព្រះអម្ចាស់ដ៏ជាព្រះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នឹងសម្ដែងរូបអង្គទ្រង់ឲ្យពួកគេឃើញនៅក្នុងសាច់ឈាម ហើយបន្ទាប់ពីបានសម្ដែងរូបអង្គទ្រង់មក នោះពួកគេនឹងវាយទ្រង់ ហើយខឆ្កាងទ្រង់ ស្របតាមពាក្យសម្ដីរបស់ទេវតាដែលបាននិយាយប្រាប់ខ្ញុំ។
១០ហើយបន្ទាប់ពីពួកគេធ្វើចិត្តរឹងរូស ហើយពង្រឹងករបស់ពួកគេទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល មើលចុះ កសេចក្ដីជំនុំជំរះនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នឹងធ្លាក់មកលើពួកគេ។ ហើយថ្ងៃនោះនឹងមកដល់ ដែលពួកគេនឹងត្រូវវាយដំ ហើយមានទុក្ខវេទនា។
១១ហេតុដូច្នោះហើយ បន្ទាប់ពីពួកគេត្រូវបានដេញទៅមក ត្បិតទេវតាមានបន្ទូលដូច្នេះថា នោះមនុស្សជាច្រើននឹងត្រូវឈឺចាប់ខាងសាច់ឈាម តែមិនត្រូវរងទុក្ខដល់វិនាសឡើយ ដោយសារការអធិស្ឋានទាំងឡាយរបស់ពួកស្មោះត្រង់ ពួកគេនឹងត្រូវបានខ្ចាត់ខ្ចាយ ហើយត្រូវគេវាយដំ ហើយត្រូវគេស្អប់ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអម្ចាស់ ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់ពួកគេ គឺកកាលណាពួកគេនឹងបានខការចេះដឹងអំពីព្រះដ៏ប្រោសលោះរបស់ពួកគេ នោះពួកគេនឹងគប្រមូលរួមគ្នាម្ដងទៀតនៅលើដែនដីនៃកេរ្តិ៍អាកររបស់គេ។
១២នោះមានពរហើយកពួកសាសន៍ដទៃ ជាពួកអ្នកដែលពួកព្យាការីបានសរសេរទុក ត្បិតមើលចុះ ប្រសិនបើពួកគេប្រែចិត្ត ហើយមិនច្បាំងនឹងក្រុងស៊ីយ៉ូនទេ ហើយមិនចូលរួមជាមួយនឹងសាសនាចក្រដ៏ធំ ហើយខគួរខ្ពើមឆ្អើមនោះទេ នោះពួកគេនឹងបានសង្គ្រោះ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងបំពេញគសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានធ្វើជាមួយនឹងកូនចៅព្រះអង្គ ហើយដោយហេតុនេះ បានជាពួកព្យាការីសរសេរការណ៍ទាំងនេះទុក។
១៣ហេតុដូច្នោះហើយ អ្នកណាដែលច្បាំងនឹងក្រុងស៊ីយ៉ូន ហើយនឹងរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ នោះនឹងលិឍធូលីដីដែលជាប់ជើងពួកគេ ហើយរាស្ត្ររបស់ព្រះអម្ចាស់នឹងមិនត្រូវកខ្មាសឡើយ។ ព្រោះរាស្ត្រនៃព្រះអម្ចាស់ គឺជាពួកអ្នកដែលនឹងនៅខរង់ចាំទ្រង់ ត្បិតពួកគេនៅតែរង់ចាំការយាងមកនៃព្រះមែស៊ី។
១៤ហើយមើលចុះ ស្របតាមពាក្យសម្ដីរបស់ព្យាការី ព្រះមែស៊ីនឹងប្រុងចាំជួយពួកគេជាលើកកទីពីរ ហេតុដូច្នោះហើយ ទ្រង់នឹងខសម្ដែងរូបអង្គទ្រង់ឲ្យពួកគេឃើញដោយព្រះចេស្ដា និងដោយសិរីល្អដ៏អស្ចារ្យ រហូតដល់គសេចក្ដីបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវរបស់ពួកគេ កាលថ្ងៃមកដល់ នៅពេលពួកគេនឹងជឿដល់ទ្រង់ ហើយទ្រង់នឹងមិនបំផ្លាញអ្នកណា ដែលជឿដល់ទ្រង់ឡើយ។
១៥ហើយអ្នកណាដែលមិនជឿដល់ទ្រង់ទេ នោះនឹងត្រូវកបំផ្លាញចោល ទាំងដោយខភ្លើង និងដោយព្យុះ និងដោយផែនដីរញ្ជួយ និងដោយការខ្ចាយឈាម និងដោយគជំងឺអាសន្នរោគ និងដោយអំណត់អត់។ ហើយពួកគេនឹងដឹងថា ព្រះអម្ចាស់គឺជាព្រះ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
១៦កត្បិតតើរបឹបនឹងត្រូវឆក់យកពីអ្នកខ្លាំងពូកែ ឬពួកឈ្លើយដែលចាប់មកខតាមច្បាប់នឹងត្រូវដោះចេញបានទេឬ?
១៧តែព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ សូម្បីតែកពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវយកចេញទៅ ហើយរបឹបរបស់ពួកអ្នកគួរស្ញែងខ្លាចនឹងបានរំដោះចេញផង ត្បិតព្រះដ៏មានខឥទ្ធិឫទ្ធិ នឹងគដោះលែងពួករាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់។ ត្បិតព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក —
១៨ហើយយើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នកត្រូវស៊ីសាច់របស់គេវិញ ហើយពួកគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងគឺជាព្រះអម្ចាស់ គឺជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាកព្រះដ៏មានខឥទ្ធិឫទ្ធិនៃយ៉ាកុប ៕