២០២០
តើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះចង្អុល​បង្ហាញ​ខ្ញុំ​ទៅរក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?
ខែ មិថុនា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះចង្អុល​បង្ហាញ​ខ្ញុំ​ទៅរក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

អាលម៉ា ១៣–១៦ថ្ងៃទី ១៥–២១ ខែ មិថុនា

រូបភាព
How do saving ordinances point me to Christ

រៀបចំ

អាលម៉ា និង​អាមូលេក​ត្រូវបាន​ហៅ និង​រៀបចំ​ដោយ​ព្រះអម្ចាស់​ដើម្បី​បង្រៀន​បទបញ្ញត្តិ​របស់​ទ្រង់ ( សូមមើល អាលម៉ា ១៣:៣ ) ។ ពួកលោក​ក៏​ត្រូវបាន « តែងតាំង​ឡើង​ដោយ​ពិធី​បរិសុទ្ធ » ( អាលម៉ា ១៣:៨ ) ។ ពិធី​បរិសុទ្ធ​នេះ និង​ដទៃ​ទៀត​ត្រូវបាន​ផ្ដល់ឲ្យ ដើម្បី​យើង​អាច​ដឹង​ថា​ត្រូវ​រក​ការផ្ដាច់​បាប​របស់​យើង​នៅឯណា ( សូមមើល អាលម៉ា ១៣:១៦ ) ។ ពិធី​បរិសុទ្ធ​ទាំងអស់​ចង្អុលបង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​អ្នក​អាច​រៀបចំ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ដំណឹង​ល្អ​ដោយ​របៀប​ណា ?

ប្រែចិត្ត

ការប្រែចិត្ត​បង្វែរ​ចិត្ត​យើង​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។ ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ផ្ដោត​គំនិត​យើង​ទៅលើ​ព្រះគ្រីស្ទ និង​ព្រះគុណ​របស់​ទ្រង់ ដើម្បី​យើង​អាច​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ( សូមមើល អាលម៉ា ១៣:១៦ ) ។

ទទួល​បាន

ព្រះអម្ចាស់​ប្រទាន​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ ដើម្បី​យើង​អាច​ដក​បទពិសោធន៍​នូវ « ព្រះ​ចេស្ដា​នៃ​ព្រះ​គ្រីស្ទ​ក្នុង​ការ​សង្គ្រោះ » ( អាលម៉ា ១៥:៦ ) ។

តើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ណា​ដែល​អ្នក​បានទទួល ហើយ​តើ​ពិធី​បរិសុទ្ធ​ទាំងនោះ​បាន​នាំ​អ្នក​ឲ្យ​ខិត​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

រចនារូបភាពដោយ ខាធ្លីន ភីធើរសុន