២០២០
ក្រុម​យុវនារី ៖ ប្រារព្វ​ខួប ១៥០ ឆ្នាំ
ខែ មិថុនា ឆ្នាំ ២០២០


ក្រុម​យុវនារី ៖ ប្រារព្វ​ខួប ១៥០ ឆ្នាំ

រូបភាព
Young Women Celebrating 150 Years
រូបភាព
Young Women Celebrating 150 Years 2

អង្គការ​យុវនារី​ឈាន​ចូល​ដល់ ១៥០ ឆ្នាំ​ហើយ​នៅ​ឆ្នាំ​នេះ ហើយ​វា​ដល់​ពេល​ប្រារព្ធ​អបអរ​ហើយ ! សូម​ក្រឡេក​មើល​ការពិត​ទាំងនេះ​អំពី​របៀប​ដែល​អង្គការ​នេះ​បានវិវត្ត​តាំង​ពី​ឆ្នាំ ១៨៧០ រហូត​ដល់​សព្វថ្ងៃ​នេះ អ្វីដែល​យុវវ័យ​ដូច​ជា​ប្អូនៗ​កំពុង​តែ​ធ្វើ​ដើម្បី​ចូលរួម​នៅក្នុង​ក្រុម​យុវនារី​ឥឡូវនេះ និង​របៀប​ដែល​ប្អូនៗ​អាច​ត្រូវបាន​បំផុស​ដោយ​ពួក​យុវនារី​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​បង្ហាញ​ភាពក្លាហាន និង​សេចក្ដី​ជំនឿ ។

ឆ្នាំ ១៨៧០–១៩២០

ឈ្មោះ ៖ ស្ថាប័ន​ស្ត្រី​វ័យ​ក្មេង​នៃ​សមាគមន៍​សហការ​កាត់​បន្ថយ​របស់​ស្ត្រី ត្រូវបាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ១៨៧០ ក្រោម​ការដឹកនាំ​របស់​ព្រិកហាំ យ៉ង់ ។ ឈ្មោះ​នោះ​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​សម្រាប់​ស្ត្រី​វ័យ​ក្មេង នៅក្នុង​ឆ្នាំ ១៨៧៧ ។

អង្គការ និង​ថ្នាក់​ទាំងឡាយ ៖ កម្មវិធី​នារី​ប៊ីហៃ ត្រូវបាន​បង្កើត​ឡើង​ជា​កម្មវិធី​រដូវ​ក្ដៅ​សម្រាប់​ក្មេងស្រី​អាយុ ១៤ ឆ្នាំ និង​ច្រើន​ជាង​នោះ ។

ការអភិវឌ្ឍ និង​ការទទួល​ស្គាល់ ៖ សៀវភៅ​ក្បួនខ្នាត​ប៊ីហៃ​ត្រូវបាន​បោះពុម្ព​នៅក្នុង​ឆ្នាំ ១៩១៥ ដោយ​មាន​គូសបញ្ជាក់​នូវ « ផ្នែក » ចំនួន​ប្រាំពីរនៃ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សាសនា គេហដ្ឋាន សុខភាព សិល្បៈ​ក្នុង​ស្រុក សកម្មភាព​ក្រៅផ្ទះ ជំនួញ និង​សេវាកម្ម​សាធារណៈ ។

ទស្សនាវដ្ដី និង​កំណត់ហេតុ ៖ ច្បាប់​ដំបូង​នៃ កំណត់ហេតុ​យុវនារី​ត្រូវបាន​បោះពុម្ព​នៅក្នុង​ឆ្នាំ ១៨៨៩ ។ សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​ជា​ច្រើន​ក្នុង​តំបន់ ( ឬ ស.ក.ទ. ) ផលិត​សារព័ត៌មាន​ដែល​សរសេរ​ដោយ​ដៃ និង​មាន​តែ​មួយ ឬ​ពីរ​ច្បាប់​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ក្មេងស្រី​ទាំងឡាយ​ចែក​គ្នា​អាន ។

ឆ្នាំ ១៩២០–១៩៧០

ឈ្មោះ ៖ សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​សម្រាប់​ស្ត្រី​វ័យ​ក្មេង ផ្លាស់ប្ដូរ​ទៅជា សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​សម្រាប់​យុវនារី នៅក្នុង​ឆ្នាំ ១៩៣៤ ។

អង្គការ និង​ថ្នាក់​ទាំងឡាយ ៖ មាន​ថ្នាក់​ចំនួន​ពីរ គឺ នារី​ប៊ីហៃ សម្រាប់​ក្មេងស្រី​ដែល​ក្មេងៗ​ជាង និង គ្លីនន័រ សម្រាប់​ក្មេងស្រី​ដែល​មាន​អាយុ​ច្រើន​ជាង ។ អាយុ​ដើម្បី​ចូល​ក្នុង​កម្មវិធី​នោះ​ផ្លាស់ប្ដូរ​ពី ១៤ ទៅ ១២ ឆ្នាំ ។ នៅក្នុង​ឆ្នាំ ១៩៥០ ថ្នាក់​ម៉ៃម៉េត​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់ ។

ការអភិវឌ្ឍ និង​ការទទួល​ស្គាល់ ៖ ការទទួល​ស្គាល់​គ្លីនន័រ​មាស កំណត់​ពី​ការសម្រេច​បាន​ខ្ពស់​បំផុត​ដែល​យុវនារី​អាច​ទទួល​បាន​នៅក្នុង​កម្មវិធី​នោះ ។

ទស្សនាវដ្ដី និង​កំណត់ហេតុ ៖ កំណត់ហេតុ​យុវនារី បញ្ចូល​ជាមួយ​នឹង​ទស្សនាវដ្ដី Improvement Era សម្រាប់​យុវវ័យ​ទាំងអស់​នៅក្នុង​ឆ្នាំ ១៩២៩ ។

ឆ្នាំ ១៩៧០–២០១៩

ឈ្មោះ ៖ សមាគមន៍​កែលម្អ​ទៅវិញ​ទៅមក​សម្រាប់​យុវនារី ផ្លាស់ប្ដូរ​ទៅជា អង្គការ​យុវនារី នៅក្នុង​ឆ្នាំ ១៩៧៤ ។

អង្គការ និង​ថ្នាក់​ទាំងឡាយ ៖ មក​ដល់​ត្រឹម​ឆ្នាំ ១៩៧២ អង្គការ​យុវនារី​មាន​បី​ថ្នាក់​គឺ ៖ ប៊ីហៃ ( អាយុ ១២–១៣ ឆ្នាំ ) ម៉ៃម៉េត ( អាយុ ១៤–១៥ ឆ្នាំ ) និង​ឡូរ៉ល ( អាយុ ១៦–១៧ ឆ្នាំ ) ។ ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០១៩ យុវនារី​ចូល​រួម​ក្នុង​ថ្នាក់​ប៊ីហៃ​នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។

ការអភិវឌ្ឍ និង​ការទទួល​ស្គាល់ ៖ កម្មវិធី​ការអភិវឌ្ឍ​ខ្លួន និង​មេដាយ​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​នៅក្នុង​ឆ្នាំ ១៩៧៧ ។ យុវនារី​ផ្ដល់​តម្លៃ​ដល់ សេចក្ដី​ជំនឿ និស្ស័យ​នៃ​ព្រះ គុណសម្បត្តិ​ផ្ទាល់ខ្លួន ចំណេះវិជ្ជា ការជ្រើសរើស និង​ការទទួល​ខុសត្រូវ កិច្ចការ​ល្អ និង​សេចក្ដី​ទៀងត្រង់ ត្រូវបាន​បន្ថែម​នៅក្នុង​ឆ្នាំ ១៩៨៧ ។ គុណធម៌ ត្រូវបាន​បន្ថែម​នៅក្នុង​ឆ្នាំ ២០០៨ ។

ទស្សនាវដ្ដី និង​កំណត់ហេតុ ៖ ទស្សនាវដ្ដី New Era សម្រាប់​យុវវ័យ​បាន​ចាប់ផ្ដើម​ការបោះពុម្ព​ជា​ភាសា​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៩៧១ ហើយ លីអាហូណា ផ្ដល់​នូវ​អត្ថបទ​ទាំងឡាយ​សម្រាប់​យុវវ័យ​នៅក្នុង​ភាសា​ជាច្រើន ។១០

ឆ្នាំ ២០២០

ឈ្មោះ ៖ ឈ្មោះ​បន្ត​នៅ​ជា អង្គការ​យុវនារី ។

អង្គការ និង​ថ្នាក់​ទាំងឡាយ ៖ ថ្នាក់​ទាំងឡាយ​ត្រូវបាន​រៀបចំ​ឡើង​នៅក្នុង​វួដ ឬ​សាខា​នីមួយៗ​ទៅតាម​តម្រូវការ​របស់​វួដ ឬ​សាខា​នោះ ហើយ​ត្រូវបាន​កំណត់​ជា​ស្លាក​រួម​ថា « យុវនារី » ( ឧទាហរណ៍ « យុវនារី ១២ » « យុវនារី ១២–១៥ » ឬ​គ្រាន់តែ « យុវនារី » ប្រសិន​បើ​ពួកគេ​ទាំងអស់​គ្នា​ជួប​ក្នុង​ថ្នាក់​តែ​មួយ ) ។

ការអភិវឌ្ឍ និង​ការទទួល​ស្គាល់ ៖ កម្មវិធី កុមារ និង​យុវវ័យ ជំនួស​ឲ្យ​កម្មវិធី​ការរីកចម្រើន​ផ្ទាល់ខ្លួន ។ កម្មវិធី​ថ្មី​នេះ​ជំរុញ​ឲ្យ​មាន​ឱកាស​ផ្ទាល់ខ្លួន​ដើម្បី​លូតលាស់​នៅក្នុង​ចំនុច​ទាំងឡាយ​នៃ​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ការរៀនសូត្រ​ដំណឹងល្អ និង​ការបម្រើ ព្រមទាំង​សកម្មភាព​ទាំងឡាយ ។១១

ទស្សនាវដ្ដី និង​កំណត់ហេតុ ៖ ទស្សនាវដ្ដី New Era ជិត​ដល់​ខួប ៥០ ឆ្នាំ​របស់​វា​ហើយ ។

កំណត់​ចំណាំ

  1. សូមមើល « Timeline of Young Women History » history.ChurchofJesusChrist.org/landing/a-brief-timeline-of-young-women-history ។

  2. សូមមើល « Young Women’s Timeline » Mormon Women’s Studies Resource បណ្ណាល័យ ហារ៉ូល ប៊ី លី សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ mormonwomen.lib.byu.edu/young-womens-portal/young-women-timeline ។

  3. សូមមើល « History of Young Women Recognition » history.ChurchofJesusChrist.org ។

  4. សូមមើល « Young Women’s Timeline » ។

  5. សូមមើល « Young Women’s Timeline » ។

  6. សូមមើល « Young Women’s Timeline » ។

  7. សូមមើល « Young Women’s Timeline » ។

  8. សូមមើល « Young Women’s Timeline » ។

  9. សូមមើល « New Young Women Value: Virtue » ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០០៨ thechurchnews.com ។

  10. សូមមើល « Young Women’s Timeline » ។

  11. សូមមើល ChildrenAndYouth.ChurchofJesusChrist.org ។

  12. សូមមើល « History of Young Women Recognition » ។

  13. សូមមើល « History of Young Women Recognition » ។

  14. សូមមើល « Young Women Classes and Symbols » ChurchofJesusChrist.org/young-women/personal-progress ។

  15. សូមមើល « History of Young Women Recognition » ។

  16. សូមមើល « The Annual Report of the Church » Ensign ខែ កក្កដា ឆ្នាំ ១៩៧២ ទំព័រ ១៣១–៣៣ ។

  17. សូមមើល « Worldwide Statistics » newsroom.ChurchofJesusChrist.org/facts-and-statistics ។