២០២០
គោលដៅ​ធ្វើ​ម្ហូប​របស់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០២០


កុមារ និង​យុវវ័យ

គោលដៅ​ធ្វើ​ម្ហូប​របស់​ខ្ញុំ

សៀវភៅ​ណែនាំ​សម្រាប់​កុមារ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ដាក់​គោលដៅ​ដើម្បី​លូតលាស់​កាន់តែ​ជិត​នឹង​ព្រះយេស៊ូវ ។

រូបភាព
My Cooking Goal

ខ្ញុំ​ចង់​ធ្វើ​ឲ្យកាន់តែ​ប្រសើរ​លើ​ផ្នែក​ធ្វើ​ម្ហូប ។ ដូច្នេះ​ខ្ញុំ​បានយក សៀវភៅ​ណែនាំ​សម្រាប់​កុមារ របស់​ខ្ញុំ​មក ខ្ញុំ​បាន​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​ម្ហូប​ជាមួយ​ប៉ា​ខ្ញុំ ។ ពេល​ណា​ដែល​ប៉ា​ខ្ញុំ​ធ្វើ​ម្ហូប ខ្ញុំ​មើល​គាត់ ហើយ​បាន​ឃើញ​ថា​វា​អស្ចារ្យ​ណាស់ ។ ខ្ញុំចង់​រៀន​ធ្វើ​ម្ហូប​ដូច​គាត់​ដែរ ។

ប៉ា​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ផ្សារ​ដើម្បី​ទិញ​គ្រឿងម្ហូប ។ បន្ទាប់​មក​គាត់​បាន​បង្រៀន​ខ្ញុំ​មួយ​ជំហាន​ម្ដងៗ​ពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​ម្ស៉ៅ​ក្លាយ​ទៅ​ជា​នំ​ខេក​មួយ​ដ៏​ស្រស់​ស្អាត ។ ក្រោយ​មក​គាត់​ក៏​បាន​បង្រៀន​​ខ្ញុំ​ពី​របៀប​ធ្វើ​ម្ហូប​ផ្សេងៗ​ទៀត ។

ការធ្វើ​គោលដៅ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់តែ​ស្និតស្នាល​នឹង​ប៉ា​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ប៉ា​ខ្ញុំ ។ គាត់​គឺ​ជា​គ្រូ​ដ៏​អស្ចារ្យ​ម្នាក់ ។ រឿង​មួយ​ដែល​គាត់​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ពេល​យើង​ធ្វើ​ម្ហូប ខ្ញុំ​មិន​អាច​រំខាន​ដោយ​ទូរសព្ទ​ដៃ​របស់​ខ្ញុំ​នោះ​ទេ ។

ឥឡូវនេះ​ពេល​ខ្ញុំ​គិត​អំពី​ការធ្វើ​ម្ហូប អារម្មណ៍​នៃ​អំណរ​ពុះ​កញ្ជ្រោល​នៅក្នុង​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ចូលចិត្ត​ការធ្វើ​ម្ហូប​ខ្លាំង​ណាស់ ! គោលដៅ​នេះ​មិន​ត្រឹម​តែ​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជួយ​ខ្ញុំ​លូតលាស់​ខាង​វិញ្ញាណ​ផងដែរ ។ ខ្ញុំ​ចូលចិត្ត​ដែល ខ្ញុំ​អាច​ជ្រើសរើស​គោលដៅ​ខ្លួនឯង​ផ្ទាល់ ។ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ជួយ​យើង​ជាមួយ​គោលដៅ​នេះ ដោយសារ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ពង្រីក​ជំនាញ​របស់​យើង ។ ទ្រង់​មាន​ព្រះទ័យ​ច​ង់​ជួយ​ខ្ញុំ ដោយសារ​ទ្រង់​ដឹង​ថា​វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ។

ថតរូប​ដោយ ចូណាស រេប៊ីកគី